ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ធ្វើ​អត្តឃា.ត​ដើម្បី​បញ្ចប់ជីវិត​ខ្លួនឯង

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​តូចចិត្ត​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ខាងក្រោយ​ផ្ទះ​ឈ្មោះ សុច ញ៉ី ភេទ​ប្រុស ចម្ងាយ​ប្រហែល​៤៥០​ម៉ែត្រ…

ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​តូចចិត្ត​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ខាងក្រោយ​ផ្ទះ​ឈ្មោះ សុច ញ៉ី ភេទ​ប្រុស ចម្ងាយ​ប្រហែល​៤៥០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​វ​ល្លិ៍​យាវ ឃុំ​ដំរី​ស្លាប់ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ តុ​ច ណាំ អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ​បាន​និយាយ​ថា ស្ត្រី​រង​គ្រោះជា​ស្ត្រី​មេម៉ាយ​មាន​ជម្ងឺ​រ៉ាំរ៉ៃ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ព្យាបាល​មិនជា​សោះ ដោយសារ​តែ​បញ្ហា​នេះ​ហើយ​ដែល​បណ្តាល​ឲ្យ​គាត់​​គិត​ខ្លី​បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​បែបនេះ​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះភ្លាម ​កម្លាំង​ជំនាញ​ស្រុក​បាន​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ និង​ពិនិត្យ​សព ហើយ​សន្និដ្ឋាន​ថា ស្ត្រី​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ។ ​ក្រោយ​ពី​ពិនិត្យ​រួច សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ