ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជីវករ​​​ត្រេកអរ​​ពេល​មន្ត្រី​​កាំកុងត្រូលចុះ​ពិនិត្យតាម​តូប​លក់ដូរ​របស់​ពួក​គាត់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ នៅ​ក្នុង​ផ្សារ​កំពង់​ពពិល ស្រុក​ពារាំង ដើម្បី​ស្វែងរក​ទំនិញ​ខូចគុណភាព និង​ទំនិញ​ទាំងឡាយ​ណា​ដែល​មាន​ដាក់​លាយ​សារធាតុ​គីមី​ដែល​ច្បាប់​ហាមឃាត់…

ខេត្តព្រៃវែង ៖ មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ នៅ​ក្នុង​ផ្សារ​កំពង់​ពពិល ស្រុក​ពារាំង ដើម្បី​ស្វែងរក​ទំនិញ​ខូចគុណភាព និង​ទំនិញ​ទាំងឡាយ​ណា​ដែល​មាន​ដាក់​លាយ​សារធាតុ​គីមី​ដែល​ច្បាប់​ហាមឃាត់ ដើម្បី​ដកហូត​យក​ទៅ​បំផ្លាញ​ចោល ការពារ​កុំអោយ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​។

 សកម្មភាព​ចុះ​ត្រួតពិនិត្យ​នេះ គឺ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ រីឯ​ក្រុម​អាជីវករ​វិញ​ក៏​បាន​បង្ហាញ​នូវ​ការ​ត្រេកអរ​ផង​ដែរ ព្រោះ​ពួក​គាត់​យល់​ថា ការ​ចុះ​ត្រួតពិនិត្យ​នេះ​ផ្តល់​នូវ​អត្ថ​ប្រ​យោ​ជ​ន៌​ជា​ច្រើន​ដល់​ពួក​គាត់​ជា​អាជីវករ ហើយ​ពួក​គាត់​ក៏​ចង់អោយ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​បែប​នេះ​អោយ​បាន​ញឹកញាប់​ផង​ដែរ​។

ក្រុម​អាជីវករ​នៅ​ផ្សារ​កំពង់​ពពិល​នេះ​បាន​និយាយ​ថា ទំនិញ​ទាំងអស់​ដែល​ពួក​គាត់​ទទួល​ទិញ​ពី​អ្នក​ផលិត​យក​មក​លក់​បន្ត​រាល់​ថ្ងៃនេះ មាន​ច្រើន​មុខ​ណាស់ ប៉ុន្តែ​សំរាប់​ទំនិញ​ប្រភេទ​គ្រឿង​ភេសជ្ជៈ គ្រឿង​កំប៉ុង គឺ​ពួក​គាត់​អាច​ពិនិត្យ​មើល​គុណភាព​របស់​វា​បាន​ដោយ​ខ្លួនឯង ប៉ុន្តែ​សំរាប់​ប្រភេទ​បន្លែ ផ្លែ​ឈើ​វិញ គឺ​ពួក​គាត់​មិន​អាច​មើល​ដឹង​នោះ​ទេ មិនដឹង​បន្លែ​ឬ​ផ្លែ​ឈើ​ណា​មាន​សារធាតុ​គីមី​ឬ​អត់​នោះ​ទេ ព្រោះ​គ្មាន​ឧបករណ៍​ពិសោធន៍ ហើយ​បើ​មាន​ក៏​មិន​ចេះ​មើល​ដែរ ដូច្នេះ​រាល់​ថ្ងៃនេះ​ពួក​គាត់​ក៏​មានការ​បារម្ភ​ដែរ ខ្លាច​អតិថិជន​ទិញ​ទំនិញ​ពី​ពួក​គាត់​យក​ទៅ​បរិភោគ រួច​ហើយ​ប៉ះពាល់​ដល់​សុខភាព ម្យ៉ាង​គឺ​ខ្លាច​ត្រូវ​ប្រឈម​មុខ​ចំពោះ​បញ្ហា​ផ្លូវច្បាប់​ថែម​ទៀត​ផង ដូច្នេះ​ហើយ​ទើប​ពេល​មាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​ចុះ​ពិនិត្យ ធ្វើ​អោយ​ពួក​គាត់​សប្បាយចិត្ត​។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​សកម្មភាព​ចុះ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​ធ្វើតេស្ត​បឋម​រកសារ​ធាតុគីមី​ទៅ​លើ​ចំណីអាហារ​ប្រភេទ​ណែម​ត្រី ជ្រក់ត្រសក់ និង​គ្រឿង​សមុទ្រ​ហើយ​បាន​រក​ឃើញ​សារធាតុ​គីមី​ប្រភេទ​មេទឹក​ខ្មេះ នៅ​លើ​ជ្រក់ត្រសក់ ហើយ​មន្ត្រី​ជំនាញ​ក៏​បាន​ហាមឃាត់​មិន​អោយ​អាជីវក​រដាក់​លក់​តទៅ​ទៀត និង​បាន​ណែនាំ​អាជីវករ​ជា​អ្នក​ផលិត​អោយ​ឈប់​ប្រើ​មេទឹក​ខ្មេះ​ធ្វើ​ជ្រក់​បែប​នេះ​ទៀត ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ក្រៅពី​នេះ​ក៏​បាន​រក​ឃើញ និង​ដកហូត​បាន​ទំនិញ​ខូចគុណភាព​ចំនួន​១៥,៥​គីឡូក្រាម​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ