ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

1ក្ឌាំង ស្លា.ប់មនុស្ស៥ ​ឆ្កែងាប់៣ ក្មេងរបួស… កាន់តែសាហា.វហើយ​នេះ

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ អ្នក​ភូមិ​ក្មេង​ចាស់​ចំនួន​៥នាក់​បាន​ស្លាប់ និង​ឆ្កែ​៣​ក្បាល​ងាប់ ព្រមទាំង​ក្មេង​ស្រី​ម្នាក់​រង ​របួស​ធ្ងន់​ ក្នុង​ឧបទ្ទវហេតុ​រន្ទះបាញ់​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៧  ឧសភា ខណៈ​ជន​រង​គ្រោះ​នាំ​គ្នា​ទៅ​ជួយ​លើក​ផ្ទះ​អ្នក​ភូមិ​ជាមួយ​គ្នា​ ដែល​កំពុង​សាងសង់​ថ្មី…

ខេត្តកោះកុង ៖ អ្នក​ភូមិ​ក្មេង​ចាស់​ចំនួន​៥នាក់​បាន​ស្លាប់ និង​ឆ្កែ​៣​ក្បាល​ងាប់ ព្រមទាំង​ក្មេង​ស្រី​ម្នាក់​រង
​របួស​ធ្ងន់​ ក្នុង​ឧបទ្ទវហេតុ​រន្ទះបាញ់​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៧  ឧសភា ខណៈ​ជន​រង​គ្រោះ​នាំ​គ្នា​ទៅ​ជួយ​លើក​ផ្ទះ​អ្នក​ភូមិ​ជាមួយ​គ្នា​ ដែល​កំពុង​សាងសង់​ថ្មី នៅ​ចំណុច​អូរ​ទា​ពង ស្ថិត​ក្នុងភូមិ​ប្រឡាយ ឃុំ​ប្រឡាយ ស្រុក​ថ្ម​បាំង ។ សមត្ថកិច្ច​ស្រុក​ថ្ម​បាំង​បានឱ្យ​ដឹង​ថា នា​វេលា​រសៀល​ថ្ងៃ​នោះ ភ្លៀង​ចាប់ផ្តើម​ធ្លាក់ ដោយ​មាន​ផ្គរ​និង​ផ្លេក​បន្ទោរ​យ៉ាង​ខ្លាំង ហើយ​ក៏​កើត​មាន​បាតុភូត​រន្ទះបាញ់​ចំ​ហ្វូង​មនុស្ស ​ដែល​កំពុង​អង្គុយ​ជុំ​គ្នា​ក្រោម​តង់​កៅស៊ូ​បណ្តាល​ឱ្យ​ស្លាប់​ចំនួន​៥​នាក់ និង​របួសធ្ងន់​ក្មេង​ស្រី​ម្នាក់ ។

ជន​រង​គ្រោះ​ដែល​ស្លាប់មាន ១-​ឈ្មោះ សៀមសា​វឿ​ន ២-​ឈ្មោះ សៀម សឿ​ន ៣-​ឈ្មោះ ទិលសា​រុន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ៤-​ឈ្មោះ ផា​ន់វ៉ា​ធី ភេទ​ប្រុស អាយុ​៤​ឆ្នាំ និង​៥-​ឈ្មោះ ភិន ភឿន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ។ ទាំង​៥​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ប្រឡាយ ឃុំ​ប្រឡាយ ស្រុក​ថ្ម​បាំង ។ ចំណែក​ក្មេង​ស្រី​ដែល​រង​របួសធ្ងន់
ឈ្មោះ ធឿ​ន ចាន់​ថា អាយុ​១៤​ឆ្នាំ មាន​ទី​លំនៅ​ក្នុងភូមិ​ច្រក​ឫស្សី ឃុំ​ជំនាប់ ស្រុក​ថ្ម​បាំង ក្រោយ​កើតហេតុ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ក្នុង​ហេតុការណ៍​រន្ទះបាញ់​នោះ ក៏​បណ្តាល​ឲ្យ​ឆ្កែ​ចំនួន​៣​ក្បាល​ងាប់​ដែរ ។

បន្ទាប់​ពី​កើត​មាន​គ្រោះ​ធម្មជាតិ​នេះ នៅ​ព្រឹកថ្ងៃ​ទី​១៨ ខែឧសភា អាជ្ញា​ធេ​ខេត្ត​រួម​នឹង​សាខាកាកបាទ​ក្រហម​កម្ពុជា​ខេត្ត បាន​នាំ​យក​អំណោយមួយ​ចំនួន​ទៅ​ផ្តល់​ជូន​ដល់​ក្រុម​គ្រួសារ​នៃ​សព និង​អ្នក​រង​របួស​ដល់​កន្លែង​កើតហេតុ ។ នេះ​គឺជា​សោកនាដកម្ម​ដោយ​រន្ទះបាញ់​ដំបូង​ហើយ ដែល​កើត​មាននៅ​ទឹកដី​ខេត្តកោះកុង ។គ្រោះ​ធម្មជាតិ​ដូច​គ្នា​នេះ​ដែរ នៅ​ខេត្ត​ពោធិ៍សាត់​ក៏​មាន​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​១៥​និង​១៦ ខែឧសភា រន្ទះបាញ់​បាន​សម្លាប់​មនុស្ស​២​នាក់ របួសធ្ងន់​ម្នាក់ និង​ងាប់​គោ​១​ក្បាល ។

យោង​តាម​របាយការណ៍​របស់​នគរបាល​ស្រុកភ្នំក្រវាញ និង​ស្រុក​បាកាន បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែឧសភា មាន​ករណី​រន្ទះបាញ់​ស្ត្រី​ឈ្មោះ អុល ធឿ​ន អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ក្សេត្រ​បុរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង ខណៈ​កំពុង​ដើរ​កៀង​ក្របី​សំដៅ​មក​ផ្ទះ ។

ដោយឡែក នៅ​វេលា​ម៉ោង​៣​និង​១៥​នាទីរសៀល​ថ្ងៃ​ទី​១៦ ខែឧសភា ក៏​មាន​ករណី​រន្ទះបាញ់​២​នាក់​ប្តី​ប្រពន្ធ​នៅ​ភូមិ​បឹង​ឈូក ឃុំ​បឹង​បត់កណ្តោល ស្រុក​បាកាន ។ បុរស​ជា​ប្តី​ឈ្មោះ ហេង ម៉ា​ញ​អាយុ​២៦​ឆ្នាំ បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង ចំណែក​ប្រពន្ធ​ឈ្មោះ ម៉ុ​ន រស្មី អាយុ​១៨​ឆ្នាំ រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ រន្ទះ​បាន​បាញ់ ខណៈ​ប្តី​ប្រពន្ធ​នេះ​កំពុង​ដើរ​កៀង​ក្របី​សំដៅ​មក​ផ្ទះ ។

នៅ​ថ្ងៃ​ដដែល​នោះ​ដែរ រន្ទះ​បាន​បាញ់​គោមួយ​ក្បាល​ងាប់​នៅ​ចំណុច​ទួល​ទូល​ប្រ​ក្រេវ ស្ថិត​ក្នុងភូមិ​ត្រាង ឃុំ​មេទឹក ស្រុក​បាកាន ។ គោ​នេះ​ជា​របស់​ឈ្មោះ ប៊ុ​ន ទ្រី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ។បើ​តាម​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានឱ្យ​ដឹង​ថា រាជធានី​-​ខេត្ត​មួយ​ចំនួន អាច​ប្រឈមទឹកជំនន់​ទឹកភ្លៀង ហើយ​ក្រសួង​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ៕

អត្ថបទសរសេរ ដោយ