ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​៦​នាក់​ស្លា.ប់​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ​៖ ​យោង​តាម​ប៉ូលិស​ថា ​ប៉ូលិស​យ៉ាងតិច​៦​នាក់​ស្លាប់ ហើយ​ម្នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​២០ ​ឧសភា ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​មួយ របស់​ពួក​ឧទ្ទាម NAXAL ប្រឆាំង​រថយន្ត​ពួក​គេ…

ប្រទេស​ឥណ្ឌា ​៖ ​យោង​តាម​ប៉ូលិស​ថា ​ប៉ូលិស​យ៉ាងតិច​៦​នាក់​ស្លាប់ ហើយ​ម្នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​២០ ​ឧសភា ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​មួយ របស់​ពួក​ឧទ្ទាម NAXAL ប្រឆាំង​រថយន្ត​ពួក​គេ ក្នុង​រដ្ឋ CHHATTISGARH ភាគ​កណ្ដាល​ឥណ្ឌា​។

រថយន្ត​រង​ការ​ផ្ទុះ​ក្នុងភូមិ CHOLNAR​ នៃ​ស្រុក KIRANDUL ជា​ស្នាដៃ​របស់​ពួក​ឧទ្ទាម​ក្រុម ​NAXAL​។ ​មេ​ប៉ូលិស​ឥណ្ឌា​ម្នាក់​និយាយ​ថា ​ការ​វាយប្រហារ​នេះ បណ្ដាល​ឲ្យ​មនុស្ស​៦​នាក់​ស្លាប់​ និង​របួស​ម្នាក់​ក្នុង​ចំណោម​កងកម្លាំង​ប៉ូលិស​។

យោង​តាម​បណ្ដា​អ្នក​ទទួលខុសត្រូវ​ប៉ូលិស​ថា ការ​ផ្ទុះ​សម្លាប់​ប៉ូលិស​៥​នាក់​នៅ​នឹង​កន្លែង ​ហើយ​២​នាក់​រង​របួស តែ​ម្នាក់​ស្លាប់ ​ព្រោះ​របួសធ្ងន់​ពេក​។ ​ក្រោយ​ការ​វាយប្រហារ​នេះ កងកម្លាំង​ប៉ូលិស​ និង​កង​យោធា​ត្រូវ​បាន​បញ្ជូន​មក​បន្ថែម ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ពួក​ឧទ្ទាម​ NAXAL​។

កាលពី​ខែមីនា​ ប៉ូលិស​ឥណ្ឌា​យ៉ាងតិច​៩​នាក់​ស្លាប់ ​ហើយ​២​នាក់​ទៀត​រង​របួស​ក្នុង​ការ​វាយ​​ប្រហារ​ប្រហាក់​គ្នា​នេះ​ក្នុងស្រុក​មួយ​។ ​ក្រុង​ញូ​វ​ដែ​ល្លី​ បាន​ដាក់​ពង្រាយ កង​ទាហាន​ជា​ច្រើ​កងអនុសេនាតូច​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ឧទ្ទាម ​NAXAL​ ក្នុង​តំបន់​មាន​ទីតាំង​ពួក​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ