ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ជា​ច្រើន​នាក់​បាន​Chat​(​ឆាត​)​​​សួរ​ខ្ញុំថា ​តើ​សម្រេចចិត្ត​ច្បាស់​ហើយ​ឬ​នៅ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាយុ​គ្រាន់តែ​ជា​ចំនួន​លេខ​ ដែល​រាប់​ទុក​តែ​ប៉ុណ្ណោះ វា​មិនមែន​ជា​ម៉ែត្រ​វាស់ សម្រាប់​កាត់​ដាច់​ចំណងស្នេហា​បាន​ឡើយ គឺ​មាន​ន័យ​ថា ស្នេហា​រវាង​បង​និង​ប្អូន​គ្មាន​ព្រំដែន​នោះ​ទេ ។ គេ​ថា​…

រាជធានី​ភ្នំពេញ ៖ អាយុ​គ្រាន់តែ​ជា​ចំនួន​លេខ​ ដែល​រាប់​ទុក​តែ​ប៉ុណ្ណោះ វា​មិនមែន​ជា​ម៉ែត្រ​វាស់ សម្រាប់​កាត់​ដាច់​ចំណងស្នេហា​បាន​ឡើយ គឺ​មាន​ន័យ​ថា ស្នេហា​រវាង​បង​និង​ប្អូន​គ្មាន​ព្រំដែន​នោះ​ទេ ។ គេ​ថា​ សមុទ្រ​ធំ​ធេង តែ​ស្នេហា​ធំ​ជាង​មហាសមុទ្រ មេឃ​ខ្ពស់​តែ​ស្នេហា​ខ្ពស់​ជាង​​វេហាស៍ ។

នៅ​មុន​នេះ ​លោកតា​អាយុ​៨៦​ឆ្នាំ​ម្នាក់​បាន​ក្លាយ​ខ្លួន​ជា​កូនកំលោះ​រៀប​ការ​ជាមួយ​លោកយាយ​អាយុ​៧១​ឆ្នាំ ផ្អើល​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ។ ពេល​នេះ​ គូស្នេហ៍​១​ទៀត​ក៏​រឹតតែ​ប្លែក​និង​កម្រ​បាន​ជួប​​នោះ គឺ​កំលោះ​វ័យ​២០​ឆ្នាំ​គត់ ​បាន​សម្រេចចិត្ត​បញ្ចប់​ភាព​នៅ​លីវ​របស់​ខ្លួន រៀប​ការ​ជាមួយ​ស្ត្រី​ចំណាស់​អាយុ​៥០​ឆ្នាំ កំពុង​ធ្វើ​ឱ្យ​ចាប់អារម្មណ៍​មិនធម្មតា​ឡើយ ។

ទោះជា​ស្នេហ៍​ខុស​វ័យ​មែន តែ​នេះ​សបញ្ជាក់​ឱ្យ​ដឹង​ថា ពិតជា​ស្នេហា​មិន​គិត​ពី​អាយុ និង​មិន​ខ្វល់​ពី​សំដី​អ្នក​ណា​ដែល​ចំអក​ទាំងអស់​ សំខាន់​គឺ​បង​ព្រម​ប្រគល់​ភក្តីភាព និង​សេចក្តីសុខ​ឱ្យ​គ្នា​ដោយ​ការ​ចាប់ដៃ សាង​សុភមង្គល​ដ៏​ផ្អែមល្ហែម​មួយ​ប្រចាំជីវិត ។ លោក ហួរ ជី​ង ឈ្មោះ​ក្នុង​បណ្តាញ​សង្គម​ដែល​ជា​កូនកំលោះ​ទើបបាន​ប្រពន្ធ​ថ្មោងថ្មី​បានឱ្យ​ដឹង​ថា ភរិយា​របស់​លោក​វ័យ​៥០​ឆ្នាំ​គត់ ​ដែល​ជា​អាណិកជន​រស់នៅ​ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន ។ លោក​ថា យើង​បាន​ស្រឡាញ់​គ្នា​ជាង​១​ឆ្នាំ​មក​ហើយ ដោយ​ចិត្តនឹង​ចិត្ត ហើយ​គ្មាន​អ្នក​ណា​មួយ​បង្ខំ​ឡើយ​ គឺ​ចេញពី​បេះដូង​ដ៏​បរិសុទ្ធ​រៀង​ៗ​ខ្លួន ។ លោក​បាន​បន្ត​ថា មាន​មិត្ត​ជា​ច្រើន​នាក់​បាន​Chat (​ឆាត​)​មក​សួរ​ថា តើ​សម្រេចចិត្ត​ច្បាស់​ហើយ​ឬ​នៅ ? បើ​ច្បាស់​យក​ទៅ អាយុ​គ្រាន់តែ​ជា​តួលេខ ។

ទោះបីជា​យ៉ាងណា​ក្តី​នេះ​ ជា​ជម្រើស​របស់​លោក​ធ្វើ​ម៉េច​ទេ ព្រោះ​ជា​និស្ស័យ ហើយ​ក៏​អរគុណ​អ្នក​ដែល​បាន​មក​ចូលរួម​មង្គលការ​របស់​លោក​និង​ភរិយា ។ រឿង​អាយុ​មិន​គិត​ទេ សំខាន់​គឺ​ការ​យល់ចិត្ត​និង​ស្រឡាញ់​គ្នា ។ សូម​បញ្ជាក់​ថា លោក​ហួរ ជី​ង (Hour Jing) ក៏​ធ្លាប់​មាន​វត្តមាន​ក្នុង​សិល្បៈ ​ថត​ខ្សែភាពយន្ត​មួយ​ចំនួន​ដែរ គ្រាន់តែ​មិន​ទាន់​ល្បីប៉ុណ្ណោះ ព្រោះ​ជា​តួ​ថ្មី​តូចតាច​ម្នាក់ ដែល​កំពុង​ចាក់​គ្រឹះ​ក្នុង​វិស័យ​ភាពយន្ត ។ អាពាហ៍​ពិពាហ៍​របស់​អ្នក​សម្តែង​ក្នុង​ខ្សែភាពយន្ត​រូប​នេះ ត្រូវ​បាន​គេ​និយាយ​ថា លេង​មួយ​ក្បាច់ ទាំង​ផលិតករ​ទាំង​តារា​សម្តែង​និង​មិត្តភក្តិ​និយាយ​លែង​ចេញ ព្រោះថា​រូបគេ​មិន​ល្បី​ក្នុង​ការ​សម្តែង​ភាពយន្ត​នៅឡើយ តែ​បាន​ល្បី​ដោយសារ​អាពាហ៍ពិពាហ៍​ជាមួយ​កូនក្រមុំ​អាយុ​កន្លះ​សតវត្ស ។

មិន​មាន​ព័ត៌មាន​ណាមួយ​ផ្សេង​ទៀត ​បន្ថែម​ត្រូវ​បាន​រ៉ាយរ៉ាប់​ឱ្យ​ដឹង​នៅឡើយ​នោះ​ទេ​ថា តើ​ពន្លក​ស្នេហ៍​រវាង​ពួក​គេ​ទាំង​២ កើតឡើង​ដោយ​របៀប​ណា បើ​ម្នាក់​នៅ​ប្រទេស​កំណើត ឯ​ម្នាក់​នៅ​ប្រទេស​ដែន​កោះ​ញូ​វ​ហ្សេ​ឡែ​ន កណ្តាល​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ហើយ​ក៏​មិនដឹង​ថា​កូនក្រមុំ​មាន​ស្ថានភាព​គ្រួសារ​បែប​ណា​ទេ នៅ​ឯ​ញូ​វ​ហ្សេ​ឡែ​ន​នោះ ។

បាន​កត់សម្គាល់​ទៀត​មុន​នេះ ​មាន​គូស្នេហ៍​លោកតា​រៀប​ការ​ជាមួយ​ស្រី​ក្មេង​កាលពី​ប៉ុន្មាន​ខែ​កន្លង​មកនេះ​នៅ​ខេត្តកំពង់ធំ ពេល​នេះ​មាន​ស្ត្រី​ចំណាស់ ក៏​អាច​រៀប​ការ​បាន​ជាមួយ​ប្រុស​ក្មេង​បាន​ដែរ មិន​មាន​អ្វី​ខុស​នោះ​ទេ ព្រោះ​ជា​ព្រហ្ម​លិខិត​និង​ជា​កម្មសិទ្ធិ​នៃ​ជីវិត​បុគ្គល​រៀង​ៗ​ខ្លួន ។

កោះសន្តិភាព​ មាន​តែ​ចូលរួម​អបអរ​និង​សូម​បួងសួង​ប្រសិទ្ធិ​ពរ​ជ័យ​ជូនពរ​ដល់​គូស្នេហ៍​ទាំង​២​ជួប​តែ​ភាព​សុខដុម និង​សុភមង្គល​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕ ​

អត្ថបទសរសេរ ដោយ