ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ីចុះឡើងៗ… តែ​បើខឹង​​សម្លា.ប់ចោល​យ៉ាង​ផុយ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ប្រទះ​សាកសព​បុរស​ម្នាក់ កាលពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា នេះ ស្ថិត​ត្រង់​ចំណុច​ដី​ឡូត៍​មួយ​កន្លែង​ក្នុង​ក្រុម​ទី​២០ ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ប្រទះ​សាកសព​បុរស​ម្នាក់ កាលពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា នេះ ស្ថិត​ត្រង់​ចំណុច​ដី​ឡូត៍​មួយ​កន្លែង​ក្នុង​ក្រុម​ទី​២០ ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់​យក​ទៅ​សាកសួរ ខណៈ​​ត្រូវ​ប្រជា​ការពារ​បាន​ឃើញ​បុរសចំណាស់​ម្នាក់​ក្នុង​ចំណោម​៤​នាក់​នេះ កំពុង​អូស​សាកសព​ចេញ​ក្រៅ​របង​​ដី​ឡូត៍ ។

សេចក្តីរាយការណ៍​បន្ត​ថា ជំហាន​ដំបូង​ជន​ទាំង​៤​នាក់ ​នៅ​មិន​ទាន់​ស្គាល់ឈ្មោះ​នៅឡើយ​ទេ ។ ដោយឡែក​សាកសព​ត្រូវ​បាន​ស្គាល់មាន​ឈ្មោះ​ឆៀក ប៊ុ​ន​ណា អាយុ​៣៥​ឆ្នាំ ជា​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ភូមិ សំរោង​ក្នុង ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បច្ចុប្បន្ន​ នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ទាក់ទិន​ករណី​នេះ​ ពលរដ្ឋ​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គឺ​ពួក​គេ​ខាងលើ (​ជនសង្ស័យនិង​ជន​រង​គ្រោះ​) បាន​នាំ​គ្នា​ផឹកស៊ី​នៅ​ក្នុង​ដី​ឡូត៍​នោះ ស្រាប់តែ​ព្រឹក​ឡើង​ក៏​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ទៅ​វិញ ដោយសង្ស័យថា អាចជាទំនាស់​ក្នុងវង់​ផឹកនោះ ។

រីឯប្រជា​ការពារ​ភូមិ​ម្នាក់​ ក៏​បាន​ប្រាប់​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ គាត់​បាន​ដើរ​ក៏​ប្រទះ​ឃើញ​បុរស​ចំណាស់ម្នាក់ ​បាន​អូស​សាកសព​ជនរងគ្រោះដែលច្រកក្នុងបាវពណ៌.ស​​ចេញ​ទៅ​ក្រៅរបង និង​បាន​រៀប​ចំរបស់​​របរ​ដែល​មាន​ប្រឡាក់​​ឈាម​ផ្សេង​ៗដូចជាកន្ទេលចង​រុំ​យក​ទៅ​បោះ​ចោល ។ ពេល​នោះ​ គាត់​​បាន​ប្រាប់​បុរស​ចំណាស់​នោះ​ថា «កុំ​ធ្វើ​អុ​ី​ចឹ​ង រង់ចាំ​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ​សិន​ទៅ» ។ ទោះបីជា​យ៉ាងណា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​និង​សាកសួរ​ទៅ​លើ​ជនសង្ស័យ​ទាំង​៤​នាក់​នោះ​ហើយ ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ