ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុត​ស្រើបស្រាល​របស់​អ៊ែន​ឌី​នាំ​ឱ្យ​មាន​ជម្លោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ថត​ឈុត​សិច​ស៊ីស្រើបស្រាល​របស់​លោក​អ៊ែ​ន​ឌី ជាមួយ​តួ​ស្រី​ក្លាយជា​ជម្លោះ​ពាក្យ​សម្តី​ក្នុង​សង្គម​សិល្បៈ ។ ជម្លោះ​នោះ​គឺ​ពាក់ព័ន្ធ​នឹង​លោក​តាន់ គឹ​ម​សួរ ដែល​ជា​អ្នក​ផលិត​វី​ដេ​អូ​ធ្វើ​ឲ្យ​មហាជន​យល់​ច្រឡំ ព្រមទាំង​តារា​២​នាក់​ទៀត គឺ​តារា​សម្ដែង​លោក​គង់…

រាជធានី​ភ្នំពេញ ៖ ការ​ថត​ឈុត​សិច​ស៊ីស្រើបស្រាល​របស់​លោក​អ៊ែ​ន​ឌី ជាមួយ​តួ​ស្រី​ក្លាយជា​ជម្លោះ​ពាក្យ​សម្តី​ក្នុង​សង្គម​សិល្បៈ ។

ជម្លោះ​នោះ​គឺ​ពាក់ព័ន្ធ​នឹង​លោក​តាន់ គឹ​ម​សួរ ដែល​ជា​អ្នក​ផលិត​វី​ដេ​អូ​ធ្វើ​ឲ្យ​មហាជន​យល់​ច្រឡំ ព្រមទាំង​តារា​២​នាក់​ទៀត គឺ​តារា​សម្ដែង​លោក​គង់ ចំ​រ៉ុ​ង និង​តារាចម្រៀង​លោក​អ៊ែន​ឌី ។ ជម្លោះ​នេះ ម្នាក់​ៗ​សុទ្ធតែ​បាន​ទាញ​យក​ចំណុច​អាក្រក់​ជះ​ដាក់​លើ​គ្នា ធ្វើ​ឲ្យ​សង្គម​សិល្ប​:​ដែល​មានការ​រិះគន់​ជា​ច្រើន​មក​ហើយ​ថា​សម្បូរ​បញ្ហា​មិន​ចេះ​ចប់​នោះ មានការ​ចាប់អារម្មណ៍​លើ​ចំណុច​អវិជ្ជមាន​ជា​ថ្មី ។

នៅ​លើ​ហ្វេ​ស​ប៊ុ​ក​គេ​ឃើញ​ផលិតករ និង​តារា​២​នាក់​នោះ ផ្ទុះ​ជម្លោះ​ឈាន​ដល់​ការ​ហែក​ហួរ​គ្នា និង​បាន​ទាំង​លើកយក​ចំណុច​អវិជ្ជមាន​របស់​គ្នា​មក​ហែក​ជា​សាធារណៈ​ផង ។ តារា​សម្ដែង​លោក​គង់ ចំ​រ៉ុ​ង ដែល​ជា​អ្នក​ជ្រោមជ្រែង​ក្នុង​ការ​ផលិត​ចម្រៀង​របស់​លោក​អ៊ែ​ន​ឌី បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​កស​ម្តៅ​លើ​លោក​តាន់ គឹ​ម​សួរ ដែល​ជា​គូ​ជម្លោះ និង​ជា​ផលិតករ​ស្ប៉ត​អប់រំ​ថា​«​អា​សត្វ​ខ្ទើយ​លាក់​មុខ ដែល​លួច​ខាំ​គេ​ហើយ វា​ធ្វើ​ដូច​គេ​ខាំ​វា។ បើ​ល្អជា​មក​រិះគន់​ជាន់ពន្លិច​គេ​ធ្វើ​អី ? ការងារ​អី​ឯង ជា​ប្រធាន​សមាគម​សិល្បៈ​មែន?

អា​ខ្ទើយ​បើ​បាន​ជួប​អញ​វិញ​សមតែ​១​ដៃ​កណ្តាល​មុខ ! ចុះ​ត្រង់​ការងារ​ឯង​ដែល​ដើរ​បំពុល​​មនុស្ស​(​ពិត ឬ​មិន​ពិត​នោះ​) សួរ​ថា​អញ​វា​ជ្រេញ​ឬទេ ? អញ​ជ្រេញ ! ព្រោះ​ឃើញ​ថា​បំពុលសង្គម អ្ហែង​បង្កើត​កម្មវិធី​ឆ្កួត​អ៊ីចឹង​បើ​បងប្អូន​តារា​ដែល​ចូលរួម​ថត​នោះ​មានរឿង​កើតឡើង​មែនទែន អាណា​ជឿ ? ដើម្បី​បំប៉ោង​កម្មវិធី​របស់​ឯង​គេ​មើល (​តែ​មនុស្ស​អញ​មិន​ខ្វល់​រឿង​គេ​ទេ អាណា​គេ​ធ្វើ​អី​ក៏​ធ្វើ​ទៅ កុំ​ឲ្យ​មក​ប៉ះ​ក្បាល​ពួក​អញ​) តែ​ចម្លែក​អី​តែឯង​មួយ​ហ្នឹង​មក​រមាស់​អី​រឿង​អញ ? (​មនុស្ស​មិន​ដែល​ជ្រលក់​រកគ្នា​សូ​ម្បី​តែ​មួយ​ម៉ាត់​) គិត​ទៅ​អា​ខ្ទើយ​មួយ​នេះ​រស់នៅ​ច្រណែន​និន្ទា​, អង្គុយ​ទើស​, ក្តៅក្រហាយ​តែ​រឿង​គេ​ទេ មួយ​ថ្ងៃ​ៗ ។ គេ​ធ្វើការ​ក្នុង​វិស័យ​សិល្បៈ​នេះ​ជិត​២០​ឆ្នាំ​ហើយ មិនមែន​ដូច​ក្បាល​អា​ខ្ទើយ​លាក់​មុខ​ឯង​នោះ​ទេ​។ មិនដឹង​លេច​ក្បាល​មកពីណា ចេញ​មក​ខាំ​គេ​ទាំង​ទទឹងទិស​បែប​នេះ ឃើញ​តែ​រូបភាព​ទាំង​មិនដឹង​ថា​ការងារ​របស់​គេ​ចេញ​មក​រូបភាព​បែប​ណា​ផង ! បើ​គេ​ធ្វើ​រឿង​ហួសហេតុ​អត់​ខួរ​ដូច​អា​ខ្ទើយ​លាក់​មុខ​ឯង មិនមែន​គេ​ឈរជើង​លើ​វិស័យ​សិល្បៈ​ជិត​២០​ឆ្នាំ​នោះ​ទេ ! ឯង​កុំ​មាន​មាត់​ដើរ​តែ​ព្រុស ធ្វើ​ឲ្យ​ចេញ​ផង អញ​ទល់ភ្នែក​ចាំ​មើល ! មនុស្ស​ដូច​ឯង​កើតមក​ចង្រៃ​សង្គម​ជាតិ​ខ្លាំង​ណាស់ ! វា​មិន​ដែល​ការ​ថត​MV Sexy​បន្តិចបន្តួច បង្រៀន​ឲ្យ​មនុស្ស​ចេះ​រួមរ័ក​គ្នា​នោះ​ទេ !

អា​ខ្ទើយ​ឯង​ក្តៅក្រហាយ​ដោយសារ​កម្មវិធី​ភ្លើ​ៗ​ដែល​ឯង​ធ្វើ​ហ្នឹង​វា​អត់​មាន​មនុស្ស​ចូល​មើល​ដូច​មុន ? ម៉េច​អា​ខ្ទើយ​ឯង​ចង់​ប្តូរ​កម្មវិធី​របស់​ឯង​ថត​Video Sex វិញ ? អា​ខ្ទើយ​សំគិះ​នេះ​ចង់​ផលិត​វី​ដេ​អូ​Sex​ខ្លួនឯង ទៅ​ដើរ​ទម្លាក់​កំហុស​ឲ្យ​គេ មិន​យល់ ? សម្បត្តិ​លួច​​ខាំ​គេ​ដូច​ឯង​ទាល់តែ​សំពង​ក្បាល​ឲ្យ​បែក​បាន​រាងចាល​! ឯង​ចង់​តោង​កាលី​ប​គេ​ល្បី​មែន​ទេ បានជា​ខំ​ខ្លាំង​ម្ល៉េះ អា​ខ្ទើយ​លាក់​មុខ ! បើ​ឯង​ចូល​ចិត្ត​ទើស​ខ្លាំង​ណាស់ ម៉េច​មិន​ទៅ​ទើស​MV របស់​តារា ផ្សេង​ៗ​ទៀត​ផង​ទៅ គេ​ថត​ច្រើន​គ្នា​តើ​! (​មក​ទើស​អី​តែ​ការងារ​របស់​ពួក​អញ ? ) ឬ​ក៏​មិន​សុខចិត្ត អា​ខ្ទើយ​លាក់​មុខ​ឯង​អាច​ទៅ​ជួល ប្រុស​ៗ​មក​ថត​សិច​ជាមួយ​ក៏​បាន (​ធានា​ថា​កម្មវិធី​ឯង​នឹង​ល្បី​លឿន​)… ។ អា​ខ្ទើយ​ឯង​គ្រាន់តែ​ជា​ចៃ​សិល្បៈ​ទេ កុំ​លើក​ខ្លួនឯង​ស្មើ​មេឃ​ពេក​អា​សំ​គីស !

បញ្ជាក់​ករណី​ចាប់រំលោភ​វា​មាន​កត្តា​ច្រើន​យ៉ាង​ណាស់ មិនមែន​ត្រឹមតែ​MV មួយ​ហ្នឹង​ទេ មិន​ទាន់​ដឹង​ថា​គេ​ថតរូប​ភាព​ក្នុង​MV បែប​ណា​ផង យក​ខួរក្បាល​មក​វិនិច្ឆ័យ​គិតតែ​ខ្លួន​ឯង ។

តប​នឹង​ការ​វាយប្រហារ​របស់​លោក​គង់ ចំ​រ៉ុ​ង លោក​តាន់ គី​ម​សួរ សរសេរ​បង្ហោះ​ថា​ «​ពួក​អស់លោក​នេះ​ប្រហែល​មិនដឹង​ទេ​ថា​ រាល់​ថ្ងៃនេះ​បទល្មើស​រំលោភ​មានការ​កើន​ឡើងជា​ហូរហែ ទើបបាន​ចូល​ចិត្ត​ណាស់​អា​បង្ហាញ​រូបភាព​ស្រើបស្រាល​បែប​នេះ បើ​ជ្រុល​តែ​អ៊ីចឹង​​ថត​រឿង​អាសអាភាស​តែ​ម្ដង​ទៅ ។ ខ្ញុំ​មិន​ដែល​រើសអើង​ចំពោះ​បងប្អូន​ភេទ​ទី​បី​ណា​ម្នាក់​ទេ តែ​ខ្ញុំ​សូម​ប្រកាស​ធ្វើសង្គ្រាម​ជាមួយ​អា​ខ្ទើយ​ម្នាក់​ដែល​កំពុង​កាន់ជើង​សង្សារ​វា​ដែល​កំពុង​តែ​ព្យាយាម​បំផ្លាញ​សង្គម​មួយ​នេះ ដោយ​ថត​MV​ស្រើបស្រាល​ដែល​ជា​ការ​ទាក់ទាញ​ឲ្យ​មាន​បទល្មើស​រំលោភ​ហើយ ។ ចាំ​មើល​ខាង​ក្រសួង​នឹង​មាន​វិធានការ​អី​អត់» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ