ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​! អ្នក​ម្តាយ​អើយ ម៉េច​ក៏ដាច់​ចិត្ត​ម៉្លេះ ​ទុក​កូនក្នុង​បង្គន់​បែប​នេះ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជា​ម្តាយ​រមែង​មាន​ក្តី​មេត្តា​ចំពោះ​កូន តែ​បែរជា​កម្មការិនី​ម្នាក់​បង្កើត​ចោល​កូន​ហើយ​ទុក​ក្នុង​បន្ទប់ទឹក រួច​គេចខ្លួន​បាត់​បន្សល់​ទុក​ទារក​កំសត់​នៅ​ក្បែរ​ចាន​បង្គន់​យ៉ាង​​អា​ណោ​ធ​អាធម្ម ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ឧសភា នៅ​ក្នុង​រោងចក្រ​មួយ​កន្លែង តាម​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​អង្គ​សុ​គ​ន្ធា…

ខេត្តកំពង់ស្ពឺ ៖ ជា​ម្តាយ​រមែង​មាន​ក្តី​មេត្តា​ចំពោះ​កូន តែ​បែរជា​កម្មការិនី​ម្នាក់​បង្កើត​ចោល​កូន​ហើយ​ទុក​ក្នុង​បន្ទប់ទឹក រួច​គេចខ្លួន​បាត់​បន្សល់​ទុក​ទារក​កំសត់​នៅ​ក្បែរ​ចាន​បង្គន់​យ៉ាង​​អា​ណោ​ធ​អាធម្ម ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ឧសភា នៅ​ក្នុង​រោងចក្រ​មួយ​កន្លែង តាម​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​អង្គ​សុ​គ​ន្ធា ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី ខេ​ត្យ​កំពង់ស្ពឺ​។

​​តាម​ប្រភព​ពីកន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា មុន​កើតហេតុ ខាង​រោងចក្រ​មានកម្ម​វិធី​ចាប់​រង្វាន់​ផ្ដល់​ជូន​កម្មករ​បំរើ​ការ​នៅ​រោងចក្រ ពេល​នោះ​មនុស្ស​ច្រើន​អូរ​អរ​មិន​អាច​ដឹង​ថា អ្នក​ណា​ជា​ម្តាយ​ទារក​អ​ភ័​ព្ទ​នេះ​ឡើយ​» ។ ហើយ​មុន​ពេល​ប្រទះ​ឃើញ​ទារក​ខាងលើ គឺ​មានកម្ម​ការិនី​ម្នាក់​ផ្សេង​ទៀត​បាន​ចូល​បន្ទប់ទឹក ស្រាប់តែ​ប្រទះ​ឃើញ​ទារក​នោះ​នៅ​ក្បែរ​ចាន​បង្គន់ ក៏​រាយការណ៍​ទៅ​ថ្នាក់ដឹកនាំ​រោងចក្រ ទើប​នាំ​ទារក​កំសត់​នេះ​តាម​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ខណៈ​ពេល​នេះ​ទាំង​នគរបាល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ស្វែងរក​ម្ដាយ​ទារក​ខាងលើ​ផង​ដែរ​។

តាម​ការ​លើក​ឡើង​ផង​ដែរ​ថា បើ​ចង់រក​ម្តាយ​ទារក​នោះ ទាល់តែ​សួរ​តែ​រដ្ឋបាល​រោងចក្រ​ប្រាកដជា​ដឹង​ជាក់​ជា​មិន​ខាន ព្រោះ​គ្មាន​អ្នក​ក្រៅ​ដែល​អាច​ចូល​ទៅ​ក្នុង​បរិវេណ​រោង​ចក្រ​​បាន​ឡើយ មួយវិញទៀត​គឺ​ពេល​កើតហេតុ​កម្មករ​ធ្វើការ​ធម្មតា​។ ហើយ​ចំពោះ​ទារក​ដ៏​កម្សត់​នេះ​ត្រូវ​បាន​គ្រូពេទ្យ​ប្រចាំ​រោងចក្រ​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព​ត្រាំខ្នា ដើម្បី​​សង្គ្រោះ​បន្ទាន់ ហើយ​រហូត​មក​ដល់​ពេល​នេះ​សុខភាព​របស់​ទារក​កំសត់​គឺ ធម្មតា​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ឡើយ​។

ពាក់ព័ន្ធ​ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ ក៏​មានការ​រិះគន់​ទៅ​លើ​ថៅកែ​រោងចក្រ​ថា មិន​គោរព​តាម​​ច្បាប់​ការងារ​ប្រើមនុស្ស​មាន​ផ្ទៃពោះ​ឱ្យធ្វើ​ការ​រហូត​ដល់​កើត​ក្នុង​ម៉ោង​ការងារ ជា​ពិសេស​​មហាជន​បាន​ស្តីបន្ទោស​ទៅ​លើ​ស្ត្រី​ជា​ម្តាយ​ថា មិន​គួរ​ណា​ចិត្តដាច់​បង្កើតកូន​ហើយ​បោះចោល​បែប​នេះ​សោះ បើ​ទោះជា​កូន​នេះ​មាន ឬ​គ្មាន​ខាន់ស្លា​ក៏​ដោយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ