ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ដោយសារផ្ទាំងសឡា ឆេះ​ផ្ទះ​​​សល់​​​ប៉ុណ្ណឹង

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា ករណីអគ្គិភ័យមួយ​បាន​ឆាបឆេះ​ឈើមួយខ្នង ខណៈ​ម្ចាស់ជាប់​​រវល់​ទៅ​ស្រែ​ ​បង្ក​រការ​ភ្ញាក់ផ្អើល​​កា​ពី​វេលា​ម៉ោង​១១ និង៤៩​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី១៩ ​ឧសភា ​ស្ថិត​នៅ​ក្នុងភូមិ​កំពង់​គោ​លើ ឃុំ​កំពង់​គោ…

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា ករណីអគ្គិភ័យមួយ​បាន​ឆាបឆេះ​ឈើមួយខ្នង ខណៈ​ម្ចាស់ជាប់​​រវល់​ទៅ​ស្រែ​ ​បង្ក​រការ​ភ្ញាក់ផ្អើល​​កា​ពី​វេលា​ម៉ោង​១១ និង៤៩​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី១៩ ​ឧសភា ​ស្ថិត​នៅ​ក្នុងភូមិ​កំពង់​គោ​លើ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

លោក​វរៈសេនីយ៍ឯក ខេន ឈុ​ន​គ័​រ អធិការ​នគរបាល​ស្រុក​កំពង់ស្វាយ​ឱ្យដឹង​ថា ​ផ្ទះ​​មួយ​​ខ្នង​ដែល​ត្រូវ​ភ្លើង​ឆេះ​អស់នោះ​មាន​ទំហំ៨ម៉ែត្រ គុណ១២ម៉ែត្រ​ ធ្វើ​ពីឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ ដែល​មាន​ម្ចាស់​ឈ្មោះ ហែម សា​វុ​ធ ភេទស្រី អាយុ៤៣ឆ្នាំ ។ ក្នុង​​នោះសម្ភារៈ​ដែល​ត្រូវ​ខូចខាត​មាន​មាស​ចំនួន​២,៥​តម្លឹង, ប្រាក់​រៀល​ចំនួន​២​លាន​រៀល មេដាយ​កា​ពារ​ជាតិ​ចំនួន​១ និង​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃមួយ​ចំនួន​ទៀត ។

​បើតាមពលរដ្ឋ​បាន​ឱ្យដឹងដែរ ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​និង​កូន​ៗ​បាន​នាំ​គ្នា​ទៅ​ស្រែ​អស់ ដោយ​បិទទ្វារ​ចាក់សោ​​ផ្ទះ​ចោល ស្រាប់តែ​ឃើញ​ភ្លើង​ឆេះ​ហុយ​ឡើង​ចេញពី​ក្នុងផ្ទះ តែ​មិន​អាច​ចូល​បាន ។ មួយ​សន្ទះ​ក៏​បង្ក​ជា​អណ្តាតភ្លើង​ខ្មួលខ្មាញ់ឆេះ​ឡើង​យ៉ាង​សន្ធោ​សន្ធៅ​ពេញបន្ទុកតែម្តង។ ពេលនោះ​ ក៏​​នាំ​គ្នា​ដង​ទឹក​ជះ​ពន្លត់​ដែរ តែ​ជះ​ពី​ខាងក្រៅ​ទៅ​មិន​ដល់ ចំណែក​រថយន្ត​អគ្គិភ័យ​ក៏​មិន​អាច​ចេញ​ទៅ​ជួយ​បាញ់​អន្តរាគមន៍​ដែរ ដោយសារ​តែ​ផ្លូវ​ចូល​មាន​សភាព​តូច​ចង្អៀត ​(​ចូល​មិន​រួច​ )​ទើប​បណ្តាល​ឲ្យ​ភ្លើង​ឆេះ​​។

ចំពោះមូលហេតុ ត្រូវសង្ស័យថា អាចបណ្តាលមកពីឆ្លង​​ផ្ទាំងសូឡាឆេះ ព្រោះផ្ទះ​គ្មាន​ភ្លើង​អគ្គិស​នី​ប្រើ ទើប​ដាក់​ផ្ទាំង​សូ​ឡា ​ដើម្បី​ទាញ​យក​ថាមពល​ពី​ព្រះអាទិត្យ​មក​ប្រើ​បំភ្លឺ​ ។

អត្ថបទសរសេរ ដោយ