ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ឡាន​ទៅ​ដេកលេង​ស្រុក​​ ​ចោរធ្វើស៊ីឡាន​បាត់​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋមឱ្យ​​ដឹង​ថា កាល​វេលា​ម៉ោង​០៥​ភ្លឺ​ថ្ងៃ​ទី​១៩ ឧសភា ​នេះ មានការ​​ភ្ញាក់​ផ្អើល​ស្ថិតនៅ​ចំណុច​ភូមិ​ចាម​​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល…

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋមឱ្យ​​ដឹង​ថា កាល​វេលា​ម៉ោង​០៥​ភ្លឺ​ថ្ងៃ​ទី​១៩ ឧសភា ​នេះ មានការ​​ភ្ញាក់​ផ្អើល​ស្ថិតនៅ​ចំណុច​ភូមិ​ចាម​​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ​ក្រោយពី​​រថយន្ត​១​គ្រឿង​ត្រូវ​ចោរលួចបាត់ ពេល​ម្ចាស់​ចត​ទុក​មុខ​ផ្ទះ​  ។ ជន​រង​គ្រោះ​ជា​ម្ចាស់​រថយន្ត ឈ្មោះ មុ​ី​ន អា​សុ​ី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទីកន្លែង​កំណើតភូមិ​ចាម​ក្រោម ឃុំ ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។ រថយន្ត​ដែល​ត្រុវ​​ចោរលួច​ TOYOTA TACOMA ពណ៌​ស​ពាក់​​ស្លាក​លេខភ្នំពេញ 2AH-៤៣៧៧ ។

សេចក្តីរាយការណ៍​បន្ត​ថា កាលពី​ល្ងាច​កើតហេតុ ជន​រង​គ្រោះបាន​ទៅ​លេង​ស្រុក​កំណើត រួច​​ចត​រថយន្ត​ទុក​នៅ​មុខ​ផ្ទះ​ឈ្មោះ អៃ អុ​ី​តាស់ (ពេល​​ម្ចាស់ផ្ទះ​មិន​នៅ​) រួច​បាន​ទៅ​សម្រាក​នៅផ្ទះ​របស់​ខ្លួន នៅខាង​កើត​គ្នា ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ ដោយ​បាន​ចាក់សោ​ទ្វាររថយន្ត​ (​ឡុ​ក​) ត្រឹមត្រូវ ហើយ​បាន​ទុក​កូនសោរថយន្ត នៅ​ក្នុង​រថយន្ត​នោះ​​១ (​​សោ​ឡាន​មាន​​​២) ។ លុះដល់​វេលា​ម៉ោង​៥​ទៀប​ភ្លឺ ជន​រង​គ្រោះ​បាន​ក្រោក​ពី​ដេក និង ​ដើរទៅ​មើល​រថយន្ត​ ស្រាប់តែ​បាត់​មិនឃើញតែម្តង ។

ពេល​នោះ ​ម្ចាស់​រថយន្ត​ក៏​បាន​ឆោឡោ និង​បាន​ផ្តល់​ដំណឹង​ដល់​សមត្ថ​កិច្ច ស្តី​ពី​ករណី​ចោរលួច​រថយន្ត កម្លាំង​ក៏​បាន​ចុះ​ទៅ​ធ្វើ​កំណត់ហេតុ និង​ជំរុញ​ដល់​នគរបាល​ស្រុក និង ក​ម្លាំ​ប៉ុស្ដិ៍​រដ្ឋបាល​ជំនាញ​ឱ្យ​ជួយ​ស្រាវជ្រាវ ​បន្ត ។

អត្ថបទសរសេរ ដោយ