ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ ករណី សួន សេរីរ​ដ្ឋា​, កឹ​ម សុខា, សម រ​ង្ស៊ី ស្ថិត​លើ​ច្បាប់​មិន​អាច…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​របស់​លោក សួន សេរីរ​ដ្ឋា​, លោក កឹ​ម សុខា និង​លោក សម…

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​របស់​លោក សួន សេរីរ​ដ្ឋា​, លោក កឹ​ម សុខា និង​លោក សម រ​ង្ស៊ី សុំ​លើកលែង​ការ​ចោទប្រកាន់​នោះ​ពិបាក​ដោះស្រាយ​ណាស់ ។ នេះ​បើ​តាម​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ។

លោក សុខ ឥ​សាន បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ឧសភា ថា «​ការ​សុំ​ទោស​ក្រោយ​ប្រព្រឹត្ត​ទោស​វា​រឿង​ជា​ធម្មតា​ការ​សុំ​ទោស​ណាមួយ​អាច​ធ្វើ និង​អាច​អធ្យាស្រ័យ​ឲ្យ​បាន លុះត្រាតែ​ជា​កំហុស​អ​ចេតនា និង​មាន​ទំហំ​តូចតាច ។ ប៉ុន្តែ​ចំពោះ​ករណី​លោក សួន សេរីរ​ដ្ឋា អាច​ចាត់​ទុក​ថា​ជា​កំហុស​ចេតនា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ហើយ​ដែល​មាន​ពិរុទ្ធភាព​ដែល​តុលាការ​បាន​នឹង​កំពុង​ដំណើរការ​រឿង​ក្តី​តាម​នីតិវិធី ហើយ​បែរជា​មក​ទទួល​សារភាព និង​សុំ​ការ​លើកលែង​ការ​ចោទប្រកាន់​នោះ​គឺជា​រឿង​ពិបាក​ដោះស្រាយ​ណាស់ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​បន្ទាប់​ពី​លោក សួន សេរីរ​ដ្ឋា បាន​សរសេ​លិខិត​មួយ​ច្បាប់​ពី​ពន្ធនាគារ​ជូន​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ស្នើ​សុំ​លើកលែងទោស​កាល​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។ យ៉ាងណា​ក្តី​ករណី​នេះ​ត្រូវ​បាន​លោក សុខ ឥ​សាន លើក​ឡើង​ថា បើ​ដោះស្រាយ​តាម​សំណូមពរ គឺ​ធ្លាក់​ទៅ​ការ​ល្មើសច្បាប់ ។ ម្យ៉ាងទៀត បើ​ប្លន់​របស់​អ្វីមួយ​ហើយ​ដល់​សមត្ថកិច្ច​ចាប់​បាន​ថា​សុំ​ទោស ខ្ញុំ​សុំ​ប្រគល់​ឲ្យ​វិញ ហើយ​សុំ​រួចខ្លួន តើ​អាច​ទៅ​រួច​ឬទេ0x017d7 មិន​អាច​ឡើយ ។

លោក​ក៏​បាន​បញ្ជាក់​ថា «​ដូច្នេះ​ករណី​លោក សួន សេរីរ​ដ្ឋា ក៏​ដូច្នេះ​ដែរ​មិន​អាច​រំលោភ​ការងារ​តុលាការ​បាន​ឡើយ ។ ករណី​នេះ​ក៏​មិន​ខុស​អី​នឹង​រឿង​ទណ្ឌិត សម រង្សី និង កឹ​ម សុខា ដែរ ។ ចង់​គេច​រួច​ពី​ទោសទណ្ឌ​ចាំបាច់​ត្រូវ​ចៀស​ផុត​ពី​ការ​ប្រព្រឹត្ត​ល្មើសច្បាប់ ។ បើ​ល្មើសច្បាប់​ហើយ​បែរជា​ងាក​មក​រក​ការ​ចរចា​នោះ​មិន​អាច​ជា​ដាច់ខាត​» ។

សូម​ជម្រាប​ថា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរ​ដ្ឋា កំពុង​ជាប់​ឃុំ​ដោយសារ​តែ​រង​ការ​ចោទប្រកាន់​ប្រមាថ​កងទ័ព​នោះ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ស្នើ​សុំ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​លើកលែងទោស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ