ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ​ៗ​បើករថយន្ត​ទៅ​បុក​របង​ផ្ទះ​គេ សង្ស័យ​ងងុយដេក

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់ បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​បុរស​ម្នាក់​ទៀត​ដែល​រួម​ដំណើរ​ជាមួយ​បាន​រង​របួសធ្ងន់ ដោយសារ​តែ​បើករថយន្ត​ទៅ​បុក​របង​ផ្ទះ អ្នកស្រុក ដែល​ធ្វើ​អំពី​ថ្ម បណ្តាល​ឲ្យ​ខ្ទេច​ទាំង​របង ខ្ទេច​ទាំង​រថយន្ត​។…

ខេត្តព្រៃវែង ៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់ បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​បុរស​ម្នាក់​ទៀត​ដែល​រួម​ដំណើរ​ជាមួយ​បាន​រង​របួសធ្ងន់ ដោយសារ​តែ​បើករថយន្ត​ទៅ​បុក​របង​ផ្ទះ អ្នកស្រុក ដែល​ធ្វើ​អំពី​ថ្ម បណ្តាល​ឲ្យ​ខ្ទេច​ទាំង​របង ខ្ទេច​ទាំង​រថយន្ត​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២០ ឧសភា ២០១៨​នេះ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១៣ ត្រង់​ចំណុច​មុខ​ផ្ទះ​របស់​ស្ត្រី​ឈ្មោះ យ៉ា​ន់ ដូ​មី​នី​កា អាយុ​២៨​ឆ្នាំ ដែល​ស្ថិត​ក្នុងភូមិ​សៀម ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ​ទី​១ ឈ្មោះ សឺ​ង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ក្នុងស្រុក​បាឡាត់ ប្រទេស​វៀតណាម បាន​ស្លាប់ ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ស្រុក​បាភ្នំ​។ ចំណែក​ទី​២ ឈ្មោះ យ៉ាវ ស៊ីនួន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ក្នុងភូមិ​លេខ​២ សង្កាត់​លេខ​៣ ក្រុង និង​ខេត្ត​ព្រះ​សីហ​នុ រង​របួសធ្ងន់​។

  ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​បាភ្នំ​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់ ចរាចរណ៍​នេះ គឺ​ពុំ​មាន​ប្រជាពលរដ្ឋ​ណា​បានឃើញ​ផ្ទាល់​ភ្នែក ពី​ហេតុការណ៍​ដំបូង​ដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​នោះ​ទេ គឺ​នៅ​សុខ​ៗ​ស្រាប់តែ​ឮ​សំឡេង​បុក​គ្រាំ​ង​តែ​ម្តង ហើយ​ពេល​អ្នកស្រុក​នាំ​គ្នា រត់​ទៅ​មើល ក៏​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ្វ៉​រ៉ា​ន់​នើ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2C-9772 បុក​របង​ថ្ម​បាក់​រមូល​ចូល​គ្នា​ទៅ​ហើយ​។ ចំណែក​នៅ​ក្នុង​រថយន្ត​ឃើញ​មាន​ជន​រង​គ្រោះ​ទាំង​២​នាក់ សន្លប់​ស្តូកស្តឹង និង​កៀប​ជាប់​នៅ​ក្នុង​រថយន្ត ហើយ​ភ្លាម​ៗ​នោះ​អ្នកស្រុក​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​នាំ​គ្នា​គាស់​ទ្វា​រថយន្ត​យក​ជន​រង​គ្រោះ​ចេញ​មក​ក្រៅ ហើយ​នាំ​យក​ទៅ សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាភ្នំ​។

ប៉ុន្តែ​ជា​អកុសល​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ភ្លាម ជន​រង​គ្រោះ​ឈ្មោះ សឺ​ង ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​។ ចំពោះ​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ទំនង​មក​ពី​អ្នកបើកបរ​ងងុយដេក ហើយ​ងោក​មួយភាំង​ពេល​កំពុង​បើកបរ ទើប​បណ្តាល​ឲ្យ​រថយន្ត​រេ​ចង្កូត​ទៅ​បុក​របង​ផ្ទះ​អ្នកស្រុក​បែប​នេះ​ទៅ​។ ទោះជា​យ៉ាងណា​ក៏​ដោយ គ្រោះថ្នាក់​នេះ​មិន​បាន​បណ្តាល​ឲ្យ​អ្នកដំណើរ​ណា​ផ្សេង ព្រមទាំង​អ្នកស្រុក​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ រង​របួស​នោះ​ទេ ក្រៅ​តែ​ធ្វើ​ឲ្យ​បាក់​ខូច​របង​ផ្ទះ​អស់​មួយ​ផ្ទាំង​ធំ និង​រថយន្ត​រង​ការ​ខូចខាត​ទាំងស្រុង ហើយ​ក្រោយ​ពី​កើតហេតុ សមត្ថកិច្ច​បាន​អូស​រថយន្ត​យក​ទៅ​រក្សា​ទុក នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្ដៅ​កោង ចំណែក​សាកសព​ប្រគល់​ឲ្យ​ទៅ​បងប្អូន យក​ទៅ​ប្រទេស​វៀតណាម​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ