ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខមាត់​ស្អាតបាត មិន​គួរណា​ធ្វើ​បែប​នេះ​សោះ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដោយ​បានការ​ចូលរួម​សហ​ការ​​ពី​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​សួរនាំ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៩ ឧសភា នៅ​ចំណុច​លើ​ដងផ្លូវ…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដោយ​បានការ​ចូលរួម​សហ​ការ​​ពី​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​សួរនាំ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៩ ឧសភា នៅ​ចំណុច​លើ​ដងផ្លូវ ស្ថិត​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ ឈ្មោះ ស៊ុន វណ្ណ​សាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ដោយ​ឃាត់ខ្លួន​ពី​បទ​ជួញដូរ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដោយ​លាក់​ទុក​ក្នុង​កញ្ចប់​បារី ហើយ​គេចខ្លួន​បាត់​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀម​រាប រហូត​ដល់​ថ្ងៃ​ទី​១៩ ក៏​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តាម​ដងផ្លូវ នៅ​ភូមិ​ទ្រាំង នាំ​ខ្លួន​មក​សួរនាំ​តែ​ម្តង ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​កម្លាំង​នគរបាល​ជំនាញ​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ថ្ងៃ​ទី​២០ ឧសភា ដើម្បី​ចាត់ការ​នីតិវិធី​ច្បាប់​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ