ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ប៉​ប្រិច​ភ្នែក​សោះ​ឆក់​យក​ជីវិត​យុវជន​ម្នាក់

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត​ ៖ យុវជន​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ បន្ទាប់​ពី​ជួប​ហេតុ ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​ជ្រុល​ចង្កូត​ទៅ​បុក​គល់​ដើម​គគីរ​នៅ​ក្បែរ​របង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ទល់មុខ​អគារ​សម្ភព កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ ២០១៨ នៅ​​ផ្លូវ​លេខ​៧២០…

ខេត្តកំពត​ ៖ យុវជន​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ បន្ទាប់​ពី​ជួប​ហេតុ
ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​ជ្រុល​ចង្កូត​ទៅ​បុក​គល់​ដើម​គគីរ​នៅ​ក្បែរ​របង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ទល់មុខ​អគារ​សម្ភព កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ ២០១៨ នៅ​​ផ្លូវ​លេខ​៧២០ ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត​។

សមត្ថកិច្ច​នគរបាល​ចរាចរ​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​និក ពណ៌​ស ពាក់​ស្លាក​លេខ​ កំពត ១I-៩២២០ បើកបរ​ដោយ​ឈ្មោះ ចាន់ ជុ​តិ​ម៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង ​សង្កាត់​ក្រាំង​អ​ពឹ​ល ក្រុង​កំពត ជិះ​តែ​ម្នាក់ឯង បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ផ្លូវកែង​បាន​បត់​ស្តាំ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​គល់​ដើម​គគី បណ្តាល​ឲ្យ​ដួល​ម៉ូតូ​រង​ការ​ខូចខាត​ស្រាល ចំណែក​អ្នកបើកបរ​ម៉ូតូ​បោក​ក្បាល​នឹង​ថ្នល់​រង​របួសធ្ងន់ ហើយ​ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​វិញ​។ ចំណែក​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​លំនៅ​ឋាន​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ