ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ៅ ស៊ី​ណាត ខ្វែងដៃខ្វែងជើង​ក្រោយ​ទទួល​ដំណឹង​ស្វាមី​ជួប​គ្រោះថ្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្វាមី​អ្នក​នាង ម៉ៅ ស៊ី​ណាត គឺ​លោក ហោ សែ​ម​វិសាល ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្វាមី​អ្នក​នាង ម៉ៅ ស៊ី​ណាត គឺ​លោក ហោ សែ​ម​វិសាល ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា បែកបាក់​ជាមួយ​អ្នក​នាង​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​នោះ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាងធ្ងន់ធ្ងរ ហេតុការណ៍​នេះ​បាន​​កើត​ឡើង​កាលពី​ម៉ោង​ប្រមាណ​ជា​១០​យប់ ថ្ងៃ​ទី​២០ ឧសភា នៅ​ចំណុច​ម្ដុំ​អូ​ឌឹ​ម ជិត​ទីតាំង​កន្លែង​បម្រើ​ការ​របស់​ស្វាមី​អ្នក​នាង ម៉ៅ ស៊ី​ណាត ។

សេចក្តីរាយការណ៍​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​លោក​វិសាល បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​ក៏​បុក​គ្នា​ពេញទំហឹង​ជាមួយនឹង​រ៉ឺ​ម៉ក់​ម៉ូតូ​កង់​៣​ដែល​បត់​ទទឹងទិស បណ្ដាល​ឱ្យ​ស្វាមី​អ្នក​នាង ម៉ៅ ស៊ី​ណាត ដួល​បោក​ក្បាល​បែក​រយះ ចំណែក​រ៉ឺ​ម៉ក់​កង់​បី​បើក​រត់គេច​បាត់​ស្រមោល ហើយ​លោក​ត្រូវ​បាន​គ្រូពេទ្យ​អះអាង​ថា លោក​អាច​ត្រូវ​ប្រឈម​នឹង​ការ​បាក់ឆ្អឹង​ខាងក្នុង​មួយ​ចំនួន ។ ក្រោយ​ពេល​កើតហេតុ​លោក​វិសាល ក៏​ត្រូវ​បាន​អ្នក​នាង ម៉ៅ ស៊ី​ណាត បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ប៉ុន្តែ​ត្រូវ​បាន​បញ្ជូន​ចេញ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ ដោយសារ​តែ​ស្វាមី​អ្នក​នាង ម៉ៅ ស៊ី​ណាត មាន​ក្រប​ខណ្ឌ​ជា​ទាហាន ហើយ​ត្រូវ​បាន​គេ​ស្នើ​ឱ្យទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​ពេទ្យ​ទាហាន​។ ហើយ​រូបភាព​នៅ​ក្នុង​មន្ទីរពេទ្យ​របស់​លោក មិន​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​អនុញ្ញាតិ​ឱ្យ​ថត​នោះ​ទេ ជា​ពិសេស​ចំពោះ​មុខរបួស​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​លើ​ថ្ងាស ក្បាល និង​លើ​ជើង​។

បើ​តាម​អ្នក​នាង ម៉ៅ ស៊ី​ណាត បាន​និយាយ​ថា ទោះជា​អ្នក​នាង និង​ស្វាមី មានរឿង​ខ្វែង​គំនិត​រហូត​ដល់​ថ្នាក់​ប្រកាស​បែក​គ្នា​ក៏​ដោយ ប៉ុន្តែ​អ្នក​នាង​ទប់ចិត្ត​មិន​បាន​នោះ​ទេ នៅ​ពេល​ស្វាមី​ស្រាប់តែ​មាន​គ្រោះថ្នាក់​ដល់​ម្លឹ​ង​។ ហើយ​មុន​ពេល​ដែល​មុន​គ្រោះថ្នាក់​នេះ ក៏​លោក​នៅ​តែ​ចេញចូល​មក​មើល​កូន និង​ខ​ល​សុំ​ជុំ​គ្នា​វិញ​ច្រើន​ដង​ដែរ តែ​អ្នក​នាង​ចិត្តរឹង​មិន​ព្រម​ទទួលយក​។

អ្នក​នាង​ម៉ៅ ស៊ី​ណាត ត្រូវ​បាន​គេ​ឃើញ​ថា អត់ងងុយ​ពេញ​មួយ​យប់​នៅ​កំដរ​លោក​វិសាល ដោយ​មិន​គិត​ពី​អតីតកាល​ជុំវិញ​រឿង​ខ្វែងគំនិត​គ្នា​នោះ​ផង ជា​ពិសេស​នៅ​ពេល​ដែល​ស្វាមី​របស់​អ្នក​នាង ចាប់ដៃ​អ្នក​នាង​ជាប់​មិន​ឱ្យទៅ​ណា​ក្នុង​ពេល​បញ្ជូន​ទៅ​កាន់​កន្លែង​សង្គ្រោះ​បន្ទាន់​។

យ៉ាងណា​ក៏​ដោយ របួស​របស់​ស្វាមី​អ្នក​នាង ម៉ៅ ស៊ី​ណាត ត្រូវ​បាន​ពេទ្យ​ដុះលាង​ដេរ និង​​បន្ត​តាមដាន ហើយ​កំពុង​សម្រាក​ក្នុង​បន្ទប់​ពេទ្យ​ត្រឹមត្រូវ និង​ទាន់​មិនដឹង​ថា តើ​ស៊ី​ណាត​បាក់ចិត្ត​បើកឱកាស​ទទួលយក​ស្វាមី​មក​ជានា​គ្នា​ម្តងទៀត​យ៉ាងណា? បើ​ទើបតែ​ប្រកាស​ឈប់​ទាក់ទង​គ្នា​ផ្អើល​គេ​ទៅ​ហើយ​នោះ​។ នេះ​ហើយ​ជា​ទឹកចិត្ត​មនុស្ស​ស្រី​ដែល​មានរឿង​អ្វី​ក៏​ដោយ ក៏​នៅ​តែ​មិន​ចោល​ប្តី ហើយ​នៅ​បារម្ភ​សុខទុក្ខ​ដដែល​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ