ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​នៅ​កន្លែង​ទៀត​ហើយ​! ជីវិត​ហើយ​ជីវិត

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរសវ័យ​៣៤​ឆ្នាំ​ម្នាក់ ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់ ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ទាំង​យប់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ករ​ឡើង​ដោយ​ខ្លួនឯង​ខាងលើ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១០…

ខេត្តព្រៃវែង ៖ បុរសវ័យ​៣៤​ឆ្នាំ​ម្នាក់ ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់ ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ទាំង​យប់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ករ​ឡើង​ដោយ​ខ្លួនឯង​ខាងលើ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១០ ស្ថិត​ក្នុងភូមិ​ស្រះ ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។


សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​ព្រះស្តេច​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ គឺ​បង្ក​ឡើង​ដោយ​ខ្លួនឯង ដោយ​ជន​រង​គ្រោះ​ឈ្មោះ ប៉ែន រ៉ី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ​នឹង​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​១BP-០១០៣ ដោយ​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ហើយ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ក៏​រេ​ចង្កូត​ដួល ដោយ​ខ្លួនឯង បណ្តាល​ឲ្យ​បោក​ក្បាល​លើ​ថ្នល់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​នៅ​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​គ្រោះ​ខាងលើ គឺ​បណ្តាល​មក​ពី​ជន​រង​គ្រោះ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​មិន​មាន​ពាក់មួក​សុ​វត្តិភាព ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ដល់​ចំណុច​កើតហេតុ​នឹង​បាន​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​មក​ទទួលយក​សព្វ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ