ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​​ កម្ម​ការិនី​​រោង​ចក្រ​កាត់​ដេរ​៤.០០០​​នាក់​ក្នុង​តំបន់​​​សេដ្ឋ​កិច្ច​​ពិសេស​មេន​ហាត​ធេន និង​តាយ​សេងធ្វើ​កូដ​កម្ម​

11 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង ៖ ​កម្ម​ករ-កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​៤.០០០​នាក់​ដែល​មកពី​៤​រោង​ចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​មេន​ហាត​ធេន និង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​តាយ​​សេង បាន​បន្ត​​ធ្វើ​កូដ​កម្ម​​មិន​ចូល​ធ្វើ​ការ​​ដែល​កាលពីថ្ងៃ​ម្សិល​មិញ​ពួក​គេ​បាន​ធ្វើ​កូដ​កម្ម​ម្តង​រួច​មក​ហើយ ​ប្រយោជន៍​ដើម្បី​​​ទាមទារ​​លក្ខ​ខណ្ឌ​​ការ​ងារ​ពីថៅកែ​រោង​ចក្រ​ចំនួន​៦​ចំណុច​ទៀត ។

ការធ្វើ​កូដ​កម្ម​នេះ​បាន​ធ្វើឡើង​​កាល​ពីវេលា​ម៉ោង​​៧​ព្រឹក​ថ្ងៃទី​​១២ កុម្ភៈ ២០១៣ ហើយ​មក​ទល់​ពេល​នេះ​នៅ​មិនទាន់​មានអាជ្ញាធរ​​ ឬ​តំណាង​ណា​ម្នាក់​ចេញមក​ដោះ​​ស្រាយ​នោះទេ ។ ​លក្ខខណ្ឌ​​ការងារ​ដែល​​ក្រុម​កម្ម​ករ​ កម្ម​ការិនី​​ទាមទារ​​ទាំង​៦​ចំណុច​​នោះ​មាន ១-ទាម​ទារ​​ប្រាក់​ឈ្នួល ២-ប្រាក់​ជំនាញ​បច្ចេកទេស ៣-ប្រាក់​​​ការងារ​ពី​​១០០-១២០​ដុល្លារ ​៤-ប្រាក់​ថ្លៃរថយន្តឈ្នួល​១៥​ក្នុង​១​ខែ ៥-ពេល​កម្មករ កម្ម​ការិនី​សុំ​​ច្បាប់​ត្រូវ​ឱ្យ​ច្បាប់​ភ្លាមៗ និង​សុំ​កុំ​ឱ្យ​កាត់​លុយ​ពន្ធ​ច្រើន​ពេក៕