ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះបា.ញ់​ស្លា.ប់​ម្នាក់​របួស​ពីរ​នាក់ និង​ងាប់​គោមួយ​ក្បាល

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រៃវែង ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ពីរ​នាក់​ទៀត​រង​បួស ព្រមទាំង​គោមួយ​ក្បាល​បាន​ងាប់ ដោយសារ​តែ​គ្រោះថ្នាក់​ធម្មជាតិ​(​រន្ទះបាញ់​) ខណៈ​ដែល​ពួក​គេ​ដើរ​កាត់​វាលស្រែ​ត្រឡប់​មក​ពី​មើល​គោ​វិញ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ល្ងាច ថ្ងៃអាទិត្យ ៦​កើត…

ខេត្តព្រៃវែង ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ពីរ​នាក់​ទៀត​រង​បួស ព្រមទាំង​គោមួយ​ក្បាល​បាន​ងាប់ ដោយសារ​តែ​គ្រោះថ្នាក់​ធម្មជាតិ​(​រន្ទះបាញ់​) ខណៈ​ដែល​ពួក​គេ​ដើរ​កាត់​វាលស្រែ​ត្រឡប់​មក​ពី​មើល​គោ​វិញ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ល្ងាច ថ្ងៃអាទិត្យ ៦​កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី ២០ ឧសភា ២០១៨​នេះ វេលា​ម៉ោង ៥ និង​១០​នាទី នៅ​ចំណុច​ភូមិ​សំរោង ឃុំ​សំរោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។

សមត្ថកិច្ច​នៅ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែរ​បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ធម្មជាតិ​នេះ​មានឈ្មោះ តុង តឿ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ដោយឡែក​អ្នក​ដែរ​រង​របួស​ទាំង​ពីរ នាក់​មានឈ្មោះ មា វិ ភេទ​ប្រុស អាយុ​១២​ឆ្នាំ និង​ទី​២​ឈ្មោះ ឈូក ថង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ដែល​អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ប្រភព​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ក្មេង​ៗ ទាំង​បី​កំពុង​ដើរ​ឃ្វា​រ​គោ​ដូច​ធម្មតា ស្រាប់តែ​ភ្លៀង​ក៏​ធ្លាក់​ចុះ​មក ក្មេង​ទាំង​០៣​នាក់ ក៏​បាន​ដើរ​កាត់​វាលស្រែ​ក្រោម​មេឃ​កំពុង​ភ្លៀង​នោះ​ត្រឡប់​មក​ផ្ទះ​វិញ ព្រមទាំង​កៀងគោ​ទាំងអស់​ត្រឡប់​មក​ផ្ទះ​វិញ​ផង​ដែរ​។

នៅ​ពេល​កំពុង​កៀងគោ​ត្រឡប់​មក​វិញ​នោះ ស្រាប់តែ​រន្ទះ​បាន​បាញ់​ចំពួក​គេ​ទាំង​បី បណ្តាល​ឲ្យ​ឈ្មោះ តុង តឿ បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ព្រមទាំង​គោមួយ​ក្បាល​ដែល​ដើរ​ជិត​នោះ ក៏​បាន​ងាប់​ផង​ដែរ រី​ឯង​ក្មេង​ពីរ​នាក់​ទៀត​ក៏​រង​របួស​។ ក្រោយ​ធ្វើ​កោសល្យ​វិ​ច្ច័​យ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​រន្ទះបាញ់​ពិតប្រាកដ​មែន សព​ត្រូវ​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ