ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​រត់​មក​ស្រែក​ប្រាប់​ថា «​ម៉ែ​ស្លា.ប់​បាត់​ហើយ​»

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ស្ត្រី​​ចំណាស់​ម្នាក់​បាន​ដេក​ស្លាប់ បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​វាល​ល្ពា​ក់ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ ស្ត្រី​​ចំណាស់​ម្នាក់​បាន​ដេក​ស្លាប់ បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​វាល​ល្ពា​ក់ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​នគរបាល​បានឱ្យ​ដឹង​ថា ស្ត្រី​ចំណាស់​ដែល​ស្លាប់​ឈ្មោះ ឌុំ ផាត អាយុ ៦៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ តាម​ការ​រៀបរាប់​របស់​ឈ្មោះ ឃី ឃឿ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ត្រូវជា​កូនបង្កើត​ស្ត្រី​ចំណាស់ដែលស្លាប់​​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រហែល​១២​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​២០១៨ ម្ដាយ​គាត់​បាន​ដើរមក​លេង​ផ្ទះ​គាត់ ហើយ​គាត់​ក៏​បាន​ហៅ​ម្តាយ (​ស្ត្រី​ចំណាស់​ដែល​ស្លាប់​) ហូប​បាយ តែ​ម្ដាយ​ប្រាប់​ថា គាត់​ហូប​រួច​ហើយ តែ​គាត់​ដឹង​ថា​ម្ដាយ​គាត់​ស្រវឹង​ទៀត​ហើយ ព្រោះ​កន្លង​មក​គាត់​តែងតែ​ផឹកស្រា​ស្រវឹង​ជា​ប្រចាំ ហើយ​មិនសូវ​គិតគូរ​រឿង​បាយ​ទឹក​នោះ​ទេ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ ម្ដាយ (​ស្ត្រី​ចំណាស់​ដែល​ស្លាប់​) បាន​ឲ្យ​ចៅប្រុស​ទៅ​ហៅ​គាត់​ហើយ​ប្រាប់​ថា គាត់​មិន​ស្រួលខ្លួន​ទេ មក​មើល​គាត់​ផង ដោយ​ខ្លួន​ជាប់រវល់​មិន​បាន​មក​មើល​ម្ដាយ​ភ្លាម​ៗ​ទេ ហើយ​ក៏​ទៅ​ធ្វើការ​បាត់​ទៅ លុះដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ឆ្នាំ​២០១៨ ខ្លួន​មក​ពី​ធ្វើការ​វិញ​ក៏​អង្គុយ​ហូប​បាយ​រួច ស្រាប់តែ​ឃើញ​បងប្អូន​រត់​មក​ស្រែក​ប្រាប់​ថា ម៉ែ​ស្លាប់​បាត់​ហើយ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ជំនាញ​ស្រុក និង​កម្លាំង​ប៉ុស្ដិ៍​នគរបាល​កោសល្យ​វិ​ច្ច័​យ បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​ពិនិត្យ​លើស​ពស្ត្រី​ចំណាស់ ក្រោយ​ការ​ពិនិត្យ​របស់​ផ្នែក​ជំនាញ ឃើញ​ថា មិន​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ឡើយ ទើប​សន្និដ្ឋាន​បាន​ថា ស្ត្រី​ចំណាស់​ខាងលើ​ពិតជា​ខ្យល់គ បណ្តាល​ឲ្យ​គាំងបេះដូង​ស្លាប់​ពិតប្រាកដ​មែន ។

ក្រោយ​ពី​ពិនិត្យ​រួច សព​ស្ត្រី​ចំណាស់​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ