ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកា​ឧស្សាហកម្ម​ដែក​ ៖ ដាក់​ប្រទេស​កម្ពុជា​នៅ​លើ​ផែនទី​ឧស្សាហកម្ម​ដែក​ពិភពលោក​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ សម្ព័ន្ធ​ក្រុមហ៊ុន អាយ អេស អាយ គ្រុប បាន​រៀបចំ​កម្មវិធី «​វេទិកា​ឧស្សាហ​កម្ម​ដែក​» ដាក់​ប្រទេស​កម្ពុជា​នៅ​លើ​ផែនទី​ឧស្សាហកម្ម​ដែក​ពិភពលោក…

​រាជធានី​ភ្នំពេញ ​៖ សម្ព័ន្ធ​ក្រុមហ៊ុន អាយ អេស អាយ គ្រុប បាន​រៀបចំ​កម្មវិធី «​វេទិកា​ឧស្សាហ​កម្ម​ដែក​» ដាក់​ប្រទេស​កម្ពុជា​នៅ​លើ​ផែនទី​ឧស្សាហកម្ម​ដែក​ពិភពលោក នៅ​សណ្ឋាគារ Sofitel Phnom Penh Phokeethra Hotel ក្នុង​ទិស​ដៅ​ក្នុង​ការ​ត្រួតពិនិត្យ​ឡើង​វិញ​នូវ​​វិស័យ​សំណង់​ទូទៅ​ និង​វិស័យ​សំណង់​ពាក់ព័ន្ធ​នឹង​គ្រោង​បង្គំ​ដែក​របស់​ប្រទេស​កម្ពុជា និង​ការ​ពិចារណា​ទៅ​លើ​ការ​អភិវឌ្ឍ​នា​ពេល អនាគត ក្នុង​ឧស្សាហកម្ម​ដែក​កាលពី​ថ្ងៃ​ទី ១១ ខែ ឧសភា ឆ្នាំ ២០១៨​។​

​ប្រទេស​កម្ពុជា មាន​កំណើនសេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់​ ហើយ​វិស័យ​សំណង់​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស​។ ដូច្នេះ​ហើយ វេទិកា​ឧស្សាហកម្ម​ដែក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា​នេះ​នឹង​ត្រួតពិនិត្យ​​ និង​សិក្សា​អំពី​ការ​អភិវឌ្ឍ​ក្នុង​ពេល​បច្ចុប្បន្ន នៃ​ឧស្សាហកម្ម​ដែក​ និង​លទ្ធភាព​ក្នុង​ការ​ផលិត​ដែក​ក្នុង​ប្រទេស​កម្ពុជា​។ លើស​ពី​នេះ​ទៀត វេទិកា​នេះ​មានការ​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ​អំពី​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​និង​តម្លៃ​ក្នុង​តំបន់ ក៏​ដូច​ជា​ការ​ប្រើ​ប្រាស់​ដែក​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​វិស័យ​សំណង់​និង​រោងចក្រ​របស់​កម្ពុជា​។​

​លោក កាំ​ង ឡេ​ង អគ្គនាយក​សម្ព័ន្ធ​ក្រុមហ៊ុន អាយ អេស អាយ គ្រុប បាន​បញ្ជាក់​ថា​៖ «ក្នុង​​នាម​ជា​តួអង្គ​សំខាន់​មួយ​ក្នុង​ខ្សែ​សង្វា​ក់​តម្លៃ​នៃ​ឧស្សា​កម្ម​ដែក យើង​ជឿជាក់​ថា​ វា​គឺ​ជា​ពេលវេលា​ដ៏​ត្រឹមត្រូវ​មួយ​ក្នុង​ការ​រៀបចំ​វេទិកា​នេះ ដោយ​អរគុណ​ទៅ​ដល់​កត្តា​សំខាន់​ៗ​​មួយ​ចំនួន​៖

ទី​១- កត្តា​ស្ថិរភាព​នយោបាយ​ដែល​នាំ​ឲ្យ​សេដ្ឋកិច្ច​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នៅ​រយៈពេល​២ ទសវត្សរ៍​ចុង​ក្រោយ​នេះ​។

ទី​២- គឺ​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ឧស្សាហូបនីយកម្ម ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ក្នុង «​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ​២០១៥-​២០២៥» ដែល​មាន​ទិស​ដៅ​ក្នុ្ង​ង​ការ​នាំ​ប្រទេស​កម្ពុជា ឆ្ពោះទៅ​កាន់​រចនាសម្ព័ន្ធ​ឧស្សាហ​កម្ម ដើម្បី ក្លាយជា​ឧស្សាហកម្ម​តម្លៃបន្ថែម​ខ្ពស់​»​។

វេទិកា​នេះ ចូលរួម​ដោយ​ថ្នាក់ដឹកនាំ​ប្រហែល​៣០០​នាក់ មក​ពី​ស្ថាប័ន​រាជរដ្ឋាភិបាល វិស័យ​​ឯកជន និង ស្ថាប័ន ស្រាវជ្រាវ ហើយ​ក៏​មាន​អ្នក​វិនិយោគ​ទាំង​ក្នុងស្រុក និង បរទេស​ផង​ដែរ​។​

​ក្នុង​វេទិកា​ពេញ​មួយ​ថ្ងៃនេះ ​មាន​កិច្ច​ពិភាក្សា​សំខាន់​ៗ​ចំនួន​៣​មាន​ដូច​ជា ការ​ពិភាក្សា​ទី​១ ក្រោម​ប្រធានបទ «​ការ​អភិវឌ្ឍ នៃ​ឧស្សាហកម្ម​ដែក​ក្នុង​ប្រទេស​កម្ពុជា​៖ ពេល​អនាគត និង បញ្ហា​ប្រឈម​»​។ ការ​ពិភាក្សា​ទី​២ គឺ​ផ្ដោត​ទៅ​លើ «​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ដែក​ក្នុង​តំបន់​​អាស៊ាន​៖ ឱកាស និង បញ្ហា​ប្រឈម​» និង ចុង​ក្រោយ គឺ​«​ទិស​ដៅ​រីក​ចម្រើន សម្រាប់​​ឧស្សាហកម្ម​ដែក​ក្នុង​ប្រទេស​កម្ពុជា​»​។ ក្នុង​កិច្ច​ពិភាក្សា​នីមួយ​ៗ គឺ​មានការ​ចូល​រួម​ដោយ​អ្នកជំនាញ​សំខាន់​ៗ ទាំង​ជាតិ និង អន្តរជាតិ ដែល​សុទ្ធតែ​មានបទពិសោធន៍​ស៊ីជម្រៅ​ចំពោះ​ប្រធានបទ​នីមួយ​ៗ ដូច្នេះ​ហើយ​ពួក​គេ​នឹង​ចែករំលែក​ចំណេះដឹង​ដ៏​អស្ចារ្យ និង ទស្សន​សំខាន់​ៗ​របស់​ខ្លួន​។

​វេទិកា​នេះ ត្រូវ​បាន​សហការ​រៀបចំ​ដោយ​បុត្រ​សម្ព័ន្ធ ​អាយ អេស អាយ គ្រុប​ចំនួន​៤ រួម​មាន ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ក្រុមហ៊ុន Fuxin Steel Buildings ក្រុមហ៊ុន Chungkang Steels Structure Cambodia (CSSC) និង ក្រុមហ៊ុន Mekong Materials Enterprise (MME)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ