ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យតែមកម្តងៗដឹងតែធ្ងន់ធ្ងរ ៤ខ្នងសឹងតែខ្ទេចគ្មានសល់ ! (Video)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​ប៉ះពាល់​លំ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ខូចខាត​ធ្ងន់ធ្ងរ​ចំនួន​៤​ខ្នង​កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។ ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា នៅ​ពេល​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះសំបែង​ប្រជាពលរដ្ឋ​គឺ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ហើយ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បក់​គួ​ច​បណ្តាល​ប៉ះពាល់​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ខូចខាត​ផ្ទះសំបែង​ធ្ងន់ធ្ងរ​ចំនួន​៤​ខ្នង​ប៉ើង ដំបូលផ្ទះ…

ខេត្តបន្ទាយមានជ័យ ៖ ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​ប៉ះពាល់​លំ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ខូចខាត​ធ្ងន់ធ្ងរ​ចំនួន​៤​ខ្នង​កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា នៅ​ពេល​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះសំបែង​ប្រជាពលរដ្ឋ​គឺ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ហើយ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បក់​គួ​ច​បណ្តាល​ប៉ះពាល់​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ខូចខាត​ផ្ទះសំបែង​ធ្ងន់ធ្ងរ​ចំនួន​៤​ខ្នង​ប៉ើង ដំបូលផ្ទះ ផ្លា​ក់​ប៉ាណូ តូប ដើមឈើ​បាក់​ស​ង្គ​ត់រ​បង និង​របង​ព័ទ្ធ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ឡើយ ។

ដោយ​យោង​តាម​របាយ​ការ​សម្រាប់​ខែមេសា ឆ្នាំ​២០១៨ កន្លង​មកនេះ​ខេត្តបន្ទាយមានជ័យ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ះពាល់​ខូចខាត​ចំនួន​៧៥​ខ្នង រំលំ​ផ្ទះ​ចំនួន​៧​ខ្នង រន្ទះបាញ់​ស្លាប់​១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ