ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ​ក្រុមលួច​ទ្រព្យសម្បត្តិ​អតីត​ប្រធាន​ភូមិ​អស់​រាប់​ម៉ឺន​ដុល្លារ​និងគ្រឿង​ពេជ្រ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការដ្ឋាន​គ​របាល​ខេត្តស្ទឹងត្រែង​បាន​បំបែកសំណុំរឿង​ករណី​រៀបចំ​គម្រោង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​បាន​សម្រេច​ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​កាលពី​យប់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៨ ហើយ​បញ្ជូន​ទៅ​សាលាដំបូង និង​បន្ត​នាំ​ទៅ​ពន្ធនាគារ​នា​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា…

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការដ្ឋាន​គ​របាល​ខេត្តស្ទឹងត្រែង​បាន​បំបែកសំណុំរឿង​ករណី​រៀបចំ​គម្រោង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​បាន​សម្រេច​ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​កាលពី​យប់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៨ ហើយ​បញ្ជូន​ទៅ​សាលាដំបូង និង​បន្ត​នាំ​ទៅ​ពន្ធនាគារ​នា​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ ដើម្បី​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​រង់ចាំ​ការ​វិនិច្ឆ័យ​សេចក្តី​តាម​មាត្រា​ច្បាប់ ។


តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅផ្ទះ​អតីត​ប្រធាន​ភូមិ​បាល ក្រុង​ស្ទឹង​ត្រែង លោក សេង សុ​ផាត បាន​រៀប​ពិសា​របាយ​សាមគ្គី​រួម​ញាតិ​មិត្ត លុះ​វេលា​ម៉ោង​ប្រមាណ​ជា​១០​យប់​ស្រាប់តែ​មាន​ករណី​ផ្អើល​ឆោឡោ​ឡើង​ដោយ​បាន​បាត់​របស់របរ​គ្រឿងអលង្ការ និង​លុយ​យ៉ាងច្រើន​ថែម​ទៀត​ទើប​ឈាន​ទៅ​ដាក់​ពា​ព្យ​បណ្តឹង​នៅ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រាវជ្រាវ​ស៊ើបអង្កេត ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​មានការ​សង្ស័យ​ទៅ​លើ​ក្មេង​ស្រី​ជា​អ្នក​ប្រើ​ការងារ​ជា​មេផ្ទះ​កម្លាំង​ជំនាញ​បាន​ដាក់​គោលដៅ​ថា ជា​មុខសញ្ញា​ដែល​បង្ក​ឱ្យ​មាន​អំពើ​លួច ។ ក្រោយ​ស្រាវជ្រាវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​បាន​នាំ​ទៅ​សារ​សួរ​ទើប​ធ្លាយ​ឱ្យ​ដឹង​ថា ករណី​បាត់​របស់របរ​គ្រឿ​អលង្ការ និង​លុយ​មួយ​ចំនួន​ធំ​នោះ​ផ្តើម​ចេញពី​ការ​រៀបចំ​គម្រោង​គ្រា​កម្មវិធី​បាយ​សាមគ្គី​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​រូបភាព​ម្ចាស់ផ្ទះ​មមាញឹក និង​ភ្លេចខ្លួន ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ឱ្យ​ដឹង​ថា ជនសង្ស័យ​មាន​បក្សពួក​ចំនួន​៣​នាក់​បាន​រៀប​គម្រោង​មុន​ថ្ងៃ​កម្មវិធី​ចាប់ផ្តើម​មួយ​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​១៤ លុះ​ថ្ងៃ​ទី​១៥ ខែឧសភា នៅ​វេលា​យប់​ទើប​ពួក​គេ​ចេញ​ធ្វើ​សកម្មភាព​ដោយ​ក្មេង​ស្រី​បម្រើ​ការងារ​ជា​មេផ្ទះ​ជា​អ្នកគ្រប់គ្រង​សកម្មភាព​ការ​ហើយ​ចូល​បន្ទប់​កូនស្រី​លោក សេង សុ​ផាត អតីត​ប្រធាន​ភូមិបាល​ក្រុង​ស្ទឹង​ត្រែង​ដោយ​បាន​យក​លុយ​ដុល្លារ​ចំនួន​៦៤៥០​ដុល្លារ លុយ​ខ្មែរ​ចំនួន​២​លាន​រៀល ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​ចំនួន​២​គ្រឿង និង​កងដៃ​ពេជ្រ​តម្លៃ​៦៥០០​ដុល្លារ ទៀត​ហុច​ប្រគល់​ឱ្យ​បងស្រី​បង្កើត​របស់​ខ្លួន​ចាំ​នៅ​ក្រៅរបង ។ ចំណែក​ជនសង្ស័យ​ជា​បងថ្លៃ​ចូល​ទៅ​ក្នុង​បន្ទប់​លោក សេង សុ​ផាត លួច​យក​នាឡិការ​ខ្សែ​ផ្លា​ក​ទី​ន​មួយ​គ្រឿង និង​ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​មួយ​គ្រឿង​បន្ថែម បន្ទាប់​សកម្មភាព​នោះ​បាន​សម្រេច​បងស្រី​បង្កើត និង​បងថ្លៃ​គេចខ្លួន​បាត់ រីឯ​ក្មេង​ស្រី​បម្រើ​ការងារ​មេផ្ទះ​បន្ត​កិច្ចការ​ផ្ទះ​ធម្មតា​វិញ លុះ​វេលា​ម៉ោង​ប្រមាណ​ជា​១០​យប់​ទើប​ផ្អើល​បាត់​របស់របរ​ក្នុង​បន្ទប់ ។

លោក ហោ វុ​ទ្ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ឱ្យ​ដឹង​បន្ថែម​ថា ជនសង្ស័យ​ខាងលើ​ទី​១-​ឈ្មោះ ផាល់ ភី​ម​ម​ន្ថា ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជា​អ្នកបម្រើ​ការងារ​មេផ្ទះ ស្នាក់​នៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​, ទី​២-​ឈ្មោះ ផាល់ ផាត់​ឡា​ដា ភេទ​ស្រី​អាយុ​១៧​ឆ្នាំ បងស្រី​បង្កើត មានមុខរ​បរជា​ជាង​អ៊ុតសក់ និង​ទី​៣-​ឈ្មោះ ណា​រិ​ទ្ធ ចាន់​ឧត្តម ភេទ​ប្រុស អាយុ​២០​ឆ្នាំ មានមុខរ​បរជា​កម្មករ​សំណង់ ជា​ប្តី​ឈ្មោះ ផាល់ ផាត់​ឡា​ដា អ្នក​ទាំង​ពីរ​ស្នាក់​នៅ​ភូមិ​ថ្ម​លាត សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង
ត្រែង ។

លោក​បន្ត​ថា ក្រោយ​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ និង​ក្តាប់​គោលដៅ​មុខសញ្ញា​កម្លាំង​ជំនាញ​បាន​តស៊ូ​ចម្លើយ​ជា​ជនសង្ស័យ​រហូត​មាន​ភ្លឺ​រាយ​ការ​ទៅ​លោកស្នងការ​ស្នងការ​ង​នគរបាល​ខេត្ត និង​ព្រះរាជអាជ្ញា​ស្នើរ​សុំ​គោល​ការ​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​តាម​នីតិវិធី ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​បញ្ជូន​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​នៅ​ទៅ​កាន់​ពន្ធនាគារ​តាម​ដីការ​បង្គាប់បញ្ជា​ឱ្យ​ឃុំខ្លួន​របស់​តុលាការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ