ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​មាន​វិបត្តិ​ធ្ងន់ធ្ងរ​ ធ្វើ​ឱ្យ​បុរស​ម្នាក់​គិត​ខ្លី​លោតទឹក​សម្លា.ប់​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិនដឹង​ជា​មាន​វិបត្តិ​ស្នេហា ឬ​វិបត្តិ​ក្នុង​គ្រួ​សារបាន​ជា​សម្រេចចិត្ត​ជិះ​ម៉ូតូ​ស្តុ​ប​ពី​មួយ​គ្រឿង ទៅ​លោតទឹក​សម្លាប់​ខ្លួន​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី​បាត់​ស្រមោល បន្សល់​ទុក​តែ​ម៉ូតូ​មួយ​គ្រឿង​នៅ​លើ​ស្ពាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ចោមរោម​មើល​ទាំង​យប់​កាលពី​វេលា​ម៉ោង​៧​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិនដឹង​ជា​មាន​វិបត្តិ​ស្នេហា ឬ​វិបត្តិ​ក្នុង​គ្រួ​សារបាន​ជា​សម្រេចចិត្ត​ជិះ​ម៉ូតូ​ស្តុ​ប​ពី​មួយ​គ្រឿង ទៅ​លោតទឹក​សម្លាប់​ខ្លួន​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី​បាត់​ស្រមោល បន្សល់​ទុក​តែ​ម៉ូតូ​មួយ​គ្រឿង​នៅ​លើ​ស្ពាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ចោមរោម​មើល​ទាំង​យប់​កាលពី​វេលា​ម៉ោង​៧​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។  
តាម​ប្រភព​ព​័ត៌​មាន​ពី​សមត្ថកិច្ច​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វារ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ វ័យ​ប្រមាណ​៣០​ឆ្នាំ ពាក់អាវ​ដៃខ្លី​ពណ៌​ខ្មៅ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្តុ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១CZ-៧១៣២ បើកបរ​តាម​បណ្តោយ​ផ្លូវ​ពី​រង្វង់​មូល​កួច​កាណុង បើក​ឡើង​ស្ពាន​ជ្រោយចង្វារ​ថ្មី ខណៈ​ពេល​បើក​មក​ដល់​លើ​ស្ពាន​មិនដឹង​ថា គាត់​មាន​វិបត្តិ​ផ្លូវចិត្ត​រឿង​អី​នោះ​ទេ បាន​ឈប់​ម៉ូតូ រួច​ដក​សោ​ម៉ូតូ​ទុក​ក្នុង​ខ្លុ​ប​ម៉ូតូ ហើយ​ឡើង​លើ​បង្កាន់ដៃស្ពាន​លោតទឹក​សម្លាប់​ខ្លួន​តែ​ម្តង បង្ក​អោយមានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វារ និង​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​នាំ​គ្នា​ឈប់​ចោមរោម​មើល​រហូត​ដល់​ស្ទះចរាចរណ៍ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​យក​ម៉ូតូ​ស្តុ​ប​ពី​របស់​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​នគរបាល​ប៉ុស្តិ៍​ជ្រោយចង្វារ​ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ទទួលយក​ម៉ូតូ​ត្រឡប់​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ