ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​បក្ស​កាន់​អំណាច​ត្រៀមខ្លួន​ទៅ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ពេញ ៖ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ទៅ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ ។ នេះ​បើ​តាម​ការ​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ចំកា​មន ។ លោក អ៊ិ​ត សំ​ហេង​រដ្ឋមន្ត្រីក្រសួង​ការងារ…

រាជធានី​ពេញ ៖ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ទៅ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ ។ នេះ​បើ​តាម​ការ​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ចំកា​មន ។

លោក អ៊ិ​ត សំ​ហេង​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​មូលដ្ឋាន​ខណ្ឌ​ចំការ​ម​នេះ ដើម្បី​រៀបចំ ផែនការ​សកម្មភាព​ឆ្ពោះទៅ​កាន់ការ​បោះ​ឆ្នោត​សកល​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​គណបក្ស​ខណ្ឌចំការមន​ថា សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ត្រៀមខ្លួន​ជា​ស្រេច​ទៅ​បោះ​ឆ្នោ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា និង​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រកបដោយ​ជោគជ័យ ។

លោក​ក៏​បាន​វាយតម្លៃ​ក្រុមការងារ​បាន​វាយតម្លៃ​ខ្ពស់ អំពី​សមិទ្ធផល​គ្រប់​វិស័យ​ក្នុង​ខណ្ឌចំការមន ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​អនុវត្តន៍ កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​អណ​ត្តិ​ថ្មី ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ពី​សមិទ្ធិ​ផល​នានា​ដែល​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​សម្រេច​បាន​យ៉ាង​ធំធេង​ជូន​ជាតិ​មាតុភូមិ​ក្នុង​នោះ​បាន​រក្សា​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧​ភាគរយ ក្នុង​១​ឆ្នាំ ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ធូ​ធារ​ជា​លំដាប់ ។ ខិតខំ​ថែរក្សា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព​ដែល​ជា​កត្តា​ដ៏​សំខាន់​បំផុត​ព្រោះថា ប្រសិនបើ​មិន​មាន​សុខ​សន្តិភាព​ទេ ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ក៏​មិន​អាច​ទទួល​បានការ​រីក​ចម្រើន​បាន​ដែរ​។
ដូចនេះ​យើង​ត្រូវ​រួម​គ្នា​ថែរក្សា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត ។
ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​បាន​បន្ថែម​ទៀត​ថា រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង​ដូច​ជា ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ គ្រូបង្រៀន និង​កងកម្លាំងប្រដាប់អាវុធ គ្រប់​ប្រភេទ និង​បង្កើន​ប្រាក់​សោធន​សម្រាប់​និវត្តជន និង​អតីត​យុទ្ធ​ជន ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ដល់​១៧០​ដុល្លារ​ក្នុង​១​ខែ ។ ប្រជាជន​ទទួល​បាន​នូវ​សេវា​សុខភាព​កាន់តែ​ប្រសើរ​នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​រដ្ឋ ហើយ​ប្រជាពលរដ្ឋ​ក្រីក្រ និង​អ្ន ក​ខ្វះ​លទ្ធភាព​ទទួល​បាន​សេវា​ពិនិត្យ និង​ព្យាបាល​ដោយ​ឥត​គិតថ្លៃ ពិសេស​ប្រជាពលរដ្ឋ​ស្ទើរ​១០០​ភាគរយ​ទទួល​បានការ​ងារ​ធ្វើ ។

សូម​ជម្រាប​ការ​លើក​ឡើង​របស់​លោក​អ៊ិ​ត​សំ​ហេង នេះ​បន្ទាប់​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ​ឥ​សាន​បាន​សម្តែង​ក្តី​រំពឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បន្ត​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​ខាង​មុខ​នេះ ។ លោក​ថា កម្ពុជា​ប្រកាន់​លិ​ទ្ធិ​ប្រជាធិបតេយ្យ ជាក់ស្តែង​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ​មាន​គណបក្ស​នយោបាយ​ចូលរួម​ចំនួន​២០ ហើយ​គ​.​ជ​.​ប កំពុង​ពិនិត្យ និង​ទទួលស្គាល់​ជាង​១០​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ