ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេង​ស្រែក ខំ​រត់​ចុះ​ទៅ​ជួយ​នៅ​តែ​គេច​មិន​ផុត

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​បាន​យក​ម៉ូតូ​ទៅ​លាង​ទឹក ដើម្បី​ឱ្យ​ស្អាត​នៅ​ម្តុំ​ស្ពាន​ដាច់ ស្រាប់តែ​ក៏​រអិល​ជើង​ដួល​ស្លាប់​ភ្លាម​ៗ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​​ពេញ​ភូមិ កាលពី​ម៉ោង​១៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ ឧសភា នៅ​ចំណុច​ស្ពាន​ដាច់​ប្រឡាយ​ទំនប់​តា​គោ…

ខេត្តសៀមរាប ៖ បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​បាន​យក​ម៉ូតូ​ទៅ​លាង​ទឹក ដើម្បី​ឱ្យ​ស្អាត​នៅ​ម្តុំ​ស្ពាន​ដាច់ ស្រាប់តែ​ក៏​រអិល​ជើង​ដួល​ស្លាប់​ភ្លាម​ៗ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​​ពេញ​ភូមិ កាលពី​ម៉ោង​១៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ ឧសភា នៅ​ចំណុច​ស្ពាន​ដាច់​ប្រឡាយ​ទំនប់​តា​គោ ស្ថិត​ក្នុងភូមិ​តា​សែង ឃុំ​ស្នួល ស្រុក​ក្រឡាញ់​។

បើ​តាម​កម្លាំង​នគរបាល​ជំនាញ​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ កឿ​ន កឿ​យ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​នៅ​ភូមិ​តា​សែង ឃុំ​ស្នួល ស្រុក​ក្រឡាញ់ ។

នគរបាល​ជំនាញ​បន្ត​ទៀត​ថា មុន​កើតហេតុ​កាលពី​ម៉ោង​១២​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​១៩ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពីផ្ទះ​យក​ទៅ​លាង​ម៉ូតូ​នៅ​ម្តុំ​ចំណុច​ស្ពាន​ដាច់​ខាង​កើត​ឈាង​ខាងត្បូង​ភូមិ​តា​សែង​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ ។ ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​ឈរ​លាង​ម៉ូតូ ស្រាប់តែ​ដួល​ទៅ​ក្នុង​ទឹក​ហើយ​ស្រែក​ឱ្យ​គេ​ជួយ ខណៈ​ពេល​នោះ​អ្នក​ភូមិ​ជាមួយ​គ្នា​បាន​ជិះ​ម៉ូតូ​ឆ្លងកាត់​ក៏​លឺ​សម្លេង​ស្រែក​ឱ្យ​ជួយ ។ ដល់​ពេល​ឮ​ដូច្នេះ​​គាត់​ក៏​ឈប់​ម៉ូតូ រួច​ចុះរ​ត់ទៅ​ជួយ​ស្រង់​ជន​រង​គ្រោះ​ពី​ក្នុង​ទឹក​ឡើង​មក​លើគោក ប៉ុន្តែ​អកុសល​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​។

បើ​តាម​ការ​សាកសួរ​ពី​ក្រុម​គ្រួសារ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ (រោគ​បេះដូង​) ។ ក្រោយ​ពី​បាន​ត្រួតពិនិត្យ​នៅ​ហ្នឹង​កន្លែង​កើតហេតុ​រួច​មក​ឃើញ​ថា មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ឃាតកម្ម​ទេ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិត​ប្រាកដ​មែន​។ បច្ចុប្បន្ន​សព​ជន​រង​គ្រោះ ត្រូវ​សមត្ថកិច្ច​ជំនាញ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ