ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយខ្លាំង ក្រោយនាងក្រមុំសម្រេច​ធ្វើដូច្នេះ…

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា នាង​ក្រមុំ​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​រំលង​អ​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២១ ​ឧសភា ស្ថិតត្រង់​ចំណុច​​ភូមិ​ជ្រៃ​ជើង ឃំ​ុ​ជ្រៃ​ ស្រុកមោង​ប្ញ​ស្សី​។…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា នាង​ក្រមុំ​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​រំលង​អ​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២១ ​ឧសភា ស្ថិតត្រង់​ចំណុច​​ភូមិ​ជ្រៃ​ជើង ឃំ​ុ​ជ្រៃ​ ស្រុកមោង​ប្ញ​ស្សី​។

ប្រភពឱ្យដឹងថា ជន​រង​គ្រោះ​មាន​​ឈ្មោះ​សា​រឿ​ន ថាវ​រី​ អាយុ​១៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​-ឃំ​ុ​ខាងលើ​។​ សមត្ថកិច្ច​បានឱ្យ​ដឹងទៀត​​ថា ជន​រង​គ្រោះ​បាន​យក​ក្រ​ម៉ា​ចង​.​ក​ភ្ជាប់​នឹង​ធ្នឹម​ផ្ទះ​ បណ្ដាល​ឱ្យ​​ស្លាប់ លុះ​ប៉ុន្មាន​ម៉ោង​ក្រោយ ​ទើប​ក្រុម​គ្រួសារ​ដឹង​ ។ នារី​រង​គ្រោះ​មាន​សតិ​មិន​ប្រក្រតី ធ្លាប់​ធ្វើទុក្ខ​ម្ដង​ៗ​​ដូច​កំរោលចូល​។ នេះ​បើ​តាម​ការ​​បញ្ជាក់​ប្រាប់​របស់​ក្រុម​គ្រួសារ​ ដែល​សមត្ថកិច្ច​បាន​សាកសួរ​ពេល​ចុះ​ពិនិត្យ​ ។

ប៉ុន្តែ​នេះ​​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​ជំ​ហានដំបូង​របស់​ក្រុម​គ្រួសារ តែ​មូលហេតុ​ពិត​បែប​ណា​នោះ​ សមត្ថកិច្ច​កំពុង​ធ្វើការ​​ស្រាវជ្រាវ​សាកសួរ​បន្ថែម​ទៀត​ ។ ទោះ​យ៉ាងណា​ មន្ត្រី​ជំនាញ​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ក្រោយ​បញ្ចប់​ការ​ធ្វើ​កំណត់ហេតុ​ ។

អត្ថបទសរសេរ ដោយ