ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​មាន​ករណី​ទុ​ស្សេ​ចរន្តអគ្គិសនី​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នៅ​ផ្លូវ​២៧១

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨​នេះ មាន​ករណី​ទុ​ស្សេ​ចរន្តអគ្គិសនី​លើ​បង្គោល​ភ្លើង​ធំ​មួយ​ដើម លាយ​លំ​ជាមួយ​ផ្សែង និង​អណ្តាតភ្លើង ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​ជាប់​នឹង​មន្ទីរពេទ្យ​សម្ភព​ខេមរៈបុត្រ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨​នេះ មាន​ករណី​ទុ​ស្សេ​ចរន្តអគ្គិសនី​លើ​បង្គោល​ភ្លើង​ធំ​មួយ​ដើម លាយ​លំ​ជាមួយ​ផ្សែង និង​អណ្តាតភ្លើង ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​ជាប់​នឹង​មន្ទីរពេទ្យ​សម្ភព​ខេមរៈបុត្រ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​ពី​សាក្សី​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​សង្កេត​ឃើញ​មាន​ផ្សែង​ចេញ​ហ៊ុយ ចេញពី​សំណុំ​ខ្សែភ្លើង​នៃ​បង្គោល​ខាងលើ លុះ​មិន​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់តែ​មាន​ជា​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​តែ​ម្តង ។

ភ្លាម​ៗ​នោះ​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​រួម​ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​បាន​ចុះ​អន្តរាគមន៍​ផង​ដែរ ប៉ុន្តែ​យ៉ាងណាមិញ​រថយន្ត​ទាំង​២​គ្រឿង​នេះ​ពុំ​បាន​ធ្វើការ​បាញ់​ទឹក​ពន្លត់ ព្រោះ​មុន​ពេល​ដែល​រថយន្ត​ទៅ​ដល់​ពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គ​ភ័យ​បាញ់​ពន្លត់​អណ្តាតភ្លើង​ឲ្យ​រលត់​សូន្យសុង​ទៅ​ហើយ ហើយ​ក្រោយ​ពន្លត់​រួច អាជ្ញាធរ​ក៏​បាន​ទំនាក់ទំនង​ទៅ​ខាង​អគ្គិសនី​ឲ្យ​បិទ​ចរន្ត​ភ្លើង​ផង​ដែរ ។

សូម​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ចរាចរណ៍​នៅ​លើ​ផ្លូវ​២៧១ ទាំង​ទៅ​នឹង​មក​ត្រូវ​កកកុញ​ផង​ដែរ ព្រោះ​កំឡុង​ពេល​កើតហេតុ​កម្លាំង​នគរបាល​បាន​បិទផ្លូវ​មួយសន្ទុះ​ធំ ដើម្បី​អន្តរាគមន៍​ពន្លត់​អណ្តាតភ្លើង ក្នុង​ករណី​ឆេះ​ខាងលើ​នេះ​មិន​ទាន់​ដឹង​ថា ទុ​ស្សេ​ចរន្ត​មក​ពី​មូលហេតុ​អ្វី​នោះ​ដែរ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ