ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន ព្រោះគាត់​ឃ្លានរបស់គេ​ពេក

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឱ្យ​ដឹង​ថា កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពី​វេលា​ម៉ោង១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១៩ ​ឧសភា ស្ថិត​នៅ​ខាងក្រោយ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ​​ក្នុងភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង…

ខេត្តបាត់ដំបង ៖ មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឱ្យ​ដឹង​ថា កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពី​វេលា​ម៉ោង១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១៩ ​ឧសភា ស្ថិត​នៅ​ខាងក្រោយ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ​​ក្នុងភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដែល​ពាក់ព័ន្ធ​នឹង​ករណី​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ ។

ជនសង្ស័យ​ខាងលើ ឈ្មោះ​នូ ចាន់​ណាត ហៅ ឆាង ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ ។ បើ​តាម​មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាង​លើ​ បាន​ធ្វើ​សកម្មភាព​លួច​កាបូប​របស់​ជន​រង​គ្រោះ​ឈ្មោះ​មេ អូន ភេទប្រុស ​អាយុ​៦៦​ឆ្នាំ មានមុខ​របរ​​ចាក់​មេក្រូ រស់នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​ ។ សម្ភារ​​ដែល​បាត់បង់​មាន​ក្បាល​មេក្រូ (FM) ចំនួន​២ , ថ្ម​មេក្រូ និង​ខ្សែ​មេក្រូ​មួយ​​ចំនួន ​។ សមត្ថកិច្ច​បាន​ប្រាប់​​ថា មន្ត្រី​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ដៃដល់​រូប​នេះ ក្រោយ​ពី​ទ​ទួល​បាន​បណ្ដឹង​របស់​ជន​រង​គ្រោះ​។

ជាមួយនឹង​ការ​ឃាត់ខ្លួន សមត្ថកិច្ច​កងរាជអាវុធហត្ថ​ដកហូត​បាន​សម្ភា​រ​ដែល​បាត់បង់​នោះ បាន​មក​វិញ​ផង​ដែរ​ដែល​ជា​វត្ថុ​តាង​។ បច្ចុប្បន្ន​ ជនសង្ស័យ​កំពុងធ្វើការ​សាកសួរ​នៅ​អង្គភាព ដើម្បី​ចាត់វិធានការ​តាម​និ​តិ​វិធី​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ