ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​ក្លិប​ថា Neymar ស្តាយក្រោយ​ដែល​ចាកចេញ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា នាយក​ក្លិប​អ្នកមាន​បុណ្យ Barcelona លោក Javier Bordas ថា…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា នាយក​ក្លិប​អ្នកមាន​បុណ្យ Barcelona លោក Javier Bordas ថា កីឡាករ​ជើង​ខ្លាំង​របស់​ប្រេ​ស៊ី​ល Neymar មានការ​ស្តាយក្រោយ​ចំពោះ​ការ​ចូល​លេង​ឲ្យ PSG​។

លោក Bordas ជឿជាក់​ថា Neymar មាន​វិប្បដិសារី​ចំពោះ​ការ​ចាក​ចេញពី​ក្លិប​អ្នកមាន​បុណ្យ ទៅ​កាន់​ក្លិប​អ្នកមាន​បារាំង​។

លោកនាយក​បាន​ប្រាប់​សារព័ត៌មាន El Chiringuito ថា​៖ «Neymar អាច​ទៅ​លេង​ឲ្យ​នរណា​ក៏​បាន​ដែរ​។ សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មិន​គិត​ថា Neymar នឹង​ទៅ​លេង​ឲ្យ​ក្លិប​អធិរាជ​ស Real Madrid នោះ​ទេ​។ នេះ​បើ​ទោះបីជា Neymar មិន​សប្បាយចិត្ត​នៅ PSG ក៏​ដោយ​។ កាល​នៅ Barcelona រូបគេ​បាន​សេចក្តីសុខ​ណាស់ តែ​ពេល​នេះ​មានការ​ស្តាយក្រោយ​ចំពោះ​ការ​ចាកចេញ​ទៅ​លេង​ឲ្យ PSG​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​ប៉ុន្មាន​ខែ​មកនេះ មានការ​លើក​ឡើង​ផ្សេង​ៗ​គ្នា​ពី​ភាគរយ​នៃ​ការ​ចាក​ចេញពី​របស់ Neymar ទៅ​លេង​ឲ្យ Real Madrid​។ Neymar ក៏​បាន​ឆ្លើយ​តប​មក​ដែរ​ថា ខ្លួន​មិន​បាន​គិតដល់​រឿង​ហ្នឹង​ពេល​នេះ​ទេ ព្រោះថា គេ​ត្រូវ​ផ្តោតអារម្មណ៍​លើ World Cup​។

តើ​អ្នក​គិត​ថា វា​អាច​ទៅ​រួច​ទេ ដែល​អតីត​កីឡាករ Barcelona ទៅ​លេង​ឲ្យ Real Madrid ដែល​ជា​គូប្រជែង​រាប់​ជំនាន់ បែប​នេះ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ