ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្យ៉ាងដែរ! ឱ្យ​ហ្គី​តា​​​ជា​ថ្លៃ​សំណង​នៃ​ការ​លែង​ប្ដី

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កូនស្រី​របស់​អតីត​តារា​ចម្រៀង​​រ៉ុ​ក​លោក ឃើ​ត កូ​បេន​ (Kurt Cobain) បាន​សម្រេចចិត្ត​ផ្ដល់​ហ្គី​តា​ «1959 Martin…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កូនស្រី​របស់​អតីត​តារា​ចម្រៀង​​រ៉ុ​ក​លោក ឃើ​ត កូ​បេន​ (Kurt Cobain) បាន​សម្រេចចិត្ត​ផ្ដល់​ហ្គី​តា​ «1959 Martin D-18E» របស់​ឪពុក​ដែល​ចែក​ឋាន​ឲ្យ​ទៅ​អតីត​ប្ដី​ជា​ការ​ដោះ​ដូរ​នឹង​ផ្ទះ​ដែល​បាន​ទិញ​រួម​គ្នា ។

អ្នក​ទាំង​២​បាន​សម្រេចចិត្ត​លែងលះ​គ្នា ប៉ុន្តែ​មាន​ទំនាស់​លើ​ទ្រព្យ​មួយ​ចំនួន​ក្នុង​ដំណាក់​កាល​ចរចា​បែងចែក​ទ្រព្យ​ក្នុង​ការ​រៀប​អា​ពា​ហ៍​បិ​ពា​ហ៍ រួម​ទាំង​ហ្គី​តា​ «1959 Martin D-18E» ដែល​ឪពុក​របស់​នាង​ប្រើ​សម្រាប់​ការ​សម្តែង​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ MTV Unplugged ផង​ដែរ ។

លោក​អៃ​សេ​យ៉ា ស៊ីល​វ៉ា (Isaiah Silva) ​អតីត​ប្ដី​របស់​នាង​ហ្វ្រា​ន់​សេស ប៊ី​ន កូ​បេន​(Frances Bean Cobain) បញ្ជាក់​ថា​ នាង​បាន​ប្រគល់​ហ្គី​តា​ដល់​អតីត​ប្តី​ជា​កាដូ ប៉ុន្តែ​នាង​បាន​បញ្ជាក់​ថា ​ហ្គី​តា​មួយ​នេះ​នៅ​តែ​ជា​កម្មសិទ្ធិ​របស់​នាង​។ ជា​ចុង​ក្រោយ​នាង​បាន​ផ្ដល់​ហ្កី​តា​ដល់​អតីត​ប្តី ដើម្បី​កាត់​ផ្ដាច់​ការ​កើត​មាន​បញ្ហា ផ្សេង​ៗ​កុំ​ឲ្យ​មាន​ទំនាស់​រីក​រាល​ដាល​​ទៅ​ដល់​តុលាការ ។

នាង​ Frances Bean Cobain អាយុ​២៥​ឆ្នាំ ​រៀប​ការ​ជាមួយ​លោក​ Isaiah Silva តារា​ចម្រៀង​​នៅ​ក្នុង​ក្រុម ​«The Eeries» នៅ​ក្នុង​ឆ្នាំ​២០១៤ ក្រោយមក​ក៏​បែក​គ្នា​នៅ​ឆ្នាំ​បន្ទាប់ និង​​បាន​លែងលះ​គ្នា​នៅ​ឆ្នាំ​២០១៦ ។ ដំបូង​ខាង​បុរស​បាន​សុំ​ថ្លៃ​ចិញ្ចឹម​បីបាច់​ចំនួន​២៥.០០០​​ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែ​ក្រោយ​ពី​យល់ព្រម​បែងចែក​ទ្រព្យសម្បត្តិ​រួច ឃើញ​ថា​នាង​​មិន​ចាំបាច់​បង់ថ្លៃ​នោះ និង​រក្សា​ទុក​ផ្ទះ​ដែល​ពួក​គេ​រួម​គ្នា​ទិញ ប៉ុន្តែ​ក៏​បាន​បាត់បង់​ហ្គី​តា​សំណព្វ​កេរ​ឳ​ពុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ