ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​ធា​រណ​រដ្ឋ​បេ​ឡា​រុស្ស​មាន​គម្រោង​នាំ​ចូល​​ ត្រី​ អង្ករ​ និង​កៅ​ស៊ូ​ឆៅ​ពី​កម្ពុជា​

11 ឆ្នាំ មុន

រាជ​ធា​នី​ភ្នំ​ពេញ​ ៖​ មន្រ្តី​សភា​ពា​ណិជ្ជ​កម្ម​កម្ពុជា​ និង​សភា​ពាណិជ្ជ​កម្ម​នៃ​សា​ធារ​ណ​រដ្ឋ​បេ​ឡា​រុស កាល​ពី​ថ្ងៃ​ទី​១១​ កុម្ភៈ​ ២០១៣​ បាន​ចុះ​ហត្ថ​លេខាលើ​ទំនាក់​ទំ​នង​​​ពា​ណិជ្ជ​កម្ម​លើក​ដំបូង​របស់​ខ្លួន​ខណៈ​ពេល​ដែល​គណៈ​ប្រ​តិ​ភូ​សភា​នៃ​សា​ធា​រណ​រដ្ឋ​បេឡា​រុស​ដឹក​នាំ​ដោយ​លោក​វ្ល៉ា​ឌី​​មៀ​រ​ អង់​ដ្រេ​ឆិន​កូ​ ​ប្រធាន​រដ្ឋ​សភា​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ ។ ពិ​ធី​ចុះ​ហត្ថ​លេខា​ភ្ជាប់​ទំ​នាក់

រាជ​ធា​នី​ភ្នំ​ពេញ​ ៖​ មន្រ្តី​សភា​ពា​ណិជ្ជ​កម្ម​កម្ពុជា​ និង​សភា​ពាណិជ្ជ​កម្ម​នៃ​សា​ធារ​ណ​រដ្ឋ​បេ​ឡា​រុស កាល​ពី​ថ្ងៃ​ទី​១១​ កុម្ភៈ​ ២០១៣​ បាន​ចុះ​ហត្ថ​លេខាលើ​ទំនាក់​ទំ​នង​​​ពា​ណិជ្ជ​កម្ម​លើក​ដំបូង​របស់​ខ្លួន​ខណៈ​ពេល​ដែល​គណៈ​ប្រ​តិ​ភូ​សភា​នៃ​សា​ធា​រណ​រដ្ឋ​បេឡា​រុស​ដឹក​នាំ​ដោយ​លោក​វ្ល៉ា​ឌី​​មៀ​រ​ អង់​ដ្រេ​ឆិន​កូ​ ​ប្រធាន​រដ្ឋ​សភា​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ ។ ពិ​ធី​ចុះ​ហត្ថ​លេខា​ភ្ជាប់​ទំ​នាក់​ទំ​នង​ពា​ណិជ្ជ​កម្ម​រវាង​ភា​គី​ទាំង​ពីរ​បាន​ធ្វើ​ឡើង​ដោយ​លោក​ឧក​ញ៉ា​ស៊ន​ សុខ​ណា​ អនុ​ប្រ​ធាន​ស​ភា​ពា​ណិជ្ជ​កម្ម​កម្ពុជា​ និង​លោក​មីមី​យ៉ា​ធី​កូវ​​ ប្រធាន​សភា​ពា​ណិជ្ជ​កម្ម​នៃ​សា​ធារណ​រដ្ឋ​បេ​ឡា​រុសនៅ​ទី​ស្នាក់​ការ​សភា​ពា​ណិជ្ជ​កម្ម​កម្ពុជា​ ក្នុង​រាជ​ធា​នី​ភ្នំពេញ​ ។

លោក​វ្ល៉ា​ឌី​មៀរ​ អង់​ដ្រេ​ឆិន​កូ​​ថ្លែង​ថា​ ​ប្រទេស​បេឡា​រុស កំពុង​តែ​សិក្សា​ពី​ការ​បង្កើត​រោង​ចក្រ​ដំ​ឡើង​រថ​យន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ ប្រ​ទេស​បេ​ឡា​រុស​មាន​សក្តា​នុ​ពល​លើ​ការ​ផលិត​ត្រាក់​ទ័រ​ រថ​យន្ត​បែន​ និង​ការ​ផលិត​ជី​គី​មី​ ហើយ​ប្រទេស​បេ​ឡា​រុស​បាន​ចុះ​ហត្ថ​លេ​ខា​លើ​ទំនាក់​ទំ​នង​ជា​មួយ​ប្រទេស​ជាង​១០០​ទូ​ទាំង​ពិ​ភព​លោក​ តែ​ពេល​នេះ​ប្រទេស​បេ​ឡា​រុស​បាន​សម្លឹង​មើល​ទី​ផ្សារ​នៅ​កម្ពុជា​ ។ ជា​មួយ​នេះ​បេ​ឡា​រុស​មាន​បំណង​នាំ​ចេញ​ពី​កម្ពុជា​នូវ​ត្រី​ អង្ករ​ និង​កៅ​ស៊ូ​ឆៅ​ ព្រោះ​កម្ពុ​ជា​មាន​សក្តា​នុពល​វិ​ស័យ​ ។

លោក​មីក​កែល​មី​យ៉ា​​ធី​កូវ​បាន​ថ្លែង​ថា​ ប្រ​តិ​ភូ​បេ​ឡា​រុសបាន​មើល​ឃើញ​​វិស័យ​សម្លៀក​បំពាក់​​នៅ​កម្ពុជា​នាំ​មុខ​គេ​ ហើយ​ភា​គី​បេ​ឡា​រុស​មាន​បំណង​ចង់​ណែ​នាំ​ដល់​ដៃ​គូ​ពា​ណិជ្ជ​កម្ម​របស់​ខ្លួន​ឱ្យ​ចាប់​អារម្មណ៍​​លើ​សម្លៀក​បំពាក់​កម្ពុជា​ផង​ដែរ​ ។ បេ​ឡា​រុស​សូម​ឱ្យ​សភា​ពា​ណិជ្ជ​កម្ពុជា​នាំ​យក​នូវ​ផលិត​ផល​ទាំង​ឡាយ​របស់​កម្ពុជា​ទៅ​តាំង​ពិ​ព័រណ៍​នៅ​ទី​ក្រុង​មីន​ស្ក៍​ប្រទេស​បេ​ឡា​រុស​ហើយ​ភាគី​បេ​ឡា​រុស្ស​នឹង​ធា​នា​ក្នុង​ការ​ដឹក​ជញ្ជូន​ព្រម​ទាំង​រៀប​ចំ​កន្លែង​សម្រាប់​ទំនិញ​កម្ពុជា​ ។ ប្រទេស​កម្ពុជា​មាន​កំពង់​ផែ​ធំ​ ដែល​អាច​ផ្តល់​សេ​វា​ដឹក​ជញ្ជូន​ទំនិញ​ពី​បេ​ឡា​រុស​មក​កម្ពុជា​ជា​ពិសេស​ជី​គី​មី​ ។ ក្រៅ​ពី​ប្រទេស​កម្ពុជា​ប្រទេស​បេ​ឡា​រុស​ក៏​បាន​ចុះ​ហត្ថ​លេ​ខា​ជាមួយ​ប្រទេស​ចំនួន​​១០៦​នៅ​លើ​ពិ​ភព​លោក​ក្នុង​ការ​យក​ពន្ធ​ដារ​តែ​មួយ​គឺ​មិន​យក​ពន្ធ​នាំ​ចូល​ឬ​នាំ​ចេញ​ត្រួត​គ្នា​ ។

លោក​មីក​កែល​ មី​យ៉ា​ធី​កូវ​ បាន​ថ្លែង​ទៀត​ថា​ ការ​ចុះ​ហត្ថ​លេខា​នេះ​ នឹង​ពង្រឹង​​ទំនាក់​ទំ​នង​ពា​ណិជ្ជ​កម្ម​រវាង​ប្រ​ទេស​ទាំង​ពីរ​ជា​លើក​ដំបូង​របស់​ខ្លួន​ ។ លោក​បាន​គិត​ថា​ ក្រៅ​ពី​ជំនួប​របស់​តំណាង​ភាគី​ទាំង​ពីរ​នៅ​ភ្នំពេញ ​ក៏​នឹង​មាន​ជំនួប​​ផ្សេង​ទៀត​នៅ​ទី​ក្រុង​មីន​ស្ក៍​ប្រទេស​បេ​ឡា​រុស​នៅ​ពេល​ខាង​មុខ​ដែរ​ ។​ក្នុង​កិច្ច​ពិភាក្សា​​ភាគី​​ប្រទេស​បេ​ឡា​រុស​បាន​អះ​អាង​ពី​ការ​ធា​នា​​ដឹក​ជញ្ជូន​នូវ​ផលិត​ផល​ពី​កម្ពុជា​ ដូ​ច​ជា​ទំ​និញ​ក្នុង​ការ​តាំង​ពិព័រណ៍​នៅ​ទី​ផ្សារ​បេ​ឡា​រុស​និង​បាន​អញ្ជើញ​តំណាង​សភា​ពា​ណិជ្ជ​កម្ម​កម្ពុជា​ទៅ​បំពេញ​ទស្ស​ន​កិច្ច​នៅ​សា​ធា​រណ​រដ្ឋ​បេ​ឡា​រុស​​ ៕​