ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើពន្លះពេញទំហឹងបែបនេះហើយ មានអីនៅទៀត !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ចំនួន​២​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ដូច​គ្នា​តែ​ម្តង ខណៈ​ដែល​កំពុង​តែ​ជិះ​​ម៉ូតូ​ម៉ាក​ស្គូ​ប​ពី​មួយ​គ្រឿង​ឌុ​ប​គ្នា​ទៅ​ដល់​ចំណុច​ផ្លូវបំបែក​ជា​៣​បាំង​រថយន្ត​ម៉ាក​ទួ​រី​ស​មួយ​គ្រឿង​​​ចត​ទុក​ចោល​នៅ​លើ​ផ្លូវត្រង់​ចំណុច​ផ្លូវបំបែក​ជា​៣​បាំង​មើល​គ្នា​មិនឃើញ​ទៅ​បុក​ជាមួយ​នឹង​​រថយន្ត​ម៉ាក FORTUNER មួយ​គ្រឿង​ទៀត​ពេញ​មួយ​ទំហឹង​នោះ ។ ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ចំនួន​២​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ដូច​គ្នា​តែ​ម្តង ខណៈ​ដែល​កំពុង​តែ​ជិះ​​ម៉ូតូ​ម៉ាក​ស្គូ​ប​ពី​មួយ​គ្រឿង​ឌុ​ប​គ្នា​ទៅ​ដល់​ចំណុច​ផ្លូវបំបែក​ជា​៣​បាំង​រថយន្ត​ម៉ាក​ទួ​រី​ស​មួយ​គ្រឿង​​​ចត​ទុក​ចោល​នៅ​លើ​ផ្លូវត្រង់​ចំណុច​ផ្លូវបំបែក​ជា​៣​បាំង​មើល​គ្នា​មិនឃើញ​ទៅ​បុក​ជាមួយ​នឹង​​រថយន្ត​ម៉ាក FORTUNER មួយ​គ្រឿង​ទៀត​ពេញ​មួយ​ទំហឹង​នោះ ។ ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ កែង​និង​ផ្លូវ​លេខ ១៧៨ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​រថយន្ត​ទួ​រី​ស​១២​កៅអី​មួយ​គ្រឿង​បាន​បើក​យក​មក​ចត​ទុក​ចោល​នៅ​លើ​ផ្លូវត្រង់​ចំណុច​ផ្លូវបែក​ជា​៣​ជា​កន្លែង​កើតហេតុ​ខាងលើ ។ លុះ​បន្តិច​ក្រោយមក​គេ​ក៏​បានឃើញ​ម៉ូតូ​ម៉ាក​ស្គូ​ប​ពី ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១CZ-៩០៨៨ មួយ​គ្រឿ​បើកបរ​ដោយ​នារី​ពីរ​នាក់​ជិះ​ឌុ​ប​គ្នា​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

តាម​ប្រភព​ដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​មាន​រថយន្ត​ម៉ាក FORTUNER ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២V-៤០០៩ មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​បើក​បត់​ឆ្វេង​ដោយ​បាំង​មើល​គ្នា​មិនឃើញ​នោះ​ក៏​បាន​ទៅ​បុក​ជា​គ្នា​ពេញ​មួយ​ទំហឹង បណ្តាល​ឱ្យ​នារី​ទាំង​ពីរ​នាក់​ដែល​ជិះ​ម៉ូតូ​ម៉ូតូ​ម៉ាក​ស្គូ​ប​ពី​នោះ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ទាំងអស់​គ្នា​តែ​ម្តង ដោយ​រថយន្ត​ក្រ​ពិត​ផ្នែក​មួយ​ចំហៀង​ខាងឆ្វេង និង​បែក​កញ្ចក់​ខាង​មុខ ចំណែកឯ​ម៉ូតូ​ក៏​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ធ្ងន់ធ្ងរ​ផង​ដែរ​ភ្លាម​នោះ​មាន​បុរស​ម្នាក់​មក​បើក​យក​រថយន្ត​ទួ​រី​ស​១២​កៅអី​មួយ​គ្រឿង​នោះ​ចេញ​ទៅ​បាត់​ស្រ មោ​ល ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​យក​នារី​រង​គ្រោះ​ទាំង​ពីរ​នាក់​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ចំណែកឯ​រថយន្ត​ម៉ាក FORTUNER និង​ម៉ូតូ​ម៉ាក​ស្គូ​ប​ពី​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​បញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ក្រោយ​ពី​ធ្វើការ​វាស់វែង​រួច​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ