ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​៣​នាក់​ទៀត​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវ​បានកម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ព្រឹក​ថ្ងៃ​ទី១៩ ឧសភា នៅ​ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​គ្រឿងញៀន​។ មន្ត្រី​ការិយាល័យ​ជំនាញ…

ខេត្តបាត់ដំបង​៖ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវ​បានកម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ព្រឹក​ថ្ងៃ​ទី១៩ ឧសភា នៅ​ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​គ្រឿងញៀន​។

មន្ត្រី​ការិយាល័យ​ជំនាញ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​នោះ​មាន ១-​ឈ្មោះ​ណូ រ៉​នី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ២-​ឈ្មោះ​យឿ​ម តឿន ហៅ​ពី​លី​ប ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​អ្នក​ចាត់ចែង​ជួញដូរ​គ្រឿងញៀន នៅ​ភូមិ​តា​កុយ សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង និង​៣-​ឈ្មោះ​ឡេ​ស សើ​គី​រី​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​អ្នក​ចាត់ចែង​ជួញដូរ​គ្រឿងញៀន នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត​។ លោក​បាន​បន្ត​ថា ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ និង​នៅ​ទីតាំង​ផ្សេង​គ្នា ។

បន្ទាប់​ពី​ការ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ មន្ត្រី​ជំនាញ​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន​៧​កញ្ចប់ មាន​ទម្ងន់​៣,០៧​ក្រាម ទូរស័ព្ទ​ដៃ​៤​គ្រឿង និង​ម៉ូតូ​២​គ្រឿង​។ សមត្ថកិច្ច​ក៏​បាន​បញ្ជាក់​ដែរ​ថា ជនសង្ស័យ​ទាំង​៣​នាក់​នេះ​គឺជា​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន ដែល​មន្ត្រី​តែង​តាមដាន​រាល់​សកម្មភាព​របស់​ពួក​គេ​កន្លង​មករ​ហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​តែ​មួយ​តែ​ម្ដង​។

មន្ត្រី​ការិយាល័យ​ជំនាញ​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ មន្ត្រី​ជំនាញ​កំពុងធ្វើការ​សួរនាំ​ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជូ​ន​ទៅ​តុលាការ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ