ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេ​ស្ទ​ឡាញ​ន៍ រៀបចំ​កម្មវិធី​តម្រង់​ទិស និង​ផ្សព្វផ្សាយ​អាហារូបករណ៍​ដល់​សិស្ស​របស់​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សិស្សានុសិស្ស​សាលា​អន្តរជាតិ​វេ​ស្ទ​ន៍​ឡាញ និង​ណ​ត្ស​ឡាញ​ជា​ច្រើន​​នាក់ បាន​ចូលរួម​ស្ដាប់​នូវ​កម្មវិធី​តម្រង់​ទិស និង​ផ្សព្វផ្សាយ​អាហារូបករណ៍​មុន​នឹង​ពួក​គេ​ត្រូវ​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​នៅ​ពេល​ខាង​មុខ​នេះ ។ កម្មវិធី​នេះ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ឧសភា…

រាជធានី​ភ្នំពេញ ៖ សិស្សានុសិស្ស​សាលា​អន្តរជាតិ​វេ​ស្ទ​ន៍​ឡាញ និង​ណ​ត្ស​ឡាញ​ជា​ច្រើន​​នាក់ បាន​ចូលរួម​ស្ដាប់​នូវ​កម្មវិធី​តម្រង់​ទិស និង​ផ្សព្វផ្សាយ​អាហារូបករណ៍​មុន​នឹង​ពួក​គេ​ត្រូវ​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​នៅ​ពេល​ខាង​មុខ​នេះ ។ កម្មវិធី​នេះ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ឧសភា ២០១៨ នៅ​សាលា​វេ​ស្ទ​ន៍​ឡាញ សាខា​ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ ។

លោក​លុន ភា​រិ​ន នាយក​សិក្សាធិការ​នៃ​ក្រុមហ៊ុន​វេ​ស្ទ​ឡាញ​ន៍ អេ​ឌ្យូ​ខេ​សិន​គ្រុប បាន​អោយ​ដឹង​ថា ក្រុមហ៊ុន​វេ​ស្ទ​ឡាញ​ន៍ អេ​ឌ្យូ​ខេ​សិន​គ្រុប មាន​ចក្ខុវិស័យ​ច្បាស់លាស់ ដើម្បី​អោយ​ក្លាយជា​ក្រុមហ៊ុន​ដែល​ផ្ដល់​សេវាកម្ម​អប់រំ​នាំមុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍ ។ បច្ចុប្បន្ន​ក្រុម​ហ៊ុន​វេ​ស្ទ​ឡាញ​ន៍ អេ​ឌ្យូ​ខេ​សិន​គ្រុប ដំណើរការ​សាលារៀន​វេ​ស្ទ​ឡាញ​ន៍ និង​ណ​ត្ស​ឡាញ​ន៍ ដែល​ផ្ដល់​សេវាកម្ម​អប់រំ​ពី​កម្រិត​ម​ត្តេ​យ្យ​ដល់​ថ្នាក់​ទី​១២ ស្រប​តាម​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សេវា​ប្រឹក្សា​យោបល់ បណ្ដុះបណ្ដាល​ផ្នែក​ជំនួញ អប់រំ និង​ស្រាវជ្រាវ ក្នុង​គោលបំណង​អភិវឌ្ឍន៍​សមត្ថភាព​អ្នក​អប់រំ គ្រប់គ្រង និង​អ្នក​ជំនួញ ។

លោក​បន្ត​ថា ចាប់តាំងពី​ក្រុមហ៊ុន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៨​មក ក្រុម​ហ៊ុ​នេះ​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ក្នុង​វិស័យ​អប់រំ ដោយ​បាន​បំពេញ​កាតព្វ​កិច្ច និង​កិច្ចការ​សង្គម ។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​កំពុង​ដំណើរការ​សាលារៀន​ចំនួន​៩ និង​វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​ដែល​មាន​បុគ្គលិក​សរុប​ប្រមាណ​១២០០​នាក់ និង​សិស្សានុសិស្ស​ជាង​១៣.០០០​នាក់​។

សូម​រំលឹក​ថា កម្មវិធី​តម្រង់​ទិស និង​ផ្សព្វផ្សាយ​អាហារូបករណ៍​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង តម្រង់​ទិស​សិស្សានុសិស្ស​ក្រោយ​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​, ផ្សព្វ​ផ្សាយ​ពី​នីតិវិធី និង​យន្ដការ​ក្នុង​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ឱ្យ​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ នៅ​តាម​គ្រឹះស្ថានឧត្ដមសិក្សា សម្រាប់​ឆ្នាំ​សិក្សា​២០១៨-២០១៩, ផ្សព្វផ្សាយ​អាហារូបករណ៍​សិក្សា​ថ្នាក់ឧត្ដម​សិក្សា​ពី​សកល​វិទ្យាល័យ​ដៃគូ​របស់ WEG ដល់​សិស្សានុ​សិស្ស​នៃ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ និង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង WEG និង​សកល​វិទ្យាល័យ​ដៃគូ​។

គួ​បញ្ជាក់​ថា ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន​គ្រុប បាន​សហការ​ជាមួយ​គ្រឹះស្ថាន​អប់រំ​ក្នុង​ប្រទេស និង​ក្រៅប្រទេស​ជា​ច្រើន​ដូន​ជា ប្រទេស​ចិន ថៃ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី អូស្ត្រាលី និង​សហរដ្ឋអាមេរិក ដើម្បី​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​បាន​សិក្សា​បន្ត​ថ្នាក់ឧត្តម​សិក្សា និង​ផ្លាស់​ប្តូរ​កម្មវិធី​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ