ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ប្រឡង​ចម្រៀង​និយម​​ច្រើន​ជាង​ប្រឡង​សម្រស់ តើមក​ពីហេតុអ្វី?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រឡង​ចម្រៀង​នា​ពេល​បច្ចុប្បន្ន​មាន​ច្រើន រៀបចំ​ដោយ​ស្ថា​នី​ទូរទស្សន៍​នានា ដោយ​រៀបចំ​ក្នុង​ទម្រង់ ផ្សេង​ៗ​គ្នា ។ ចំណែក​កម្មវិធី​ប្រឡង​សម្រស់​មិនសូវ​មាន​ទេ ។ តើ​មក​ពី​ហេតុ​អ្វី…

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រឡង​ចម្រៀង​នា​ពេល​បច្ចុប្បន្ន​មាន​ច្រើន រៀបចំ​ដោយ​ស្ថា​នី​ទូរទស្សន៍​នានា ដោយ​រៀបចំ​ក្នុង​ទម្រង់ ផ្សេង​ៗ​គ្នា ។ ចំណែក​កម្មវិធី​ប្រឡង​សម្រស់​មិនសូវ​មាន​ទេ ។ តើ​មក​ពី​ហេតុ​អ្វី ?

តាម​ទស្សនៈ​យល់​ឃើញ​របស់​មហាជន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ការ​ប្រឡង​សម្រស់​​នៅ​តាម​ស្ថានីយទូរទស្សន៍ ល្បី​ៗ​មួយ​ចំនួន​មាន​លក្ខណៈ​បច្ចេកទេស​មិន​សុក្រឹត​ចេញពី​ផ្ទៃក្នុង ។ វេទិកា​ប្រឡង​កញ្ញាឯក ឬ​សម្រស់​តែងតែ​លេចឮ​ថា​មាន​ខ្សែ បក្សពួក បើ​សិនជា​បេក្ខជន​ណា​មាន​អ្វី​ជា​ថ្នូរ ឬ​ចេះ​ថ្វាយ​ចំ​ចំណុច​សំខាន់​អាច​ឡើង​វគ្គ​បន្ត សំខាន់​ៗ​ដែល​អាច​ធ្វើ​ឲ្យ​មហាជន ។

លើស​ពី​នេះ​ទៀត​ស្ទើរតែ​អស់សង្ឃឹម​ដែល​ពេល​ប្រឡង​បាន​បញ្ចប់​ហើយ​នោះ ការ​ប្រជែង​​ទីផ្សារ​សិល្បៈ​វិញ​ហាក់​នៅ​មាន​ភាព​កំសោយ មិន​អាច​ឆក់​បាន​ភាព​លេចធ្លោ​គ្រប់​គ្នា​បាន ។ ប្រសិនបើ​សាមីខ្លួន​ជា​ម្ចាស់​ជ័យ​លា​ភី​មិន​មាន​វិធានការ​នឹក​រក​ទី​បង្អែក​នោះ ច្បាស់​ជា​លឹប​បាត់ឈ្មោះ​ពី​ពិភព​សិល្បៈ ។ មាន​ស្រី​ស្អាត​ប្រុស​ស្អាត​មួយ​ចំនួន​ថមថយ​ឈ្មោះ ខ្លះ​បាត់​មុខ​ទាំងស្រុង ខ្លះ​បន្ត​ក្រាញននៀល​វាយលុក​ទាំង​ចំបែងចិត្ត​បំផុត​លើ​ដង​វិ​ថី​សិល្បៈ​ដែល​ប៉ែង​ជើង​គ្នា​នេះ ។

ក្រឡេក​មើល​កម្មវិធី​ប្រឡង​ចម្រៀង​វិញ​ម្តង​តាំងពី​ស្ថានីយទូរទស្សន៍​ខ្លះ​ចាប់ផ្តើម​ទិញ​កម្មវិធី​ប្រឡង​ចម្រៀង​កម្រិត​ពិភពលោក​មក​ឃើញ​ថា​សន្ទុះ​អ្នក​មក​ដាក់​ពាក្យ​ប្រឡង​ច្រើន​កកកុញ​រាប់​សិប​ម៉ឺ​ន​នាក់​ពី​មួយ​រដូវ​កាល​ទៅ​មួយ​រដូវ​កាល​។ បើ​ទោះ​ខ្លះ​ធ្លាក់​ពី​ការ​ប្រកួត​ក៏​ព្យាយាម​ដុះខាត់​សំឡេង និង​សមត្ថភាព​វិល​ចូលរួម​ប្រឡង​ម្តង​ហើយ​ម្តងទៀត ។ ជាក់ស្តែង​ទាំង​លោក​នី រតនា និង​ឈិ​ន ម៉ា​និច្ច សុទ្ធតែ​ធ្លាប់​បរាជ័យ​ការ​ប្រឡង​ចម្រៀង​មុន​បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់ ។ ភាព​ល្បីល្បាញ​ដល់​ពេល​នេះ​គឺ​ស៊ូទ្រាំ​ដួល​ហើយ​ងើប​វិញ រហូត​ក្លាយជា​តារា​ចែងចាំង​នៅ​លើ​សួន​សិល្បៈ ។

ប្រការ​ទាំងនេះ​មក​ពី​អ្នក​ដាក់​ពាក្យ​ប្រឡង​ឱ្យ​តម្លៃ​លើ​គណៈកម្មការ​សុក្រឹត បើ​ភ្លាត់​គឺ​ធ្លាក់ ហើយ​ការ​ជាប់​ស្ថិត​លើ​ទស្សនិកជន​វាយតម្លៃ​បោះ​ឆ្នោត​រើស ពិត​ៗ​ចេញពី​ការ​យល់​ឃើញ​ហើយ​មួយវិញទៀត ជា​កម្មវិធី​បរទេស​លំដាប់​សាកលលោក បើ​ធ្វើ​មិន​បាន​ល្អ​នោះ​​ម្ចាស់​ដើម​នឹង​បិទ​មិន​ឲ្យ​មាន​ជា​បន្ត​ទៀត ។

អតីត​កញ្ញាឯក​សាប៊ូ​លុ​ច្ស ឆ្នាំ​២០០៧​កញ្ញា​ឃឹម ចរិយា សមាជិក​ស្រី​ស្អាត​ជំនាន់​នាង​ត្រូវ​បាន​រំ​សោយ​រក​ទ្រនំ​រៀងខ្លួន ខ្លះ​មាន​ស្វាមី ខ្លះ​លាឈប់​ពី​សិល្បៈ​បិទ​ទំព័រ​សិល្បៈ​ទាំង​ស្រុង​។ លើកលែងតែ​ឃឹម ចរិយា នៅ​បន្ត​ចាក់​ឫស​ក្នុង​សិល្បៈ​រហូត​មក​ដល់​សព្វថ្ងៃ មាន​ការ​ពេញ​និយម​មួយ​រយៈ​ចុង​ក្រោយ​នេះ ។ ពី​មុន​សាមីខ្លួន​ស្ទើរតែ​ចង់​ដកថយ ម្តង​ៗ ។

ឃឹម ចរិយា​និយាយ​ថា ព្រោះតែ​ការ​ស្រឡាញ់​សិល្បៈ​នាង​បាន​ព្យាយាម​តស៊ូ​រាប់​ឆ្នាំ​ទម្រាំ​បាន​មក​ដល់​ចំណុច​ល្អ​បែប​នេះ បើ​ទោះជា​នាង​ល្បីឈ្មោះ​មិន​ខ្លាំង​ក៏​សប្បាយចិត្ត​ដែល​ការងារ​មាន​ច្រើន ទាំង​នៅ​តាម​កម្មវិធី​នានា​ថត​សម្តែង និង​កិច្ចការ​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​នានា ។ ឃឹម ចរិយា​ជា​ពិធី​ការិនី ជា​តារា​សម្តែង និង​ជា​តារា​បង្ហាញ​ម៉ូដ ។

កញ្ញា​ខ្លឹម ស្រី​គា​Miss Grand Cambodia​កាលពីមុន ក្រោយ​បាន​ពាក់​មកុដ​មក​ឃើញ​ថា​បាន​ព្យាយាម​ពង្រឹងសមត្ថភាព​ទេព​កោសល្យ​ជា​បន្តបន្ទាប់​រហូត​ក្លាយជា​តារា​សម្តែង​មាន​ទីផ្សារ​គួរ​ឲ្យ​កត់សម្គាល ់​។ សព្វថ្ងៃ​នាង​បាន​គ្រង​តួឯក​ប៉ុន្មាន​រឿង​មក​ហើយ និង​ថត​ឈុត​ស្ប៉ត​ឈុត​សាច់​រឿង​ខ្លី​ឲ្យ​ស្ថានីយទូរទស្សន៍​មួយ ។ ក្រៅពី​នេះ​នាង​បាន​ក្លាយ​ជា​គ្រូបង្វឹក​ការ​ប្រឡង​បង្ហាញ​ម៉ូ​ដ​រក​តារា​ម៉ូ​របស់​កម្មវិធី​មួយ​ដែល​មានការ​ជម្រុះ​ជា​រៀង​រាល់​អាទិត្យ ។

តារាចម្រៀង​សួ​ស វី​ហ្សា ដែល​ទើបតែ​ឡើង​កាលី​ប​ក្លាយជា​គណៈកម្មការ​វាយតម្លៃ​ការ​ប្រឡង​ចម្រៀង​កុមារ​រដូវ​កាល​ទី​២​បាន​ឲ្យ​ដឹង​ថា​ទម្រាំ​នាង​មាន​ថ្ងៃនេះ គឺ​ឆ្លងកាត់​ការ​ពុះពារ​ការងារ​សិល្បៈ​ជា​ច្រើន ស្ទើរតែ​មិន​ស្មាន​ដល់​ថា ខ្លួន​មានឱកាស​ក្លាយជា​តារា​ល្បី។ នាង​ស្រឡាញ់​សិល្បៈ​តាំងពី​ក្មេង មើល​គំរូ​តារា​រៀមច្បង​ច្រៀង​គ្រប់​កម្មវិធី ដូច​ជា​លោក​​ព្រាប សុវត្ថិ កញ្ញា​ឱ​ក សុ​គ​ន្ឋ​កញ្ញា សុ​ទ្ឋ​តែ​ជា​អាយ​ដល​តាំងពី​នាង​មិន​ទាន់​ល្បី​។ ដូចនេះ​រលក​ក្រោយ​ត្រូវ​តែ​ព្យាយាម​ហ្វឹកហាត់​ដុសខាត់​ខ្លួនឯង​ឲ្យ​ល្អ ហើយ​ព្យាយាម​ជា​សំខាន់​បើ​មិន​ស៊ូ​ជាមួយ​សិល្បៈ​ទេ​មិន​អាច​ទៅ​មុខ​រួច​ឡើយ​នឹង​មិនមែន​ធ្វើ​ការងារ​សិល្បៈ​​១​ថ្ងៃ ឬ​២​ថ្ងៃ​ជោគជ័យ​ឡើយ​គឺ​រាប់​ខែ​ឆ្នាំ​ឯណោះ ។

កញ្ញា​ម៉​ង់ ចាន់​កញ្ញា អតីត​បេក្ខជន​ប្រឡង​ចម្រៀង​ខេ​ម​បូ​ឌា​អាយ​ដល រ​ដូ​ល​កាល​ទី​២​ក៏​ធ្លាប់​ឆ្លងកាត់​ការ​ប្រឡង​ចម្រៀង​ប៉ុន្មាន​ដង​ដែរ តែ​នៅ​ទីបំផុត​នាង​អាច​ស្តារ​កេរ្តិ៍ឈ្មោះ​លេចធ្លោ​មួយ​រយៈ​នេះ ។ នាង​ត្រូវ​បាន​ទូរទស្សន៍​ហង្ស​មាស​ផ្តល់​វេទិកា​សម្តែង​ចម្រៀង​ជា​បន្តបន្ទាប់​ហើយ​ក្តាប់​ឱកាស​សាង​ស្នាដៃ​ក្នុង​សិល្បៈ ។ ម៉​ង់ ចាន់​កញ្ញា បាន​សន្យា​ថា​នឹង​ព្យាយាម​រក្សា​តំណែង​លេចធ្លោ​នេះ​ឲ្យ​ល្អ ហើយ​គោរព​ថ្នាក់ដឹកនាំ​គោរព​រៀមច្បង ស្តាប់​តាម​ការ​ណែនាំ​ចំណុច ល្អ​ៗ​របស់​រៀមច្បង​ផ្តល់​ជូន ។

លោក​វង្ស ថា​ណា​ន់ ចូល​ប្រឡង​ចម្រៀង​នៅ​ហង្ស​មាស កម្មវិធី​លំដាប់​ពិភពលោក​ដោយ​មិន​បាន​លើក​ពានរង្វាន់​ទេ ប៉ុន្តែ​លោក​មិន​ដែល​ដកថយ​ប្រឹង​វាយលុក​សិល្បៈ​រហូត​ក្លាយ​ជា​តារា​លេចធ្លោ​ត្រូវ​គេ​ហៅ​សម្តែង​ជា​បន្តបន្ទាប់​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ចុង​ស​ប្តា​ហ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ