ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់បង្កើត​ឯតទគ្គ​កម្មខ្ពស់​បំផុត​ក្នុង​ទ្វីប​ទាំង​៧

5 ឆ្នាំ មុន

«​រ៉​យ​ទ័​រ​» ​ផ្សាយ​កាលពី​ពលថ្មី​ៗ​កន្លង​មក​ថា ​លោក​ស្ទី​វ​ផ្លេ​ន ​(Steve Plain) ក្លាយជា​អ្នក​ឡើង​ភ្នំ​ខ្ពស់​បំផុត​នៅ​ក្នុង​ទ្វីប​ទាំង​៧ ​បាន​លឿន​បំផុត​នៅ​លើ​ពិភពលោក ដោយ​ចំណាយ​ពេល​តែ​១១៧​ថ្ងៃ​ក្នុង​ការ​យកឈ្នះ «​កំពូលភ្នំ​ចំនួន​៧» ឬ…

«​រ៉​យ​ទ័​រ​» ​ផ្សាយ​កាលពី​ពលថ្មី​ៗ​កន្លង​មក​ថា ​លោក​ស្ទី​វ​ផ្លេ​ន ​(Steve Plain) ក្លាយជា​អ្នក​ឡើង​ភ្នំ​ខ្ពស់​បំផុត​នៅ​ក្នុង​ទ្វីប​ទាំង​៧ ​បាន​លឿន​បំផុត​នៅ​លើ​ពិភពលោក ដោយ​ចំណាយ​ពេល​តែ​១១៧​ថ្ងៃ​ក្នុង​ការ​យកឈ្នះ «​កំពូលភ្នំ​ចំនួន​៧» ឬ Seven Summits ក្រោយ​ពី​រូប​គេ ​ទើប​ទទួល​ជោគជ័យ​លើ​ការ​ឡើង​ភ្នំ​អេ​វើ​រ៉េ​ស ​(Everest) កាលពី​ថ្ងៃ​ទី​១៤ ឧសភា ២០១៨ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​អ្នក​ឡើង​ភ្នំ​នៅ​ប្រទេស​នេ​ប៉ា​ល់ ។

លោក Ishwari Paudel បុគ្គលិក​ក្រុមហ៊ុន​ឡើង​ភ្នំ​ «Himalayan Guides» បញ្ជាក់​ថា គេ​បាន​​​បង្កើត​ឯតទគ្គ​កម្ម​ឡើង​ភ្នំ​ចំនួន​៧​នៅ​ក្នុង​រយៈពេល​១១៧​ថ្ងៃ ដោយ​បំបែក​ឯតទគ្គ​កម្ម​ចាស់​របស់​ជនជាតិ​ប៉ូ​ឡូញ​បាន​ចំណាយពេល​១២៦​ថ្ងៃ​ដែល​ឡើង​លើ​កំពូលភ្នំ​ទាំង​៦​នៅ​លើ​ពិភពលោក ក្រៅពី​ភ្នំ​អេ​វើ​រ៉េ​ស ។ ចំពោះ​ភ្នំ​អេ​វើ​រ៉េ​ស នៅ​ក្នុង​អំឡុង​ខែមីនា​គឺជា​រយៈ​ពេល​សម​ស្រប​បំផុត​មួយ​នៅ​ក្នុង​ការ​ឡើង​ភ្នំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ