ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ICAPP គាំទ្រ​សម្តេច​តេ​ជោ​ជា​ប្រធាន​ស្ថាបនិក​កិត្តិយស​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អ​ន្ត្រៃ​យ៍​នៃ​សន្និសីទ​អន្តរជាតិ នៃ​គណបក្ស​នយោបាយ​អាស៊ី ហៅ​កាត់​ថា (ICAPP) បាន​ប្រកាស​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ជា​ប្រធាន​ស្ថាបនិក​កិត្ត​យស…

​រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អ​ន្ត្រៃ​យ៍​នៃ​សន្និសីទ​អន្តរជាតិ នៃ​គណបក្ស​នយោបាយ​អាស៊ី ហៅ​កាត់​ថា (ICAPP) បាន​ប្រកាស​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ជា​ប្រធាន​ស្ថាបនិក​កិត្ត​យស នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (Asian Cultural Council- ACC) ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ។

ការ​ប្រកាស​គាំទ្រ​សម្តេច​តេ​ជោ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣០ នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ របស់ ICAPP ដែល​មានការ​ចូលរួម​ដោយ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ចំនួន​៤០​រូប មក​ពី​១៥​ប្រទេស ដោយ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោកស្រី ឃួ​ន សុ​ដា​រី សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​ទៅ​ចូលរួម​វេទិកា​នយោបាយ​អាស៊ី​-​អឺរ៉ុប (AEPF) លើក​ទី​២ ដែល​ធ្វើ​ឡើ ង​នៅ​ទីក្រុង​ឡុ​ង​ដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៨ ។

ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​លោកស្រី ឃួ​ន សុ​ដា​រី បាន​លើក​ឡើង​ថា វេទិការ​នៃ​កិច្ចប្រជុំ​បាន​លើក​ឡើង​យក​ប្រធានបទ​៣​សំខាន់​ដូច​ជា ៖ ទី​១-​ភាព​ជា​ដៃគូរ​អាស៊ី​-​អ៉ឺ​រ៉ុ​ប និង​តួនាទី​របស់​គណបក្ស​នយោបាយ​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ក៏​ដូច​ជា​កា​រត​ភ្ជាប់​រវាង​ទ្វីបអាស៊ី​-​អ៉ឺ​រ៉ុ​ប ។ ទី​២-​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ណ៍​ដើម្បី​លើកកម្ពស់​ថាមពល​ស្អាត និង​តម្លៃ​សម​ស្រប​ការពារ​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រែប្រួល​ធាតុអាកាស និង​ប្រយុទ្ធ​ប្រឆាំង​ការ​បំផ្លាញ់​បរិស្ថាន និង​ទី​៣- ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រា​ទ​ត្បា​ត​ផ្សេង​ៗ​ដែល​កំពុង​កើត​មាន​លើក​ឡើង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ពី​ទ្វីប​មួយ​ទ្វីប​មួយ និង​ការ​ឆ្លើយ​តប​ផ្នែក​មនុស្សធម៌​ទាំងឡាយ​ដោយ​មិន​ប្រកាន់​ពណ៌​សំបុរ​នោះ​ទេ ។

បើ​តាម​លោកស្រី ឃួ​ន សុ​ដា​រី ក៏​បាន​ឲ្យ​ដឹង​ថា ថ្នាក់ដឹកនាំ​របស់ ICAPP បាន​ទន្ទឹង​រង​ចាំ​ការ​ប្រកាស​ជា​ផ្លូវការ​ជា​ប្រធាន​ស្ថាបនិក​កិត្តិយស​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ដែល​នឹង​ប្រព្រឹត្តិ​ទៅ នៅ​ក្នុង​ត្រីមាស​ទី​១ ក្នុង​ឆ្នាំ​២០១៩ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ