ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់បុកហើយរត់ ! បើកបុកអូសជាង៥០០ម៉ែត្រ ម្ចាស់រត់គេចបាត់ស្រមោល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បើក​បោះពួយ​យ៉ាង​លឿន​រួច​ក៏​រេ​ចង្កូត​ទៅ​បុក​រទេះ​លក់​ភេសជ្ជៈ​នៅ​លើ​ខឿន​តាម​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ហើយ​បាន​ព្យាយាម​បើក​រត់គេច ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ស្តុ​ប​កោសដូង តាម​បណ្តោយ​ផ្លូវ​២៣០​កែង​នឹង​ផ្លូវ​ម៉ៅ​សេ​ទុង ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បើក​បោះពួយ​យ៉ាង​លឿន​រួច​ក៏​រេ​ចង្កូត​ទៅ​បុក​រទេះ​លក់​ភេសជ្ជៈ​នៅ​លើ​ខឿន​តាម​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ហើយ​បាន​ព្យាយាម​បើក​រត់គេច ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ស្តុ​ប​កោសដូង តាម​បណ្តោយ​ផ្លូវ​២៣០​កែង​នឹង​ផ្លូវ​ម៉ៅ​សេ​ទុង ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AP-០២៧០ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៣០​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច និង​ក្នុង​ល្បឿន​លឿន ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​បង្ក​ខាងលើ​ស្រាប់តែ​រេ​ចង្កូត​ទៅ​ខាងស្តាំ​ទៅ​បុក​នឹង​រទេះ​ដែល​គេ​ដាក់​លក់​ភេសជ្ជៈ​នៅ​លើ​ខឿន​តាម​ចិញ្ចើម​ផ្លូវ​ចំ​ពេញទំហឹង​បណ្តាល​ឱ្យ​ភេសជ្ជៈ​ដែល​គេ​ដាក់​លក់​ខ្ទាត​រាយ​ពាយ​ពេញ​ផ្លូវ​រង​ការ​ខូចខាត ។

ភ្លាម​ៗ​នោះ​រថយន្ត​បង្ក​មិន​បាន​ឈប់​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នោះ​ទេ គឺ​បាន​បន្តដំណើរ​បើក​រត់គេច​ខ្លួន​ទៅ​ទៀត​ទាំង​កៀប​ជាប់​រទេះ​នៅ​ពីមុខ​រថយន្ត​អូស​ជាង​៥០០​ម៉ែត្រ​ទើប​រទេះរ​បួ​ត​ចេញពី​រថយន្ត​បង្ក​រង​ការ​ខូចខាត​ដាច់​កង់​ខាងស្តាំ ចំណែកឯ​រថយន្ត​រង​ការ​ខូចខាត​ក្រពឹត​កាង​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ​តែ​រថយន្ត​បង្ក​នៅ​តែ​មិន​ព្រម​ឈប់​នៅ​តែ​បន្តដំណើរ​បើក​រត់គេច​ខ្លួន​ទៅ​មុខ​បន្ត​ទៀត​មាន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​រហូត​ទៅ​ដល់​ខាង​មុខ​ភោជនីយដ្ឋាន ហ្គោ​ល​ស៊ី​ត​ធី តាម​បណ្តោយ​ផ្លូវ​២០២ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ទើប​រថយន្ត​បង្ក​ព្រម​ឈប់​រថយន្ត ដោយឡែក​អ្នក​បើករថយន្ត​បង្ក​បាន​ចុះ​ពីលើ​រថយន្ត​គេចខ្លួន​ចូល​ទៅ​ក្នុង​ភោជនីយដ្ឋាន​ខាងលើ​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ហើយ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​រង​ចាំ​ម្ចាស់​ចូលខ្លួន​មក​ធ្វើការ​ដោះ​គ្នា​ជាមួយ​ភាគី​រង​គ្រោះ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ