ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ហោះ​ចេញ​ពីព្រលាន​​​បន្តិច ​ធ្លាក់​​​​ស្លា.ប់ដំណើរ​​ដល់​១១០​នាក់

5 ឆ្នាំ មុន

ប្រទេស​គុយ​បា​ ៖ ​ការ​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​១​គ្រឿង​នៅ​គុយ​បា កាលពី​ថ្ងៃ​ទី​១៨​ឧសភា ​បើ​តាម​តុល្យការ​ថ្មី​ប្រកាស​ដោយ​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​ប្រទេស​នេះ លោក ABDEL YZQUIERD ថា អ្នក​ស្លាប់មាន​ដល់​១១០​នាក់…

ប្រទេស​គុយ​បា​ ៖ ​ការ​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​១​គ្រឿង​នៅ​គុយ​បា កាលពី​ថ្ងៃ​ទី​១៨​ឧសភា ​បើ​តាម​តុល្យការ​ថ្មី​ប្រកាស​ដោយ​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​ប្រទេស​នេះ លោក ABDEL YZQUIERD ថា អ្នក​ស្លាប់មាន​ដល់​១១០​នាក់ ហើយ​មនុស្ស​៣​នាក់​រង​របួស​។

រដ្ឋមន្ត្រី​រូប​នេះ​បញ្ជាក់​នៅ​មុខ​សារព័ត៌មាន​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​១១០​នាក់ មាន​ជន​ជាតិ​គុយ​បា​៩៩​នាក់ សមាជិក​ក្រុម​យានិក​ជនជាតិ​ម៉ិច​ស៊ិ​ក​៦​នាក់ អ្នកទេសចរ​បរទេស​​៣​នាក់​ គឺ​ជនជាតិ​ម៉ិច​ស៊ិក​ម្នាក់ ​និង​ប្ដី​ប្រពន្ធ​ជនជាតិ អា​ហ្ស​ង់​ទី​ន រួច​ជនជាតិ​អាហ្វ្រិក​២​នាក់​ ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​ដែរ​។​ តុល្យការ​លើក​មុន​របស់​អាជ្ញាធរ រៀប​រាប់​ពី​មនុស្ស​៣​នាក់​នៅ​រស់រាន​មានជីវិត ក្នុង​ចំណោម​អ្នកដំណើរ​១១០​នាក់​។

កាលពី​ថ្ងៃ​ទី​១៩ ​ឧសភា គុយ​បា​ចាប់ផ្ដើម​ការ​កាន់​មរណ​ទុក្ខ​រយៈពេល​២​ថ្ងៃ​។​ យន្តហោះ​ធុន​​ប៊ូ​អ៊ី​ង​737-200​នោះ​ បាន​ធ្លាក់​លើ​តំបន់​ពុំ​មាន​មនុស្ស​រស់នៅ​មួយ កាលពី​វេលា​ថ្ងៃ​ត្រង់ ​ថ្ងៃ​ទី​១៨ ឧសភា ខណៈ​វា​ទើប​ហោះ​ចេញពី​ព្រ​លាន​យន្តហោះ​ក្រុង​ឡា​ហា​វ៉ា​ន ទៅ​កាន់​​ទីក្រុង​ហូល​ហ្គី​ន​។

រហូត​ដល់​ថ្ងៃ​ទី​១៩​ ឧសភា​ គេ​នៅ​ពុំ​ទាន់​ដឹងពី​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ​ដែល​កើត​​មាន​ក្រោយ​ហោះ​ចេញ​នៅឡើយ ក៏​ប៉ុន្តែ​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​គុយ​បា ប្រកាស​ថា​ ប្រអប់​ខ្មៅ​មួយ​ក្នុង​ចំណោម ប្រអប់​ខ្មៅ​ទាំង​២​ត្រូវ​បាន​រក​ឃើញ​នៅ​ល្អ​។ ​យន្តហោះ​នេះ​ជួល​​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋ​គុយ​បា CUBANA DE AVIACION ពី​ក្រុមហ៊ុន​ម៉ិ​ច​ស៊ិ​ក MEXICAIN GLOBAL AIR​។​.

ក្រោយ​គ្រោះថ្នាក់​នេះ​ប្រធានាធិបតី​គុយ​បា លោក MIGUEL DIAZ CANEL​ ប្រកាស​ភ្លាម​ៗ​ពី​ការ​បើក​ការ​ស៊ើប​អង្កេត​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ