ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ដាំ​បាន​ច្រើន តែ​ក៏​សំណូមពរ​ជួយ​រក​ទីផ្សារ​ផង​ដែរ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​របាយ​ការ​មន្ទីរ កសិកម្ម រុក្ខា​ប្រ​មា​ញ់ និង​នេសាទ ខេត្តបន្ទាយមានជ័យ ក្នុង​ខែមេសា ឆ្នាំ​២០១៨ ប្រជា​កសិករ​ដាំ​ដុះ​ដំឡូង​មី​មាន​ផ្ទៃដី​២៤៣៧៩​ហិ​កតា​ក្នុង​នោះ​មានស្រុក​ដែល​ដាំដំឡូង​មី​មាន…

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​របាយ​ការ​មន្ទីរ កសិកម្ម រុក្ខា​ប្រ​មា​ញ់ និង​នេសាទ ខេត្តបន្ទាយមានជ័យ ក្នុង​ខែមេសា ឆ្នាំ​២០១៨ ប្រជា​កសិករ​ដាំ​ដុះ​ដំឡូង​មី​មាន​ផ្ទៃដី​២៤៣៧៩​ហិ​កតា​ក្នុង​នោះ​មានស្រុក​ដែល​ដាំដំឡូង​មី​មាន ស្រុក​ថ្មពួក មាន​ផ្ទៃដី​២២០០០​ហិ​កតា​, ស្រុក​ព្រះនេត្រព្រះ មាន​ផ្ទៃដី​២២៣៧​ហិ​កតា​, ស្រុក​ភ្នំស្រុក មាន​ផ្ទៃដី​១២០​ហិ​កតា និង​ក្រុង​សិរី​សោភ័ណ មាន​ផ្ទៃដី​២២​ហិ​កតា ។

លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ កសិកម្ម រុក្ខា​ប្រ​មាញ់ និង​នេសាទ ខេត្ត​បាន​បញ្ជាក់​ថា ការ​ដាំ​ដោះ​ដំឡូង​មក​ដល់​ខែមេសា ឆ្នាំ​២០១៨ ក​ន្ល​មកនេះ​គឺ​ដាំ​ដុះ​លឿន​ដោយ​មាន​ទឹកភ្លៀង​ធ្លាក់​ដើម​ដៃ​បើ​ប្រៀបធៀប​ខែមេសា ឆ្នាំ​២០១៧ គឺ​ដាំ​ដុះ​ដំឡូង​តិច​ជាង ហើយ​ប្រជា​កសិករ​ដែល​ដាំដំឡូង​មី​ភាគច្រើន​ដាំ​តាម​ស្រុក​-​ក្រុង​ជាប់​ព្រំដែន​កាលពី​ឆ្នាំ​កន្លង​មក​ដំឡូង​មី​មាន​ហាងឆេង​ជាង​ឆ្នាំ​មុន​ៗ​ដោយ​ដំឡូង​មី​ស្រស់​១​គីឡូក្រាម​តំលៃ​៣០០​រៀល និង​ដំឡូង​មី​ស្ងួត​១​គីឡូក្រាម​តំលៃ​៦៥០​រៀល ។

រីឯ​ប្រជា​កសិករ​វិញ​បាន​បញ្ជាក់​ថា ដំឡូង​ដែល​ដាំ​មានពូជ​២​ប្រភេទ​មាន​ប្រភេទ​ពូជ​ដាំ​ក្នុងស្រុក និង​ពូជ​ទិញ​ពី​ប្រទេស​ថៃ​ជាប់​ជាយ​ដែន​ដែល​ថ្លៃ​ជាង​ពូជ​ក្នុងស្រុក ។ ប្រជាពលរដ្ឋ​ក៏​បាន​សំណូម​ពរ​សុំ​ឱ្យ​មន្ទីរ​ជំនាញ​ជួយ​បណ្តុះបណ្តាល​ការ​ដាំ​ដុះ និង​ថែទាំ​ដំឡូង​មី និង​ជួយ​រក​ទីផ្សារ​ឱ្យ​បាន​តំលៃ​ថ្លៃ​ជាង​នេះ​ទើប​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ