ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​បង្វឹក​​ក្លិប​ West Ham ប្រឈម​មុខ​នឹងការ​​បាត់​បង់កុងត្រា

11 ឆ្នាំ មុន

យោ​ង​តាម​​​សម្ដី​របស់​​លោក​ដេវីដ ​​ហ្គោល​សហ​ប្រធាន​​ក្លិប​​ញញួរ​​ធំ ​West Ham​បាន​ឱ្យ​ដឹងថា ​​ក្លិប​​នឹង​មិន​​​ពិ​ចារណា​​​ផ្ដល់​​ក្រុង​ត្រា​​​ថ្មី​​បន្ថែម​ទៀត​​​ឱ្យ​លោក​​ Sam Alladyce ​​ទេប្រសិន​បើ​គ្រូ​បង្វឹក​​រូប​នេះ​មិន​អាច​រក​កៅ​អី​​​ឱ្យ​​​ក្លិប​ West Ham ​​បន្ត​លេង​​​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​​​អង់​គ្លេស​ប្រឺមី​ញេ​​លីក ​សម្រាប់​​​រដូវ​កាល​ក្រោយ​ ។ ​

​​​យោ​ង​តាម​​​សម្ដី​របស់​​លោក​ដេវីដ ​​ហ្គោល​សហ​ប្រធាន​​ក្លិប​​ញញួរ​​ធំ ​West Ham​បាន​ឱ្យ​ដឹងថា ​​ក្លិប​​នឹង​មិន​​​ពិ​ចារណា​​​ផ្ដល់​​ក្រុង​ត្រា​​​ថ្មី​​បន្ថែម​ទៀត​​​ឱ្យ​លោក​​ Sam Alladyce ​​ទេប្រសិន​បើ​គ្រូ​បង្វឹក​​រូប​នេះ​មិន​អាច​រក​កៅ​អី​​​ឱ្យ​​​ក្លិប​ West Ham ​​បន្ត​លេង​​​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​​​អង់​គ្លេស​ប្រឺមី​ញេ​​លីក ​សម្រាប់​​​រដូវ​កាល​ក្រោយ​ ។ ​

​ការ​លើក​ឡើង​​របស់​​លោក​ដេវីដ​​​ ហ្គោល​​​​បាន​​កើត​ឡើង​​ប​ន្ទាប់​​ពី​មើល​​​​ឃើញលទ្ធផល​​ប្រកួត​​​​​ដ៏​អាក្រក់​​​របស់ក្លិប​​West Ham​​ នា​ពេល​ថ្មីៗ​នេះ ។ ក្លិប​​West Ham​​ ឈ្នះ​​តែ​ម្ដង​​គត់​ក្នុង​ចំណោម​​​6ប្រកួត​​​​ចុង​ក្រោយ​​ធ្វើ​ឱ្យ​​ចំណាត់​ថ្នាក់​​​របស់​​​គេ​ធ្លាក់​​​មក​ដល់​​លេខ​រៀង​​ទី​ 11 ​​ក្នុង​​​តារាង​មាន​ 30 ​​​ពិន្ទុ​​​ក្នុង​​26​ប្រកួត​នាំមុខ​​ក្រុម​លេខ​​ 3​បាត​​​តារាង​​​​ដែល​ត្រូវ​​កាត់​ចោល​ត្រឹម​តែ​​​ 7ពិន្ទុ​ ។

ទោះ​បីជា​មានការ​មិនសប្បាយ​ចិត្ត​នឹង​​​លទ្ធ​ផល​​​ 6 ​​​ប្រកួត​ចុងក្រោយបែប​នេះ​​​ក្ដី ​​​​មន្ត្រី​ក្លិប​​​មិន​ទាន់​​ដាច់​​​​ចិត្ត​បណ្ដេញ​​​​​លោក​​​ Sam Allardyce ចេញ​​ពី​តំណែង​​​កៅអី​​គ្រូបង្វឹក​​​នោះទេ​​​ពី​ព្រោះ​​​ពួកគេ​​​នៅ​តែ​គោរព​ដល់​​ស្នា​ដៃ​របស់​​​​គាត់​ដែល​​​ធ្លាប់​បាន​​​ជួយ​​ឱ្យ​​​ក្លិប​ West Ham​​ មាន​កៅអី​​1​​លេង​នៅ​ក្នុងក្រប​ខ័ណ្ឌ​​​ប្រឺ​មីញេលីក​​​ ក៏ប៉ុន្តែ​​​​​ពួក​​គេ​បាន​​គំរាម​​​​មិន​ផ្ដល់​កុង​ត្រា​ថ្មី​​​ក្នុង​​ចេតនា​​តែមួយ​គត់​គឺ​​​ប្រាថា្ន​​ចង់ឃើញ​​​ក្លិប​West Ham​ បញ្ចប់​​នៅ​​លំ​ដាប់ខ្ពស់ជា​ង​​​បច្ចុប្បន្ន​ ឬ​យ៉ាង​ហោច​ណាស់​​គេច​ផុត​ពី​​​តំបន់​​កាត់​ចោល ​​។

ទាក់ទង​នឹង​ការ​​គំរាម​​មិន​ផ្ដល់កុង​ត្រា​​ថ្មី​នេះ​​​គេ​ពុំ​ឃើញ​​មាន​​ប្រតិកម្ម​​​​ពី​លោក​​​​ Sam​ Allardyce ​​​នៅ​ឡើយ​ទេ​​ ។​​  គួរ​រំលឹក​ដែរ​​​ថា លោក​​Sam  Allardyce ​​​​បាន​ចូល​មក​​ដឹកនាំក្លិប​​West Ham​​​​​​​កាល​​​ពី​​ ខែមិថុនា ​ឆ្នាំ​2011 ​ជាមួយនឹង​​​កុង​ត្រា​​​រយៈ​​ពេល​​​២ឆ្នាំ ​ ។ ​
នៅ​ជាមួយ​ក្លិប​​​ ​West Ham​​​​​ ​​លោក​ធ្លាប់​​​បាន​ជួយ​​ឱ្យ​ក្លិប​នេះ​ មានកៅ​អី​​1​​ឡើង​​មក​លេង​​​ក្នុង​ក្រប​​ខ័ណ្ឌ​​​​​អង់គ្លេសប្រឺមីញេលីក​ ៕