ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក​ចេញពី​ស្រុក​អស់​៤០​ឆ្នាំ ឥឡូវ​គាត់​ត្រឡប់​មក​ជួយ​វិស័យ​កីឡា​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា លោក ខាន់​យ៉ា ប្រាជ្ញ អតីត​​កីឡាករ​មួយ​រូប ដែល​បាន​ក្លាយ​ខ្លួន​ជា​គ្រូបង្វឹក​ក្បាច់គុន​ខ្មែរ​នៅ​លើ​ទឹកដី​សហ​រដ្ឋអាមេរិក ក្រោយ​ពី​ផ្ញើខ្លួន​រស់នៅ​ទីនោះ ហើយ​បោះបង់​ដី​កំណើត​អស់​ប្រមាណ​៤០​ឆ្នាំ​នោះ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា លោក ខាន់​យ៉ា ប្រាជ្ញ អតីត​​កីឡាករ​មួយ​រូប ដែល​បាន​ក្លាយ​ខ្លួន​ជា​គ្រូបង្វឹក​ក្បាច់គុន​ខ្មែរ​នៅ​លើ​ទឹកដី​សហ​រដ្ឋអាមេរិក ក្រោយ​ពី​ផ្ញើខ្លួន​រស់នៅ​ទីនោះ ហើយ​បោះបង់​ដី​កំណើត​អស់​ប្រមាណ​៤០​ឆ្នាំ​នោះ បាន​មក​ដល់​កម្ពុជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល កាលពី​ថ្ងៃ​ទី​២២ ឧសភា ដោយ​មាន​វត្តមាន​កីឡាករ កីឡាការិនី​ពី​កម្ពុ​ជាមួយ​ចំនួន​ចូលរួម​ទទួល​ដំណើរ​នៃ​ការ​មក​ដល់​នៅ​ព្រ​លាន​យន្តហោះ​។

អ្វី​ដែល​គេ​គេ​កត់សម្គាល់​នោះ គឺ​លោក​ប្រកាស​ថា នឹង​រួមចំណែក​ជួយ​ដល់​វិស័យ​កីឡា​នៅ​កម្ពុជា​ឱ្យ​រីក​ចំរើន ដោយ​គំរោង​នឹង​ជួយ​ឱ្យ​កម្ពុជា​មានមុខ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ពិភពលោក​ឱ្យ​កាន់តែ​ច្រើន​ក្នុង​ពេល​ដ៏​ខ្លី​ផង​ដែរ​។ ហើយ​ដំណើរ​មក​ដល់​លើក​នេះ លោក ខាន់​យ៉ា ប្រាជ្ញ អះអាង​ថា ដើម្បី​បើក​កិច្ច​ពិភាក្សា​ជាមួយ​មន្ត្រី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក្នុង​បំណង​ស្វែងរក​ប្រយោជន៍​ឱ្យ​កីឡា​កម្ពុជា ពោល​គឺ​ដើម្បី​ធ្វើការ​ពិភាក្សា​​ស្វែងរក​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន​ជួយ​ឲ្យ​កីឡាករ​កម្ពុជា​មានមុខ​លើ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ពិភពលោក ដែល​ក្នុង​ពេល​នេះ​នៅ​មាន​កីឡាករ​តិច​ប្រភេទ​នៅ​ឡើយ មានសំណាង​បាន​ចូល​ប្រកួត​នៅ​អូ​ឡាំ​ពិ​ក ដោយសារ​តែ​ការ​ប្រកួត​ជម្រុះ​កីឡា​ប្រភេទ​ផ្សេង​ៗ​មាន​តែ​តៃ​ក្វា​ន់​ដូ​មួយ ដែល​មាន​សិទ្ធិ​ប្រកួត​ដោយ​បាន​ជាប់​កាលពី​លើក​មុន ហើយ​ប្រភេទ​ផ្សេង​ៗ​ទៀត​គឺ​ស្ថិត​ក្នុង​ការ​អនុញ្ញាតិ​ពី​គណៈកម្មការ​រៀបចំ​នៅឡើយ​។

លោក​បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ចុះ​មក​ដល់​ដី​កំណើត​ថា លោក​នឹង​ស្វែងរក​គន្លឹះ​បើកផ្លូវ​ឱ្យ​កម្ពុជា​កាន់តែ​ច្រើន ដើម្បី​អាច​បញ្ជូន​កីឡាករ កីឡាការិនី​ច្រើន​​ប្រភេទ​ខុស​ពី​ពេល​កន្លង​ទៅ​បាន​បង្ហាញខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​។ ហើយ​លើស​ពី​នេះ​ទៀត​នោះ លោក​ក៏​បាន​លត់​ជង្គង់​ឱនក្រាប​សំពះ​ទឹកដី​កំណើត​របស់​ខ្លួន​ដោយ​ក្តី​នឹករលឹក​ផង​ដែរ ដើម្បី​បង្ហាញ​ថា លោក​មានកំណើត​ចេញពី​ទឹកដី​មួយ​នេះ បើ​ទោះបីជា​មាន​កិត្តិយស និង​ការ​ទទួលស្គាល់​នៅ​លើ​ទឹកដី​ប្រទេស​ទំនើប​ក៏​ដោយ ក៏​លោក​​នៅ​តែ​ជា​ខ្មែរ និង​រក​ឱកាស​មក​ជួយ​កីឡាករ​ខ្មែរ​ឱ្យ​មានឱកាស​បង្អួតខ្លួន​លើ​ឆាក​អន្តរជាតិ​។

យ៉ាងណាមិញ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ការ​ជជែក​ពិភាក្សា​របស់​លោក ទទួល​បាន​ផ្លែផ្កា​កម្រិត​ណា​ពី​គណៈកម្មការ​ជាតិ​នៅ​អូ​ឡាំ​ពិ​ក​នៅឡើយ​ទេ ខណៈ​ដែល​ជំហាន​បឋម គឺ​លោក​នឹង​ស្វែងរក​គន្លឹះ​ពង្រឹងសមត្ថភាព​កីឡាករ កីឡាការិនី​លើ​វិស័យ​សំខាន់​ៗ​មួយ​ចំនួន​តាម​រយៈ​ជួយ​ដូច​ជា​ការ​បង្វឹក និង​ជួយ​ឱ្យ​មានការ​ទទួល​កីឡាករ​កម្ពុជា​ទៅ​ហ្វឹក​ហាត់​នៅ​ក្រៅប្រទេស​ជាដើម ជា​ពិសេស​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ