ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​ឆ្លុះ​កង្កែប​ត្រូវ​ជន​មិន​ស្គាល់​មុខ​បា.ញ់​ប្រ​ហារ​7គ្រាប់​តែ​មិន​ស្លា.ប់​

11 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ យុវជន​ម្នាក់​បាន​​​​ត្រូវ​ឃាត​ករ​​បា.ញ់​ចំ​នួន​៧​គ្រាប់​ តែ​ត្រូវ​ចំ​នួន​២​គ្រាប់​ចំ​ភ្លៅ​ធ្លាយ​ដល់​គូទ​របួស​យ៉ាង​ធ្ងន់​ ខណៈ​កំ​ពុង​ដើរ​ឆ្លុះ​កង្កែប​នៅ​បឹង​ខាង​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រ​មាណ​១​គឺ​ឡូ​ម៉ែត្រ​ ។​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៩​ កុម្ភៈ​ វេ​លា​ម៉ោង​៧​និង​៣​០​នា​ទី​យប់​ នៅ​បឹង​ស្កា​រ​ ក្នុង​ភូមិ​ដំ​ណាក់​កន្ទួត​ ឃុំ​ស្វាយ​យារ​​ ស្រុក​ស្វាយ​ជ្រំ​ ។​

ខេត្ត​ស្វាយ​រៀង​ ៖ យុវជន​ម្នាក់​បាន​​​​ត្រូវ​ឃាត​ករ​​បាញ់​ចំ​នួន​៧​គ្រាប់​ តែ​ត្រូវ​ចំ​នួន​២​គ្រាប់​ចំ​ភ្លៅ​ធ្លាយ​ដល់​គូទ​របួស​យ៉ាង​ធ្ងន់​ ខណៈ​កំ​ពុង​ដើរ​ឆ្លុះ​កង្កែប​នៅ​បឹង​ខាង​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រ​មាណ​១​គឺ​ឡូ​ម៉ែត្រ​ ។​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៩​ កុម្ភៈ​ វេ​លា​ម៉ោង​៧​និង​៣​០​នា​ទី​យប់​ នៅ​បឹង​ស្កា​រ​ ក្នុង​ភូមិ​ដំ​ណាក់​កន្ទួត​ ឃុំ​ស្វាយ​យារ​​ ស្រុក​ស្វាយ​ជ្រំ​ ។​

បើ​តាម​មន្ត្រី​ប៉ូ​លិស​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ភិន​ វណ្ណៈ​ អា​យុ​ ២​៣​ឆ្នាំ​ ជា​អ្នក​បើក​បរ​រថយន្ត​ មាន​ទី​លំ​នៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ​ ។​ មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ឆ្លុះ​កង្កែប​នៅ​បឹង​ស្ការ​មាន​ចម្ងាយ​ប្រ​មាណ​​១​គី​ឡូ​ម៉ែត្រ​ពី​ផ្ទះ​ ហើយ​ខណៈ​កំ​ពុង​ដើរ​ចុច​ពិល​ឆ្លុះ​កង្កែប​នោះ​ ស្រាប់​តែ​មាន​ជន​ប្រ​ដាប់​អា​វុធ​ម្នាក់​បាន​បាញ់​សំ​ដៅ​មក​ចំ​នួន​៧​គ្រាប់​ បណ្ដាល​ឱ្យ​ត្រូវ​ចំ​នួន​២​គ្រាប់​ ចំ​ភ្លៅ​ខាង​ស្ដាំ​ធ្លាយ​ទៅ​គូទ​ដួល​សន្លប់​នៅ​ក្នុង​ថ្លុក​ឈាម​ ឯ​ជន​ល្មើស​ប្រ​ហែល​ស្មាន​ថា​ស្លាប់​ក៏​គេច​ខ្លួន​បាត់​ស្រ​មោល​ទៅ​ ។​ ក្រោយ​ពី​ឮ​ស្នូរ​កាំ​ភ្លើង​ អ្នក​ស្រុក​ឆោ​ឡោ​នាំ​គ្នា​រត់​ទៅមើល​​ ចំ​ណែក​អ្នក​ឆ្លុះ​កង្កែប​ដែល​ស្ថិត​នៅ​ក្បែរ​គ្នា​ឃើញ​ជន​រង​គ្រោះ​ដួល​សន្លប់​ក្នុង​ថ្លុក​ឈាម​ ក៏​ប្រ​ញាប់​ប្រ​ញាល់​ហៅ​រថយន្ត​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​ ។​​

ស្រ្ដី​ជា​ម្ដាយ​និ​យាយ​ថា​ ជន​រង​គ្រោះ​ទៅ​ស៊ី​ឈ្នួល​បើក​រថយន្ត​ឱ្យ​គេ​នៅ​ខេត្ត​សៀម​រាប​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ទើប​តែ​សំុ​ច្បាប់​ថៅ​កែ​មក​លេង​ផ្ទះ​បាន​កន្លះ​ខែ​​ពុំ​ដែល​មាន​ទំ​នាស់​ជា​មួយ​នរ​ណា​ទេ​ មិន​ដឹង​ថា​ឃាតក​តាម​បាញ់​ប្រ​ហារ​ក្នុង​រឿង​គំ​នុំ​អ្វី​ឡើយ​ ។​ លោក​វរ​សេ​នីយ៍​ត្រី​ឡឹក​ ធឿន​អ​ធិ​ការ​ន​គរ​បាល​ស្រុក​ស្វាយ​ជ្រំ​ មាន​ប្រ​សាសន៍​ថា​ ជន​រង​គ្រោះ​ទៅ​ឆ្លុះ​កង្កែប​នៅ​​បឹង​ស្ការ​ ឆ្លង​ចូល​ព្រំ​ប្រ​ទល់​ខេត្ត​ព្រៃ​វែង​ ក្នុង​ឃុំ​អង្គរស​​ ស្រុក​មេ​សាង​ ក៏​ត្រូវ​ជន​ល្មើស​បាញ់​ឱ្យ​រង​របួស​តែ​មិន​ដឹង​ថា​បាញ់​ដោយ​កាំ​ភ្លើង​អ្វី​ទេ​ ហើយ​ពេល​នេះ​សមត្ថ​កិច្ច​ខេត្ត​ព្រៃ​វែង​ជា​អ្នក​ស្រាវ​ជ្រាវ​ ៕​