ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មែនក៏អី… មន្ត្រីម្នាក់​ដកកាំភ្លើងរកបា.ញ់​​ពល​រដ្ឋ​?

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នាយ​ផ្នែក​អន្តោប្រវេសន៍​ច្រក​ទ្វា​រ​អន្តរជាតិ​ភ្នំ​ដិ​ន លោក​វរសេនីយ៍ត្រី ស៊ិ​ម វិចិត្រ ត្រូវ​បាន​ឪពុក​​អ្នក​បើករថយន្ត​សណ្ដោង​ម្នាក់​ចោទប្រកាន់​​ថា បាន​ដក​កាំភ្លើង​រក​បាញ់​សម្លាប់​កូន​របស់​គាត់ ខណៈ​កូនប្រុស​​គាត់ បើករថយន្ត​ចេញពី​ស្ថានីយប្រេងសាំង​…

ខេត្តតាកែវ ៖ នាយ​ផ្នែក​អន្តោប្រវេសន៍​ច្រក​ទ្វា​រ​អន្តរជាតិ​ភ្នំ​ដិ​ន លោក​វរសេនីយ៍ត្រី ស៊ិ​ម វិចិត្រ ត្រូវ​បាន​ឪពុក​​អ្នក​បើករថយន្ត​សណ្ដោង​ម្នាក់​ចោទប្រកាន់​​ថា បាន​ដក​កាំភ្លើង​រក​បាញ់​សម្លាប់​កូន​របស់​គាត់ ខណៈ​កូនប្រុស​​គាត់ បើករថយន្ត​ចេញពី​ស្ថានីយប្រេងសាំង​ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​តា​ម៉ៅ ឃុំ​គី​រី​ចុង​កោះ ស្រុក​គី​រី​វង់ កាលពី​យប់​ថ្ងៃ​ទី​២០ ​ឧសភា ឆ្នាំ​២០១៨​ ។

លោក ហេង ដែល​ត្រូវជា​ឪពុក​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់កោះសន្តិភាព​​តាម​ទូរ​សព្ទ័​ថា នៅ​មុន​ពេល​កើតហេតុ កូនប្រុស​​​គាត់​បាន​បើកឡាន​សណ្ដោង ចូល​ទៅ​ចាក់​សាំង​នៅ​ស្ថានី​យ​ប្រេងសាំង​ខាងលើ ហើយ​ក៏​បើក​ចេញ​មក​វិញ ​ស្រាប់តែ​លោក​វរសេនីយ៍ត្រី ស៊ឹ​ម វិចិត្រ នាយ​ផ្នែក​អន្តោប្រវេសន៍​ច្រក​ទ្វា​រ​អន្តរជាតិ​ភ្នំ​
ដិ​ន បើករថយន្ត​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 2C-7677  មក​ដល់​ ក៏​ដក​កាំភ្លើង​ភ្ជង់​រក​បាញ់ ធ្វើឱ្យ​​កូនប្រុស​របស់​គាត់លោត​ពីលើ​ឡាន​ រត់​ចូល​ទៅ​ស្ថានីយ​ប្រេង ​ដើម្បី​គេចខ្លួន​ ។

ឪពុក​ជន​រង​គ្រោះ​ខាងលើបាន​សំណូមពរ​ឱ្យ​​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ដល់​កូនប្រុស​ខ្លួន តាម​រយៈ​ចាត់​វិធានការ​ណ៍​ផ្លូវច្បាប់​ ចំពោះ​មន្ត្រី​នគ​បាល​ខាងលើ ដើម្បី​កុំ​ឱ្យ​​អាង​មាន​អំណាច​យក​កាំភ្លើង​រក​បាញ់​គេ​ដោយ​គ្មាន​មូលហេតុ​ដូច្នេះ​​ទៀត ​។

ពាក់ព័ន្ធ​ទៅ​និង​ការ​លើក​ឡើង​ខាងលើ​របស់​ឪពុក​ជន​រង​គ្រោះ លោក​វរ​សេនី​យ៍​ត្រី ស៊ឹ​ម វិចិត្រ មិន​អាច​សុំ​ការ​​បំភ្លឺ​បាន​នោះ​ទេ​នៅ​ថ្ងៃទី២១ ឧសភា នេះ ក៏​ប៉ុន្តែ​លោក​វរសេនីយ៍ឯក អ៊ុ​ក គឹ​ម​កន្និការ នាយ​ប៉ុស្តិ៍​ច្រក
ទ្វារ​​អន្តរជាតិ​ភ្នំ​ដិ​ន​បាន​ប្រាប់​​ថា លោក​នឹង​ស៊ើបអង្កេត​ពី​បញ្ហា​ថា ពិត​ឬ​យ៉ាងណា? ហើយ​បើសិនជា​គាត់​ប្រព្រឹត្ត​ដូច​ការ​លើក​ឡើង​ខាងលើនេះមែន លោក​នឹង​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់លើ​ ដើម្បី​មាន​វិធាន​ការណ៍​ចំពោះ​អ្នក​ប្រព្រឹត្ត​ ។

លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគ​បាល​ខេត្តតាកែវ​ក៏បាន​ឱ្យ​ដែរ​​ថា លោក​មិន​ទាន់​បាន​ទទួល​របាយការណ៍​ពី​ករណី​ភ្ជង់​កាំភ្លើង​នេះ​នៅឡើយ​ទេ តែ​ទោះជា​យ៉ាងណា លោក​បាន​ជម្រុញ​ឲ្យ​ក្រុម​
គ្រួ​សារ​ជន​រង​គ្រោះដាក់​ពាក្យបណ្ដឹង​មក​សមត្ថកិច្ច ហើយ​លោក​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ជាក់​ជា​ពុំខាន ​។

លោក​វរៈ​សេនី​ឯក​យ៉ុ​គ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់​បានអោយ​ដឹង​ថា ​នៅ​ពេល​នេះ​ខាង​ភាគី​ជន​រង​គ្រោះ​កំពុង​​តែ​ដាក់​ពាក្យបណ្តឹង​នៅ​កន្លែង​របស់​លោក​ ហើយ​លោក​កំពុង​តែឱ្យ​​កំលាំង​ជំនាញ​ចាត់ការ​បន្ត ។

អត្ថបទសរសេរ ដោយ