ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ស្រុក​ទឹកផុស​រីករាយ​សាទរ​ដែល​បាន​ផ្លូវជាតិ​ថ្មី

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ស្រុក​ទឹកផុស​ដូច​ជា ស្រុក​កំពង់ត្រឡាច មាន​សេចក្តី​រីករាយ​សប្បាយចិត្ត យ៉ាង​ខ្លាំង បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​កសាង​ផ្លូវជាតិ​មួយ​ខ្សែ​ដែល​មាន​ប្រវែង​ជាង​៧០​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ចំណុច​វត្ត​ថ្នល់ទទឹង ក្នុង​ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ស្រុក​ទឹកផុស​ដូច​ជា ស្រុក​កំពង់ត្រឡាច មាន​សេចក្តី​រីករាយ​សប្បាយចិត្ត យ៉ាង​ខ្លាំង បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​កសាង​ផ្លូវជាតិ​មួយ​ខ្សែ​ដែល​មាន​ប្រវែង​ជាង​៧០​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ចំណុច​វត្ត​ថ្នល់ទទឹង ក្នុង​ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច កាត់​ឡើង​មក​ឃុំ​តាំងក្រសាំង ឃុំ​ចោ​ង​ម៉ោង និង​ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​បាន​លើក​ឡើង​ថា កន្លង​ទៅ​ផ្លូវ​មួយ​ខ្សែ​នេះ​គ្រាន់តែ​ជា​ផ្លូវ​រទេះ​មាន​ខ្សាច់ និង​ជា​ផ្លូវ​ដីស តែ​ប៉ុណ្ណោះ ពេល​ធ្វើ​ដំណើរ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ពិសេស​ទៅ​ទៀត គឺ​រថយន្ត​មិន​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​បាន​ឡើយ បើ​ខែវស្សា​មានទឹក​ហូរ​កាត់​ខែប្រាំង​មាន​ដីខ្សាច់​ជាដើម ប៉ុន្តែ​បច្ចុប្បន្ន​ត្រូវ​បាន រាជរដ្ឋាភិបាល​កំពុង​កសាង​ផ្លូវ​មួយ​ខ្សែ​នេះ​ឲ្យ​ក្លាយជា​ផ្លូវជាតិ​ក្រាល​កៅស៊ូ និង​ធ្វើ​ស្ពាន​ជា​ច្រើន​កន្លែង ។

បច្ចុប្បន្ន​បើ​ទោះបី​ផ្លូវ​មួយ​ខ្សែ​នេះ​មិន​ទាន់​រូ​ចរាល់​យ៉ាងណា​ក្តី ក៏​ប៉ុន្តែ​ផ្លូវ​នេះ​បាន​ពង្រីក​យ៉ាង​ធំ​លើក​មានកំ​ពស់ ខ្ពស់ និង​បាន​ក្រាល​គ្រួ​ស​ក្រហម រួចរាល់​ហើយ ចំណែក​កន្លែង​ខ្លះ​ទៀត បាន​ចាក់​កម្ទេច​ថ្ម​ហើយ​ដែរ ដែល​អាច​ធ្វើ​ដំណើរ​ដោយ​រថយន្ត ម៉ូតូ​បាន​យ៉ាង​ងាយស្រួល ហើយ​ឆាប់រហ័ស​ទៀត ។ ពួក​គាត់​សូម​ថ្លែង​អរគុណ ដល់​ប្រមុខ​រាជរដ្ឋាភិបាល ជា​ពិសេស សម្តេច អគ្គ​សេនា​មហា​បតី តេ​ជោ​ហ៊ុន​សែន ដែល​បាន​ជួយ​កសាង​ផ្លូវ​មួយ​ខ្សែ ដើម្បី​សម្រួល​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក៏​ដូច​ជួយ​សម្រួល​ដល់​វិស័យសេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ។

បើ​តាម​ការ​បញ្ជាក់​របស់​លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ប្រវែង​ជាង​៧០​ម៉ែត្រ​ចេញពី​មាត់កំពង់​ទន្លេ ក្នុង​ឃុំ​សែ​ប មក​ដល់​ផ្លូវជាតិ​លេខ​៥ មានឈ្មោះ​ថា ផ្លូវជាតិ​លេខ​១៥០B ហើយ​ចេញពី​ផ្លូវជាតិ​លេខ​៥ ចំណុច​វត្ត​ថ្នល់ទទឹង ក្នុង​ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច មក​ដល់​ផ្សារ​ស្រុក​ទឹកផុស​មានឈ្មោះ​ផ្លូវជាតិ​លេខ​១៥០ BW ហើយ​ចាប់ពី​ផ្សារ​ស្រុក​ទឹកផុស ឡើង​ទៅ​ជាប់​ព្រុំប្រទល់​ខេត្តកំពង់ស្ពឺ គឺជា​ផ្លូវជាតិ​លេខ​៥៣ ។

លោក​បាន​បញ្ជាក់​ថា ផ្លូវ​នេះ​ក្នុង​គម្រោង​របស់ ADB ដែល​អនុវត្ត​គម្រោង​ដោយ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ។
សូម​បញ្ជាក់​ដែរ​ថា ផ្លូវ​មួយ​ខ្យែ​នេះ​នៅ​ចំណុច​ឃុំ​អភិវឌ្ឍន៍ គឺ​បាន​កសាង ប្រប​តាម​ផ្លូវ​រថភ្លើង ដែល​កំពុង​កសាង​យ៉ាង​មមាញឹក​ផង​ដែរ ហើយ​បើ​ផ្លូវ​ទាំង​ពីរ​នេះ​ពេល​កសាង​ហើយ ពិតជា​មានការ​រីក​ចម្រើន​ខ្លាំង​ណាស់ និង​ពិតជា​ស្អាត​ទៀត​ផង នៅ​ពេល​មាន​រថយន្ត និង​រថភ្លើង​បើក​ទន្ទឹម​គ្នា ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ