ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោ​ពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​។ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែឧសភា…

ខេត្តកំពត ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោ​ពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​។ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នកគ្រូ មក​ពីសា​លា​នានា​ក្នុង​ក្រុង និង​នាយក​សាលា ទាំង​៨​ស្រុក នៃ​ខេត្តកំពត​ប្រមាណ​៦៨៥​នាក់​។ មាន​មតិ​ស្វាគមន៍​ឯកឧត្តម ជាវ តា​វ អភិបាល​នៃ​គណៈ អភិបាលខេត្ត បាន​ឲ្យ​ដឹង​ពី​សមិទ្ធផល​រីក​ចម្រើន​នានា​នៅ​ក្នុង​ខេត្តកំពត​បច្ចុប្បន្ន​។ ក្នុង​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ ជា​ពិសេស​ការ​ធ្វើ​ប្រតិភូកម្ម​ដល់​អាជ្ញាធរ ចំពោះ​ការងារ​គណនេយ្យ​ភាព​សង្គម បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​លើ​គុណភាព​នៃ​វិស័យ​អប់រំ​ប​ច្ចប្ប​ន្ន​។ ឯកឧត្តម ជាវ តា​យ បាន​ថ្លែងអំណរគុណ​កោតសរសើរ និង​បាន​ចាត់​ទុក​កិច្ច​សំណេះសំណាល​នា​ពេល​នេះ ពិតជា​មាន​តម្លៃ និង​ឆ្លុះ​បញ្ចាំង​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​ផ្សារ​ភ្ជាប់​មនោសញ្ចេតនា​ស្វែង​យល់​នូវ​សុខទុក្ខ​រវាង​ថ្នាក់ដឹកនាំ ក៏​ដូច​ជា​មន្ត្រី​បុគ្គលិក​អប់រំ លោកគ្រូ អ្នកគ្រូ ដោយ​ផ្ទាល់​របស់​ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត ផង​ដែរ​។ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ លោកគ្រូ អ្នកគ្រូ ដែល​តែងតែ​លះបង់​ក្នុង​ការ បង្ហាត់បង្រៀន និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស ដោយ​មិន​គិតការ​នឿយហត់ ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​បាន​រីក​ចម្រើន​ដូច​ពេល​បច្ចុប្បន្ន​នេះ​។

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លទ្ធិប្រជាធិបតេយ្យ​ស្តែង​ចេញ​ដំបូង​បង្អស់​គឺ​តាម​រយៈ​ការ​ប្រើ​សិទ្ធ​ពី​សំ​ណា ក់​របស់​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ដើម្បី​ជ្រើសរើស​មេដឹកនាំ​របស់​ខ្លួន​ដែល​ខ្លួន​ពេញចិត្ត មិនមែន​តាម​រយៈ​ការ​បង្ខិតបង្ខំ និង​បង្កចលាចល ការ​បះបោរ ការ​ធ្វើ​បដិវត្ត​ពណ៌ និង​ការ​ធ្វើ​បាតុកម្ម​នោះ​ទេ គឺ​ទ​ង្វើ​ទាំងនោះ​វា​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ជា​ពិសេស​ជា​ទ​ង្វើ​ខុសច្បាប់​ត្រូវ​ទទួលទោស​ទណ្ឌ​។ ថ្លែង​នៅ​ក្នុង​កិច្ច​សំណេះសំណាល​នេះ​ដែរ ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ការ​បង្កចលាចល ការ​បះបោរ ការ​ផ្លាស់​ប្តូរ​អំណាច​តាម​រយៈ​ការ​ធ្វើ បដិវត្ត​ពណ៌ និង​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ទម្លាក់​រដ្ឋាភិបាល​ពីមុខ​ដំណែង​ពី​សំណាក់​មេដឹកនាំ គណបក្សប្រឆាំង គឺ​មិនមែន​ជា​មធ្យោបាយ​ល្អ​ប្រសើរ ក្នុង​ការ​អនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ​ទេ ហើយ​ចលនា​ទាំងអស់​ហ្នឹង គឺ​របៀប​ចង់បាន​អំណាច ដោយ​មិន​គោរព​គោលការណ៍​ប្រជាធិបតេយ្យ ដែល​វា​នាំ​ទៅ​ដល់​ការ​បាត់បង់​សុខ​សន្តិភាព កើត​ចលាចល​នៅ​ក្នុង​សង្គម ហើយ​នាំ​ទៅ​ដល់​ការ​ផ្ទុះ​សង្គ្រាម និង​នាំ​មក​នូវ​ជម្លោះផ្ទៃក្នុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្លាយជា​អ្នក​រង​ទុក្ខ ជា​អ្នក​រង​គ្រោះ​នៅ​ទីបំផុត ដោយសារ​សង្គ្រាម និង​ភាព​ចលាចល​ទាំងឡាយ​នៅ​ក្នុង​សង្គម​។

ឯកឧត្តម បន្ត​ថា ការ​ចូលរួម​កិច្ច​ដំណើរការ​ប្រជាធិបតេយ្យ គឺ​យើង​ទាំងអស់​គ្នា​ត្រូវ​ទៅ​បោះ​ឆ្នោត ជ្រើសរើស​អ្នកដឹកនាំ​ដែល​យើង​ស្រលាញ់ ដែល​យើង​ចង់បាន​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ និង​គោល​ការ​នៃ​លទ្ធិប្រជាធិបតេយ្យ​។ ការ​បោះ​ឆ្នោត​ជា​ការងារ​ដែល​សំខាន់​សម្រាប់​យើង​គ្រប់​ៗ​រូប សម្រាប់​សង្គម​ជាតិ​ទាំងមូល ហើយ​ជា​ការ​ចូលរួម​ចំណែក ក្នុង​ការ​ការពារ រក្សាសុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​ធានា​នូវ​លក្ខខណ្ឌ​ចាំបាច់ ដើម្បី​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង​តទៅ​ទៀត​។ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​ក្រើនរំលឹក​ដល់​លោកគ្រូ អ្នកគ្រូ​សូម​អញ្ជើញ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ ឲ្យ​បាន​គ្រប់​ៗ​គ្នា ហើយ​បោះ​ឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ ឬ​បក្ស​ដែល​យើង​ស្រលាញ់ ពិសេស​ត្រូវ​ចេះ​ជ្រើសរើស​អ្នកដឹកនាំ​ណា​ដែល​ផ្តល់​សុខ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍន៍ រីក​ចម្រើន​ដល់​ប្រទេស​ជាតិ​ដូច​សព្វ​ថ្ងៃនេះ​។ ឯកឧត្តម​ក៏​បាន​ផ្តាំផ្ញើ​ដែរ​ថា​៖ បើ​អ្នក​ទាមទារ​ទាំងឡាយ​ណា​ស្រែ​កថា​ដូរ ប៉ុន្តែ​ដូរ​តាម​រយៈ​បាតុកម្ម ប្រព្រឹត្ត​អំពើ​ខុសច្បាប់ ហើយ​បែរមក​ប្រកាស​ខ្លួនឯង ថា​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ ចង់បាន​នូវ​ប្រជាធិបតេយ្យ ចង់​ផ្តល់​នូវ​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ ហើយ​អំពាវនាវ​ថា កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត​នោះ សូម​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​កុំ​ជឿ កុំ​ស្តាប់​ឲ្យ​សោះ ព្រោះ​ពួក​នោះ​សុទ្ធតែ​ពួក​ល្មោភ​អំណាច​គិតតែ ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ជា​ទ​ង្វើ​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​គោលការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ​ទាំងស្រុង​ផង​ដែរ​។

សរុប​ឲ្យ​ខ្លី​យើង​ត្រូវ​ប្រើប្រាស់​សិទ្ធិ លើកតម្កើង​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​ទន្ទឹម​នេះ​ការពារ សុខ​សន្តិភាព ធានា​បាន​នូវ​លក្ខខណ្ឌ​ល្អ​ប្រសើរ​ក្នុង​ការ​អភិវឌ្ឍន៍ និង​ការ​រីក​ចម្រើន​តទៅ​ទៀត ដើម្បី​យើង និង​កូនចៅ​យើង​ទាំងអស់​គ្នា​ទទួល​បាន ភាព​សុខដុមរមនា រស់នៅ​ក្នុង​ការ​ជួបជុំ​គ្នា ដោយ​សុខ​សប្បាយ នឹង​ទទួល​បានការ​រីក​ចម្រើន​ទាំងអស់​គ្នា​តទៅ​ទៀត​។ ដើម្បី​សម្រេច​បាន​ទាល់តែ​យើង​ទាំងអស់​គ្នា​នេះ អនុវត្ត​សិទ្ធិ​របស់​យើង ដំបូង​បំផុត គឺ​តាម​រយៈ​ការ​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ ដែល​យើង​ស្រលាញ់ ដែល​យើង​យល់​ថា មេដឹកនាំ​រូប​នោះ​អាច​ជួយ​ផ្តល់ និង​រក្សា​នូវ​សុខ​សន្តិភាព​ជា​រៀង​រហូត​ទៅ​។ ក្នុង ឱកាស​នោះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក៏​បាន​នាំ​យក​នូវ​ថវិកា​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ឧបត្ថម្ភ ជូន​ដល់​លោកគ្រូ អ្នកគ្រូ ទូ​ទាំង​ខេត្តកំពត​ប្រមាណ​ជាង​៥​ពាន់​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន សៀវភៅ​ក្រម​ង៉ុ​យ​មួយ​ក្បាល និង​ប្រាក់​ចំនួន​៥​ម៉ឺន​រៀល ហើយ​បន្ថែម​លើ​នេះ ចំពោះ​អ្នកគ្រូ​ៗ​ដែល​មាន​ផ្ទៃពោះ​ចំនួន​១១​នាក់ បាន​ឧបត្ថម្ភ​ក្នុង​ម្នាក់​ៗ៤០​ម៉ឺន រៀល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ