ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ចាត់ការ​ឡើង​អស់ពី​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​មិន​ស្គាល់​មុខ​១​ក្រុម​បាន​ជិះ​ម៉ូតូ​ដឹក​ស្ត្រី​ម្នាក់​យក​ទៅ​ទម្លាក់​ចោល​នៅ​តាម​ផ្លូវ​មួយ​កន្លែង រួច​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​គេចខ្លួន​បាត់​ស្រមោល​អស់ ចំណែក​ស្ត្រី​រង​គ្រោះ​បាន​ដេក​ស្ដូកស្ដឹង​ក្នុង​ស្ថានភាព​ទន់​ដៃ​ទន់​ល្ហិតល្ហៃ ។  ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ជន​មិន​ស្គាល់​មុខ​១​ក្រុម​បាន​ជិះ​ម៉ូតូ​ដឹក​ស្ត្រី​ម្នាក់​យក​ទៅ​ទម្លាក់​ចោល​នៅ​តាម​ផ្លូវ​មួយ​កន្លែង រួច​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​គេចខ្លួន​បាត់​ស្រមោល​អស់ ចំណែក​ស្ត្រី​រង​គ្រោះ​បាន​ដេក​ស្ដូកស្ដឹង​ក្នុង​ស្ថានភាព​ទន់​ដៃ​ទន់​ល្ហិតល្ហៃ ។  ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​រង​គ្រោះ​ខាងលើ​នោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ គាត់​មាន​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ និង​ត្រូវ​បាន​ប្រជាពលរដ្ឋ​លើកដាក់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាម​ៗ​ដែរ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បានឃើញ​មាន​មនុស្ស​១​ក្រុម​បាន​ជិះ​ម៉ូតូ​ដឹក​ស្ត្រី​ខាងលើ ទៅ​កាន់​ចំណុច​កើតហេតុ បន្ទាប់​មក​បាន​ទម្លាក់​ស្ត្រី​រង​គ្រោះ​ចោល ហើយ​ជន​ទាំងនោះ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ។ ខណៈនោះ​ស្ត្រី​រង​គ្រោះ​បាន​ដេក​ដួល​នៅ និង​លើ​ផ្លូវ​ម្នាក់ឯង ដែល​ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​អ្នក​ភូមិ​បាន​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម និង​សួរនាំ​ពី​មូលហេតុ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​ស្ត្រី​រង​គ្រោះ​មិន​ទាន់​សន្លប់​នៅឡើយ គឺ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ល្ហិ​ត ល្ហៃ​ប៉ុណ្ណោះ ហើយ​បាន​និយាយ​បាន​ខ្លះ​ៗ​ថា «​គាត់​ត្រូវ​ចោរ​ដាក់​ថ្នាំ​សណ្ដំ​យក​គ្រឿងអលង្ការ និង​ទ្រព្យសម្បត្តិ​អស់ពី​ខ្លួន​ហើយ​»​ប៉ុន្តែ​គេ​មិន​បានដឹង​ថា តើ​អស់​អ្វីខ្លះ និង​គិត​ជា​ប្រាក់​ប៉ុន្មាន​ឡើយ ព្រោះ​បន្ទាប់​ពី​និយាយ​បាន​តែ​ប៉ុណ្ណឹង​គាត់​ក៏​សន្លប់​បាត់ស្មារតី​តែ​ម្ដង ។ ពេល​នោះ​អ្នក​ភូមិ​បាន​សន្មត់​ថា ក្រុម​ជន​ដែល​ដឹក​គាត់​យក​ទៅ​ទម្លាក់​ចោល​នោះ គឺជា​ចោរ​ដែល​ដាក់​ថ្នាំ​យក​គ្រឿងអលង្ការ និង​ទ្រព្យសម្បត្តិ​ពី​ស្ត្រី​រង​គ្រោះ​ម្នាក់​នេះ ។ បន្ទាប់​មក​ក៏​បាន​នាំ​គ្នា​លើក​ស្ត្រី​រង​គ្រោះ​ដាក់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ ។

ដោយឡែក​ប្រភព​ផ្សេង​មួយទៀត​បាន​សង្ស័យ​ថា ស្ត្រី​រូប​នោះ​ចាញ់ល្បិច​ក្រុម​ចោរ​ទម្លាក់​ចោល​អស់​គ្រឿងអលង្ការ​ច្រើន ហើយ​មានការ​សោកស្ដាយ​របស់ទ្រព្យ និង​តក់​ខ្លាំង​ពេក ទើប​មាន​អាការ​ទន់​ដៃជើង​បែប​នេះ ។ មិនមែន​ត្រូវ​ថ្នាំ​សណ្ដំ​ឡើយ ការ​សន្លប់​បណ្ដាល​មក​ពី​អារម្មណ៍​សោកស្ដាយ និង​រន្ធត់ តក់ស្លុត​នេះឯង ព្រោះ​រឿងរ៉ាវ​បែប​នេះ​ពុំ​មែន​ទើបតែ​កើត​ឡើងជា​លើក​ទី​១​ប៉ុណ្ណោះ​ទេ បាន​កើត​ឡើងជា​បន្តបន្ទាប់​រាប់​មិន​អស់​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ