ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់ មិន​គួរ​ណា​ក្លាយជា​បែប​នេះ​ឡើយ !

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​គាំងបេះដូង​លង់ទឹក​ស្លាប់​នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​មាត់ទន្លេ កំពង់ទឹក​របស់​ឈ្មោះ សុ​ផាត់ តែ…

ខេត្តរតនគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​គាំងបេះដូង​លង់ទឹក​ស្លាប់​នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​មាត់ទន្លេ កំពង់ទឹក​របស់​ឈ្មោះ សុ​ផាត់ តែ ដែល​ស្ថិត​នៅ​ភូមិ​លំ​ផាត់ ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ ហត កៃ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ឡាវ​មុខរបរ​កសិករ ទីលំនៅ​ភូមិ​លំ​ផាត់ ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ពិនិត្យ​សព និង​បាន​ធ្វើការ​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​សាច់ញ្ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ