ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​កងអនុសេនាតូច កងអនុសេនាធំ និង​ជំនាញ​អន្តរាគមន៍​ពិសេស

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​ស្តីទី​យោធភូមិ​ភាគ​ទី​៥ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​កងអនុសេនាតូច…

ខេត្តបាត់ដំបង ៖ ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​ស្តីទី​យោធភូមិ​ភាគ​ទី​៥ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​កងអនុសេនាតូច កងអនុសេនាធំ និង​ជំនាញ​អន្តរាគមន៍​ពិសេស របស់​វរ​សេនា​តូច​លេខ​៥១៣ កងពលតូច​ថ្មើរជើង​លេខ​៥១ ស្ថិត​នៅ​ភ្នំ​ផ្គាំ ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ សមាសភាព​ចូលរួម​ពី​ស្នងការ​នគរបាល​ខេត្ត អាវុធហត្ថ​ខេត្ត តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​ខេត្ត​ចំនួន​៣១០​នាក់ ។

បន្ទាប់​ពី​បាន​សម្តែង​ការ​ហ្វឹកហាត់ គ្រប់​យុទ្ធវិធី​របស់​កងទ័ព​រួច​មក​លោក​ឧត្តមសេនីយ៍ទោ​ឯក សំ​អូន បាន​ផ្តាំផ្ញើ​ថា នេះ​ជា​ការ​បោះ​ជំ​ហ៊ាន​ទៅ​មុខ​បន្ថែម​ទៀត​ក្នុង​អង្គភាព ដែល​បាន​ជំរុញ​ការ​ហ្វឹកហាត់​យុទ្ធវិធី​បំប៉ន​ជំនាញ​បន្ថែម​នៅ​ក្នុង​អង្គភាព​របស់​ខ្លួនឯង ដោយ​គ្រាន់តែ​សុំ​យក​គ្រូ​បណ្តុះបណ្តាល​មក​ពី​ថ្នាក់លើ​ដែល​មាន​ជំនាញ​បទ​ពិសោធន៍​ច្បាស់លាស់ ហើយ​សូម​គ្រប់​កងកម្លាំង​ទាំងអស់​សូម​យកចិត្តទុកដាក់​បន្ថែម​ទៀត ក្នុង​ការ​យក​ទៅ​អនុវត្តន៍​តាម​កង របស់​អង្គភាព​និ​មួយ​ៗ​ជា​បន្ត​ទៅ​ទៀត សំខាន់​គោរព​វិន័យ​កងទ័ព រួម​សហការ ការពារ​សុខ​សន្តិភាព ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​គ្រប់​ប្រការ​ដែល​កើត​មាន​ឡើង ហើយ​កុំ​ភ្លេច​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ដើម្បី​បំពេញ​កាតព្វកិច្ច​មួយទៀត​ដែល​ខ្លួន​យើង​ជា​ប្រជាជន​ខ្មែរ​ម្នាក់ បាន​ធ្វើ បានការ​ពារ បាន​កសាង​ដើម្បី​ភាព​រុងរឿង​របស់​ប្រទេស​កម្ពុជា​យើង​ទាំងអស់​គ្នា ។

ក្នុង​នោះ​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន បាន​ប្រគល់​អំណោយ​ជូន​អង្គភាព​វរ​សេនា​តូច​លេខ​៥១៣ មី​៣០​កេះ​តូច ទឹក​វី​តា​ល់ ២០ កេះ ស្រា​បៀ ១៥​កេះ និង​ក្រ​ម៉ា ១៣០ និង​ថវិកា​១​លាន​រៀល ឧបត្ថម្ភ​ក្នុង​ការ​បិទ​វគ្គ​ហ្វឹកហ្វឺន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ