ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​ស្លា.ប់​រួច ទើប​ឃើញ​គ្រូពេទ្យ​មក​ដល់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ចោទប្រកាន់​លោកគ្រូ​ពេទ្យ​មួយ​ចំនួន​ដែល​ប្រចាំការ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ថា បាន​ធ្វេសប្រហែស មិន​យកចិត្តទុកដាក់​មើល​ថែ​អ្នកជំងឺ ខណៈ​ជន​រង​គ្រោះ​កើត​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ ស្រាប់តែ​គ្រូពេទ្យ​ដាក់​ព្យួរសេរ៉ូម​រួច ដើរ​ចេញ​ទៅ​ក្រៅ​អស់រលីង អត់​មាន​អ្នក​នៅ​មើលថែ ដើម្បី​រង់ចាំ​ជួយ​សង្គ្រោះ​នោះ​ទេ…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ចោទប្រកាន់​លោកគ្រូ​ពេទ្យ​មួយ​ចំនួន​ដែល​ប្រចាំការ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ថា បាន​ធ្វេសប្រហែស មិន​យកចិត្តទុកដាក់​មើល​ថែ​អ្នកជំងឺ ខណៈ​ជន​រង​គ្រោះ​កើត​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ ស្រាប់តែ​គ្រូពេទ្យ​ដាក់​ព្យួរសេរ៉ូម​រួច ដើរ​ចេញ​ទៅ​ក្រៅ​អស់រលីង អត់​មាន​អ្នក​នៅ​មើលថែ ដើម្បី​រង់ចាំ​ជួយ​សង្គ្រោះ​នោះ​ទេ ទោះបីជា​គាត់​ខំ​ដើរ​ស្រែកហៅ​ពេញ​មន្ទីរពេទ្យ ក៏​អត់​ឃើញ​មាន​ពេទ្យ​ណា​ម្នាក់​ទៅ​ជួយ​សង្គ្រោះ​ដែរ ទុក​រហូត​ដល់​ត្រដរខ្យល់​ស្លាប់ ទើប​ចូល​ទៅ​ធ្វើ​ចលនា​បេះដូង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១៩ ឧសភា ស្ថិត​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ។

ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ឈ្មោះ កៅ ពុន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ប្រពន្ធ ឈ្មោះ រី ខួច អាយុ​៣១​ឆ្នាំ និង​កូន​ក្នុង​បន្ទុក​ចំនួន​៥​នាក់ ក្នុង​ស្រី​២​នាក់ និង​ប្រុស​៣​នាក់ រស់នៅ​ភូមិ​អូរ​ច្រា​កើត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

បើ​តាម​ការ​រៀបរាប់​ទាំង​មិន​អស់ចិត្ត​របស់​ស្ត្រី​ជា​ប្រពន្ធ​ឱ្យ​ដឹង​ថា ប្តី​របស់​គាត់​បាន​ធ្វើ​ដំណើរ​​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត រហូត​ដល់​ត្រង់​ចំណុច​ឡើង​ទួល​មួយ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ស្រាប់តែ​គាត់​ចាប់ផ្តើម​ហត់ ហើយ​ក៏​ឈប់​ម៉ូតូ​ទូរស័ព្ទ​ហៅ​រថយន្ត​មន្ទីរពេទ្យ តែ​គេ​ឆ្លើយ​ឡើង​ថា ឡាន​មាន តែ​អត់​មាន​មនុស្ស​បើកបរ​នោះ​ទេ ទាល់តែ​រក​ជួល​តៃកុង​បើក​ទៀត ។ គាត់​បន្ត​ទៀត​ថា ដល់​ពេល​បងប្រុស​របស់​គាត់​ដែល​ធ្វើ​ទាហាន​ចាំ​យូរ​ពេក​អស់​រយៈពេល​ច្រើន​ម៉ោង ក៏​បើកបរ​រថយន្ត​ទៅ​តាម​​ហៅ​ពេទ្យ រហូត​ដល់​ម៉ោង​១០​ព្រឹក ទើប​ឃើញ​រថយន្ត​មន្ទីរពេទ្យ​ចេញ​ទៅ​ដឹក ហើយ​ក៏​យក​មក​ដាក់​ខ្យល់​អុក​ហ្ស៊ី​ហ្សែ​ន​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​តាម​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ